• រឿង ៧ យ៉ាង​ដែល​ភរិយា​គ្រប់​រូប​ចង់​បាន ពី​ស្វាមី​របស់​ខ្លួន

    មនុស្សពីរនាក់ស្រលាញ់គ្នា គឺចាប់ផ្តើមពីទំនាក់ទំនង ជាសង្សារជាមុនសិន ទម្រាំបានឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ទោះបីជាមានឈ្មោះ ជាប្តីប្រពន្ធហើយក៏ដោយ មនុស្សស្រីនៅតែចង់ឱ្យមនុស្សប្រុស ធ្វើរឿង ៧ យ៉ាងសម្រាប់នាង៖ ១. ភាពផ្អែមល្ហែម មនុស្សស្រីជាច្រើន តែងចង់ឱ្យស្វាមីរបស់នាង រក្សានូវភាពផ្អែមល្ហែមជាមួយនាងដូចជាថ្ងៃដែលគាត់តាមស្រលាញ់នាង។ នាងមិនដែលធុញ ក្នុងការស្តាប់ពាក្យថា “បងស្រលាញ់អូន” “បងនឹកអូន” ពីមាត់ប្តីរបស់នាងនោះទេ។ មិនតែប៉ុណ្ណោះ ភរិយាតែងចង់ឱ្យស្វាមីរបស់ខ្លួនផ្តល់នូវភាពកក់ក្តៅដល់នាង តាមរយៈសកម្មភាពស្និទ្ធស្នាលផ្សេងទៀត ដូចជាការឱប ការថើប កាន់ដៃនាង ច្របាច់ស្មាឱ្យនាងពេលឃើញនាងហត់។ល។ ២. ជាអ្នកស្តាប់ដ៏ល្អរបស់នាង មនុស្សស្រី អាចចូលចិត្តរអ៊ូច្រើន ឬ អាចមានរឿងជាច្រើនដែលលាក់ទុកក្នុងចិត្តនាង។ បើសិនស្វាមី គ្រាន់តែជាមនុស្សចូលចិត្តបន្ទោស ...
  • ស្វែង​យល់​អារម្មណ៍​មនុស្ស​ស្រី​នៅ​លីវ ពេល​ឃើញ​គេ​រៀបការ

    បទចម្រៀងមួយបទ របស់អ្នកស្រី ប៉ែន រ៉ន ដែលផ្តើមដោយឃ្លាថា “ខ្ញុំឃើញគេរៀបការ ចិត្តចង់តែរៀបការដែរ….” ពិតជាចាក់ដោតបេះដូងក្រមុំៗ មួយចំនួន ដែលមិនទាន់រកបានមិត្ត១០០ឆ្នាំ។ ឱ្យចូលដល់ខែរងា ឬចាប់ផ្តើមធ្លាក់ខ្យល់ម្តងៗ យើងតែងតែឮសំឡេងភ្លេងការ ឬរោងការនៅតាមវិថីមួយចំនួន ដែលយើងជិះកាត់។ ចំពោះមនុស្សស្រីមួយចំនួន ដែលមិនទាន់បានរៀបការនឹងគេ ក៏ហាក់ដូចជាមានអារម្មណ៍ថា ស្រណោះខ្លួន ព្រោះគ្មានអ្នកចូលស្តី ឬមិនទាន់ជួបអ្នក ដែលត្រូវចិត្ត។ ខាងក្រោមនេះ គឺជាអារម្មណ៍មួយចំនួន ដែលអាចកើតមានចំពោះមនុស្សស្រីនៅលីវ ឬអ្នកដែលមានអាយុមានអាយុច្រើន តែមិនទាន់រៀបការ៖ ១. ច្រណែន ការលេងហ្វ៊េសប៊ុក គឺជារឿងពេញនិយមបំផុតសម្រាប់មនុស្សជាច្រើន។ ឱ្យតែដល់រដូវរៀបការម្តងៗ ឃើញតែគេបង្ហោះ រូបថតការ ឬ ...
  • វិធី​ធ្វើ​ឱ្យ​មិត្ត​ស្រី​ខ្លួន​មាន​អារម្មណ៍​ថា នាង​ជា​មនុស្ស​ពិសេស

    មនុស្សពីរនាក់ស្រលាញ់គ្នា និងអាចបន្តទំនាក់ទំនងជាមួយគ្នាបានដោយរលូន មិនមែនត្រឹមតែការមានចិត្តស្មោះត្រង់ចំពោះគ្នាប៉ុណ្ណឹងទេ តែការធ្វើឱ្យដៃគូទទួលបាននូវភាពកក់ក្តៅ ផ្អែមល្ហែម គឺរឿងមួយដែលមនុស្សស្រីគ្រប់គ្នាតែងចង់បានពីមនុស្សដែលខ្លួនស្រលាញ់។ ជាការពិតណាស់ នារីគ្រប់រូបចង់មានអារម្មណ៍ថានាងជាទ្រព្យសម្បត្តិដ៏មានតម្លៃនិងពិសេសសម្រាប់បុរសជាទីស្រលាញ់របស់នាង។ តើអ្នកនឹងបង្ហាញនាងយ៉ាងដូចម្តេចថានាងពិតជាពិសេសចំពោះអ្នក? គ្មានអ្វីគួរអោយចាប់អារម្មណ៍ចំពោះនារីម្នាក់ ជាងបុរសម្នាក់ដែលចាត់ទុកនាងជាព្រះនាងម្ចាស់នោះទេ។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអ្នកអាចអនុវត្តជាមួយមិត្តស្រីរបស់អ្នកដើម្បីឱ្យនាងយល់ថានាងជាមនុស្សពិសេសសម្រាប់អ្នក។ ១. សរសើរនាង ជាការពិតណាស់ មនុស្សស្រីទាំងអស់ចូលចិត្តពាក្យសរសើរ។ ដូច្នេះ អ្នកមិនត្រូវភ្លេចសរសើរនាងនោះទេ គឺសរសើរនាងឱ្យត្រូវនឹងចំណុចល្អៗ ឬគុណសម្បត្តិដែលនាងមាន ដែលមិនមែនជាការបញ្ជោរ។ សរសើរទាំងរូបរាងខាងក្រៅ និងអត្តចរិតខាងក្នុងរបស់នាង។ ចួនកាលអ្នកអាចសរសើរពីម៉ូតសក់របស់នាង ពីរបៀបដែលនាងស្លៀកពាក់ ឬក៏ស្នាមញញឹមរបស់នាងផងដែរ។ ២. បង្ហាញឱ្យនាងដឹងថាអ្នកខ្វល់ពីនាងខ្លាំង ចំណាយពេលជាមួយនាងឱ្យបានច្រើន ទោះបីជាអ្នករវល់យ៉ាងណាក៏ត្រូវតែឆ្លៀត ដូចជាមើលកុន ហែលទឹក ញ៉ាំអាហារ។ ...
  • ហេតុអ្វីបានជា​អ្នក​លេង​ហ្វ៊េសប៊ុក​មួយ​ចំនួន​ចូល​ចិត្ត​បង្ហោះ​រឿងរ៉ាវ​ផ្ទាល់​ខ្លួន?

    បច្ចុប្បន្ន Facebook គឺជាបណ្តាញសង្គមដ៏ធំទូលាយមួយ ដែលមនុស្សរាប់លាននាក់ទូទាំងពិភពលោកកំពុងប្រើប្រាស់យ៉ាងមានប្រជាប្រិយភាព។ ទោះបីជាយ៉ាងណាក៏ដោយ របៀបនៃកាប្រើហ្វ៊េសប៊ុក របស់បុគ្គលម្នាក់ៗមានលក្ខណៈខុសៗគ្នា។ អ្នកខ្លះ ប្រើប្រាស់បណ្តាញសង្គមមួយនេះ គ្រាន់តែជាការកម្សាន្ត បង្ហោះរូបភាពម្តងម្កាល តាមដានព័ត៌មាន លក់ផលិតផលតាមអនឡាញ ឬអ្នកខ្លះទៀត បង្ហោះពីបញ្ហាផ្ទាល់ខ្លួនជាសាធារណៈ។ ជាការពិតណាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់យើង មនុស្សគ្រប់រូបចៀសមិនផុតពីការជួបបញ្ហា ឬតានតឹងចិត្តនោះឡើយ។ ដោយសារតែភាគច្រើន មនុស្សចូលចិត្តលេងហ្វ៊េសប៊ុក ដូច្នេះ ពួកគេក៏ប្រើប្រាស់បណ្តាញមួយនេះ ជាកន្លែងសម្រាប់ចែកចាយអារម្មណ៍រំខានទាំងឡាយ។ ខាងក្រោមនេះ គឺជាមូលហេតុមួយចំនួនដែលនាំឱ្យអ្នកដែលលេងហ្វ៊េសប៊ុកចូលចិត្តបង្ហោះរឿងរ៉ាវផ្ទាល់ខ្លួន។ ១. ជាមនុស្សឯកា បុគ្គលខ្លះ គឺជាមនុស្សឯកា ចូលចិត្តនៅស្ងប់ស្ងាត់ រហូតដល់ពេលមានបញ្ហា គាត់ក៏ជ្រើសរើសយកការសរសេរពីអារម្មណ៍របស់ខ្លួននៅលើហ្វ៊េសប៊ុក ព្រោះគាត់មិនមែនជាមនុស្សដែលចូលចិត្តនិយាយរឿងក្នុងចិត្តប្រាប់មនុស្សជុំវិញខ្លួននោះទេ តែគាត់ច្រើនតែសរសេរបង្ហោះចោលមួយពេលៗទៅតាមភាពឡើងចុះនៃអារម្មណ៍របស់គាត់ ...
  • ស្ដាប់អ្នកជំនាញនិយាយពី«ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ នៅក្នុងក្រុងធំ​មួយៗ»

    ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលរងផល​បះពាល់ បានសំដែងការធុញទ្រាន់ នៅ​ចំពោះ​បញ្ហាទឹកភ្លៀងជន់ទីក្រុង ដែលបានកើតឡើង សឹងជារៀងរាល់ ពេលភ្លៀងធ្លាក់ មក​ម្ដងៗ។ អ្នកជំនាញមួយរូប បានអះអាងឡើងថា ដើម្បីដោះស្រាយបញ្ហានេះបាន គេគម្បី​ធ្វើគម្រោង ប្រព័ន្ធ​រំដោះ​ទឹកកខ្វក់ ដែលពិតប្រាកដ និងដែលមានទិសដៅ សម្រាប់​រយៈពេល​យូរ។ មិនមែនមិនធ្លាប់ឮទេ នូវការលើកឡើងដដែលៗ ដែលអះអាងថា «អ្នកថាបានតែថា អ្នកធ្វើបានដឹង» ខណៈអ្នកថា គឺពលរដ្ឋអ្នករងគ្រោះ ឬពលរដ្ឋដែលត្រូវធ្វើដំណើរ​ឆ្លងកាត់… រីឯអ្នកធ្វើ ដូចជាប្រើ​ពេលយូរពេក​ទេដឹង ក្នុងការ«ធ្វើ»? មានការលើកឡើង​បន្តទៀតថា «ឥឡូវនេះទឹកភ្លៀងលិច មិនសូវយូរទេ តែមួយម៉ោងអីទេ ស្រកទៅវិញ​អស់…» ខណៈរយៈពេលមួយម៉ោងនេះ គ្រប់គ្រាន់នឹងធ្វើឲ្យយានយន្ដ គាំងលែង​មាន​ដំណើរការ​នៅតាមដងវិថី ...
  • ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

    អ្វីទៅ ជាខ្លឹមទាំងបី នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែបុគ្គលនោះផ្ទាល់ ដែលជាអ្នកកំណត់និងផ្តល់តម្លៃឱ្យខ្លួនឯង។ ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃសត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុងឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ...