«សូមនិយាយបន្តិច» តែមានន័យវែង! លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ (Jean François Tan) នាយកវិទ្យុ RFI ឬវិទ្យុបារាំងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ បានប្រតិកម្មក្នុងថ្ងៃនេះ ដាក់ក្រុមមនុស្ស ដែលបានយកការផ្សាយ របស់វិទ្យុលោក ទៅកាត់ត ថែមថយ ចម្លង ឬប្លន់ស្រស់ៗ ដោយគ្មានការអនុញ្ញាត។

ជាមួយនឹងរូបភាព «PrintScreen» ពីរសន្លឹក ដែលបង្ហាញ​ពីការលួចចម្លង​​ទាំងនោះ លោក តាន់ បានសរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយដំបូងឡើយ លោកសំដែងក្ដីអរគុណ ទៅដល់អ្នកដែលបង្ហោះ​រាល់ការផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ ដោយ​​គោរពការរក្សាសិទ្ធិ ឲ្យម្ចាស់ដើម។ ប៉ុន្តែលោកថា៖

«សូមកុំកែ ឬកុំដាក់ចំណងជើង តាមការនឹកឃើញ ឬក៏កុំដាក់រូបភាព តាមបែបទាក់ទាញខ្លាំងពេក ពីព្រោះទាំងនេះ អាចធ្វើឲ្យគេយល់ច្រឡំថា RFI មានជំហរជ្រុលនិយម។»

បន្ទាប់មក នាយកវិទ្យុ RFI រូបនេះ បានតម្លើងសម្លេង រាងចាស់ដៃបន្តិច ដាក់អ្នកដែលចម្លង និងប្លន់យកស្រស់ៗ នូវសមិទ្ធិផលរបស់វិទ្យុលោក។ លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ បានសរសេរបន្តថា៖

«ទន្ទឹមនេះ សូមថ្កោលទោស អ្នកដែលចម្លង ឬប្លន់ស្រស់ៗតែម្តង លទ្ធផលការងារ និងលទ្ធផលញើសឈាម របស់វិទ្យុ RFI យកទៅធ្វើជាកម្មសិទ្ធិរបស់ខ្លួន ឬស្ថាប័នខ្លួន។»

វិទ្យុបារាំងអន្តរជាតិ ជាកម្មសិទ្ធិ របស់ក្រុមហ៊ុនសាធារណៈមួយ ឈ្មោះ «France Médias Monde» ដែលមានស្នាក់ការធំ នៅក្នុងប្រទេស​បារាំង។ ជាធម្មតា រាល់អ្វីៗទាំងអស់ ដែលមាន​នៅលើគេហទំព័រ របស់វិទ្យុនេះ ត្រូវបានរក្សាទុក និងការពារ ដោយច្បាប់ស្តីពី​«កម្មសិទ្ធិបញ្ញា» និងច្បាប់មួយចំនួនទៀត ទាំងនៅក្នុង​ប្រទេសបារាំង និងទាំងនៅក្នុង​ប្រទេសកម្ពុជា។

នៅត្រង់ចំណុចទី៦ នៃលក្ខខណ្ឌទូទៅ​នៃការប្រើប្រាស់ (GTU) របស់ស្ថាប័នមួយនេះ បានចែងឡើងថា៖

«ក្រោមវិធាន ដែលពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា រាល់ការផលិតឡើងវិញណាមួយ (រួមមានការទាញយក ការបោះពុម្ពឯកសារ ។ល។) ឬការតំណាង ទោះជាទាំងស្រុងក្តី ឬផ្នែកខ្លះក្តី ការសម្របសម្រួល ការបកប្រែ ការផ្លាស់ប្តូរ និង/ឬការផ្ទេរទៅកាន់គេហទំព័រផ្សេងទៀត នៃសមាសធាតុមួយឬច្រើន ក្នុងបណ្តាសមាសធាតុ ដែលបានរៀបរាប់ខាងលើ ត្រូវបានហាមឃាត់ បើគ្មានការអនុញាត ជាលាយលក្ខណ៍​អក្សរ​ជាមុន ពីក្រុមហ៊ុន “France Médias Monde” និង/ឬ ម្ចាស់កម្មសិទ្ធិនោះទេ។»

«ការប្រើប្រាស់ណាមួយ ដោយពុំបានទទួលការអនុញ្ញាត ទៅលើសមាសធាតុទាំងនេះ នឹងបង្កើតបាន ជាការរំលោភសិទ្ធិថតចម្លង ហើយអាចនឹងនំា ឲ្យមានការជាប់ទោសរដ្ឋប្បវេណី និង/ឬ ទោសព្រហ្មទណ្ឌ និងការបង់នូវសំណងខូចខាត នានាជាដើម»៕



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

«មិនត្រូវរុញអ្នកមាន​និងអ្នកមានអំណាច ឲ្យជល់គ្នានឹងអ្នកក្រទេ»

តើ«លទ្ធិប្រជាធិបតេយ្យកម្ពុជា» មានលក្ខណៈផុយស្រួយ ខ្លាំងមែនទែន រហូតអាចនឹងក្លាយជា«អនាធិបតេយ្យ» ឬជា«អំណាចផ្តាច់ការ» បានគ្រប់ពេលវេលាឬ? សូមអានបទវិភាគ របស់លោក ហ្សង់ ហ្វ្រង់-ស៊័រ (Jean-François Tain) នាយកវិទ្យុបារាំងអន្តរជាតិ ...
កម្ពុជា

អ្នកនាំពាក្យអាវុធហត្ថ បកស្រាយរឿង ដុត​សម្លៀកបំពាក់​ក្លែងក្លាយ

នៅចំពោះការរិះគន់ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ជុំវិញការដុតកម្ទេចចោល នូវសម្លៀកបំពាក់ក្លែងក្លាយ លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានចេញមុខមកបកស្រាយថា ការ«ដុត​សម្លៀកបំពាក់​ក្លែងក្លាយ»ចោលនោះ ជាទង្វើគិតគូរវែងឆ្ងាយ និងស្របតាមច្បាប់។ កាលពីព្រឹកថ្ងៃសុក្រទី២៩ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.