• អ្នកនាំពាក្យអាវុធហត្ថ បកស្រាយរឿង ដុត​សម្លៀកបំពាក់​ក្លែងក្លាយ

    នៅចំពោះការរិះគន់ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ជុំវិញការដុតកម្ទេចចោល នូវសម្លៀកបំពាក់ក្លែងក្លាយ លោកឧត្ដមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានចេញមុខមកបកស្រាយថា ការ«ដុត​សម្លៀកបំពាក់​ក្លែងក្លាយ»ចោលនោះ ជាទង្វើគិតគូរវែងឆ្ងាយ និងស្របតាមច្បាប់។ កាលពីព្រឹកថ្ងៃសុក្រទី២៩ ខែមិនា ឆ្នាំ២០១៩ម្សិលម៉ិញ សម្លៀកបំពាក់ក្លែងបន្លំ ២៤៥៣ កំ​ប្ល៉េ ត្រូវបាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោមអធិបតីរបស់លោកឧ​ត្ត​ម​សេនីយ៍​ឯក អន សុខុន មេបញ្ជាការរង ​ដុតបំផ្លាញ​ចោល នៅ​កន្លែង​ចាក់សំរាម ​ស្ថិតនៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ប៉ុន្តែក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម បានយកការ«ដុត​សម្លៀកបំពាក់​ក្លែងក្លាយ»ទាំងនេះ មកធ្វើការរិះគន់ថា ជាការខ្ជះខ្ជាយ ហើយថាគួរផ្ដល់ ទៅឲ្យមជ្ឈមណ្ឌលកុមារកំព្រា ឬជនទីទ័លក្រប្រសើរជាង។ តែអ្នកនាំពាក្យ ...
  • នាយកវិទ្យុ RFI ឆេះដុំ​ដាក់​អ្នកលួច​ការផ្សាយ​យកទៅ​ចម្លង​កាត់ត​ថែមថយ

    «សូមនិយាយបន្តិច» តែមានន័យវែង! លោក ហ្សង់ហ្វ្រង់ស៊័រ តាន់ (Jean François Tan) នាយកវិទ្យុ RFI ឬវិទ្យុបារាំងអន្តរជាតិ ក្នុងរាជធានីភ្នំពេញ បានប្រតិកម្មក្នុងថ្ងៃនេះ ដាក់ក្រុមមនុស្ស ដែលបានយកការផ្សាយ របស់វិទ្យុលោក ទៅកាត់ត ថែមថយ ចម្លង ឬប្លន់ស្រស់ៗ ដោយគ្មានការអនុញ្ញាត។ ជាមួយនឹងរូបភាព «PrintScreen» ពីរសន្លឹក ដែលបង្ហាញ​ពីការលួចចម្លង​​ទាំងនោះ លោក តាន់ បានសរសេរ​នៅលើ​គណនី​ហ្វេសប៊ុក​របស់​លោក ដោយដំបូងឡើយ លោកសំដែងក្ដីអរគុណ ទៅដល់អ្នកដែលបង្ហោះ​រាល់ការផ្សាយ របស់វិទ្យុបារាំងអន្តរជាតិ ដោយ​​គោរពការរក្សាសិទ្ធិ ឲ្យម្ចាស់ដើម។ ប៉ុន្តែលោកថា៖ ...