វប្បធម៌ និងជីវិតសុខភាព

ក្រសួងសុខាភិបាលបង្ហាញ ពី​វិធាន​១០ចំណុច សម្រាប់ធ្វើចត្តាឡីស័ក

តើការធ្វើចត្តាឡីស័ក ត្រូវធ្វើឡើង តាមរបៀបណា? ខាងក្រោមនេះ ជាការពន្យល់របស់ក្រសួងសុខាភិបាលកម្ពុជា ដែលបង្ហាញ ពីវិធាន១០ចំណុច ដើម្បីអ្វីមួយ ដែលក្រុមអ្នកជំនាញផ្នែកសុខភាព លើកឡើងថា ជាការបំបាក់ការរាតត្បាត នៃជំងឺ«Covid-19»។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមលើកយក មកបង្ហាញជូន ពីវិធាន១០ចំណុច របស់អាជ្ញាធរសុខាភិបាលកម្ពុជានោះ ដូចតទៅ៖

១) នៅក្នុងផ្ទះដាច់ដោយឡែក គ្រប់ពេល ជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (ហាមដាច់ខាត ដើរចេញក្រៅផ្ទះ ឬចេញពីទីកន្លែង ធ្វើចត្តាឡីស័ក)។

២) តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅ ជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើមានកម្តៅ លើសពី៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ ទូរស័ព្ទសង្គ្រោះលេខ ១១៥។

៣) នៅដាច់ដោយឡែក ពីសមាជិកគ្រួសារ

  • រស់នៅក្នុងបន្ទប់មួយ ដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក /បង្គន់ផ្សេងពីគ្រួសារ ហើយបរិភោគអាហារ ដាច់ដោយឡែក ពីសមាជិកគ្រួសារ។
  • ពាក់មាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នា យ៉ាងតិច១.៥ម៉ែត្រ

៤) ប្រើប្រាស់សម្ភារៈដោយឡែក ពីសមាជិកគ្រួសារ

  • ហាមប្រើសម្ភារៈរួមគ្នា ជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះ ជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានស្អាតល្អ បន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ ឱ្យបានស្អាត និងហាលថ្ងៃ ឱ្យបានល្អ

៥) លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឱ្យបានញឹកញាប់

  • លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬប្រើអាល់កុល ឬជែលលាងដៃ (Gel) ឱ្យបានញឹកញាប់ មុន និងក្រោយពេលចម្អិតអាហារ មុននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់

៦) ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់

  • ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស រួចត្រូវចោលក្រដាសនោះ ទៅក្នុងធុងសំរាម ហើយលាងសម្អាតដៃភ្លាមៗ។

៧) បរិភោគម្ហូបអាហារ ដែលចម្អិតបានល្អ

  • ម្ហូបអាហារត្រូវចម្អិត ឱ្យបានល្អ។ បរិភោគអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹង​ប្រព័ន្ធការពារ​សារពាង្គកាយ។

៨) អនាម័យល្អ ក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ

  • ធ្វើកិច្ចការផ្សេងៗ ជាធម្មតា ហាត់ប្រាណក្នុងផ្ទះ
  • សម្អាតបន្ទប់រស់នៅផ្ទះខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗ ជារៀងរាល់ថ្ងៃ។

៩) បញ្ចប់ការអនុវត្តចត្តាឡីស័ក

  • អនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវ តាមវិធានការ​ចត្តាឡីស័ក ដោយនៅផ្ទះ រាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ ដោយលទ្ធផលតេស្តកូវីដ១៩ «អវិជ្ជមាន» ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

១០) ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់

  • បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទ​សង្គ្រោះ លេខ ១១៥ របស់ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា៕

របៀបធ្វេីចត្តាឡីស័កនៅតាមផ្ទះ​ ឫមណ្ឌលចត្តាឡីស័ក​ ៖

Posted by ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា on Wednesday, November 11, 2020


លំអិតបន្ថែមទៀត

កម្ពុជា

Covid-19 ៖ ហ៊ុន សែន ប្ដូរជំហរ​«ឈប់ចាក់​វ៉ាក់សាំងចិន»​ហើយ

បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។ នាយករដ្ឋមន្ត្រីកម្ពុជាលោក ...
កីឡា និងបច្ចេកវិទ្យា

ណីម៉ា ចំអកឲ្យព័ត៌មាន ដែលថា​ខ្លួនជប់លៀង​សម្រាប់ភ្ញៀវ​៥០០នាក់

កំពូលតារាបាល់ទាត់ជាតិប្រេស៊ីល របស់ក្រុម ប៉ារីស (Paris Saint-Garmain – បារាំង) កីឡាករ ណីម៉ា (Neymar Jr) បានចំអក​ឲ្យព័ត៌មានចចាមអារាម ដែលថា​ខ្លួនជប់លៀង​សម្រាប់ភ្ញៀវ​៥០០នាក់ ...
កម្ពុជា

ហ៊ុន សែន ឲ្យចាក់​វ៉ាក់សាំងចិន​ជូន… ​រូបលោក និង​បក្ខពួកលោក​​មុខគេ!

លោក ហ៊ុន សែន បាន​ប្រកាសទទួលយក​វ៉ាក់សាំងចិន​ជាបន្ទាន់ ដើម្បីចាក់ឲ្យ… លោក ហ៊ុន សែន ខ្លួនលោក និង​បក្ខពួកលោក​​មុខគេ ! នេះ ជាការអះអាង​របស់បុរសខ្លាំង​នៅកម្ពុជា ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.