«អ្នកឯងមានអំណះអំណាង ពីណាមក» បន្ទាប់មកថា «មិនមែនជាការពិតទេ» មុននឹងទទួលស្គាល់នៅទីបំផុត ថាពិតជាធ្លាប់មានក្រុមហ៊ុន ទាំងនោះមែន តែ«បានផ្ទេរឈ្មោះ ទៅឲ្យអ្នកផ្សេង»រួចហើយ និងចោទត្រឡប់ទៅវិញ ថានាយកដ្ឋានចុះបញ្ជីក្រុមហ៊ុន របស់ប្រទេសអូស្ត្រាលី មិនបានធ្វើ «Update» បញ្ជីរបស់ខ្លួន។ ទាំងនេះ ជាការថ្លែង​«បដិសេធ» យ៉ាង«ញ័រមាត់» របស់លោក គង់ វិបុល ដែលមានតួនាទី ជា«ឯកឧត្ដមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ» នៅចំពោះការសាកសួរ របស់អ្នកយកព័ត៌មាន របស់ទូរទស្សន៍ «Al Jazeera»។

នៅក្នុងកម្មវិធី «101 East» របស់បណ្ដាញទូរទស្សន៍ដ៏ធំ បានរកឃើញថា លោក គង់ វិបុល ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និងជាសមាជិកគណៈកម្មាធិការ​កណ្ដាល របស់គណបក្សប្រជាជនកម្ពុជា មានក្រុមហ៊ុនលក់សាំងដ៏ធំ នៅកម្ពុជា និងបានលួចបើកក្រុមហ៊ុន ធំៗ២ក្រុមហ៊ុន ក្រោមឈ្មោះរបស់លោក ដែលមានទឹកប្រាក់វិនិយោគ រាប់សិបលានដុល្លារ នៅក្នុងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្រ្តាលី។

តាមរយៈវីដេអូរបស់ខ្លួន ដែលមានរយៈពេលជាង ២៥នាទី បណ្ដាញទូរទស្សន៍ «Al Jazeera» បានដកស្រង់សម្តីលោក ម៉ាក វើនហ្ស៉ាក់ ដែលជាអ្នកជំនាញ ខាងការប្រឆាំងការលាងលុយកខ្វក់ ក្នុងប្រទេសអូស្រ្តាលី មកចុះផ្សាយថា ក្រុមរបស់លោក កំពុងធ្វើការស៊ើបអង្កេត លើមនុស្សជំនិតរបស់លោក ហ៊ុន សែន ខាងលើ ដែលមានប្រាក់បៀវត្សន៍ មិនដល់១០០០ដុល្លារផង តែបែរជាមានប្រាក់បង្វិល យ៉ាង​ក្រាសក្រែល ដល់ទៅរាប់លានដុល្លារ ផ្ញើចេញទៅឲ្យក្រុមហ៊ុនខាងលើ និងថែមទាំងមានផ្ទះសម្បែង ដែលមានតម្លៃប្រមាណជា ៧ទៅ៨លាន​ដុល្លារថែមទៀត នៅលើកោះអូស្រ្តាលី។

វីដេអូអង្កេត បានអះអាងបន្តថា ចាប់តាំងពីឆ្នាំ២០០៦មក មេពន្ធដារ​ធំកម្ពុជា បានបង្កើតក្រុមហ៊ុនវិនិយោគទុនចំនួនពីរ ក្នុងប្រទេសអូស្រ្តាលី ដែលក្រុមហ៊ុនទាំងនោះ មានឈ្មោះថា មហាលាភសម្បត្តិ ភីធីវ៉ាយ និង សម្បត្តិ ឃេ អេល អ៊ិនវេសស្ម៊ែន ភីធីវ៉ា ជាមួយប្តីប្រពន្ធខ្មែរ-អូស្រ្តាលី​មួយគូ ដែលក្រោយមកពួក​គេ​ត្រូវបាន​តុលាការអូស្ត្រាលី​កាត់ទោស ឲ្យជាប់ពន្ធនាគារ​ ពីបទបោកប្រាស់ និងកេងបន្លំពន្ធដារ របស់ប្រទេសនេះ ចំនួនជាង ​១,៨លាន ដុល្លារអូស្រ្តាលី និង​ពីបទ​សង្ស័យថា បានលាងលុយ និងលាក់លុយទុច្ចរិត ចំនួនជាង ១៥លាន​ដុល្លារអូស្រ្តាលី ថែមទៀត៕

——

» វីដេអូទាំងស្រុង នៃការស៊ើបអង្កេត របស់កម្មវិធី «101 East»៖



លំអិតបន្ថែមទៀត

កម្ពុជា

មេធាវីថា កឹម សុខា មិនបាន​ព្រមាន​មន្ត្រី​រឿង​«សុំសិទ្ធិ​​ធ្វើ​នយោបាយ»

ក្រុមមេធាវីការពារក្ដី ឲ្យប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានចេញមុខព្រមគ្នា មកអះអាងថា កូនក្ដីរបស់ខ្លួនមិនបានព្រមាន ឬហាមឃាត់មន្ត្រីគណបក្សណា ដែលចង់ ឬមិនចង់ «សុំសិទ្ធិ​​ធ្វើ​នយោបាយ» ឡើងវិញនោះឡើយ។ ...
កំសាន្ដ

កូនឆ្កែ​តូចមួយ បណ្ដេញ​​ចោរគាស់​ផ្ទះ រត់​បាតជើង​សព្រាត

រូបភាពដែលនឹកស្មានមិនដល់ តាមរយៈវីដេអូសុវត្ថិភាព៖ ចោរគាស់ផ្ទះ មាឌធំៗពីរនាក់ បាន«រត់​បាតជើង​សព្រាត» ព្រោះរងការតាមប្រមាញ់ ពី… កូនឆ្កែតូចមួយ។ ហេតុការណ៍ បានកើតឡើង នៅថ្ងៃទី១៣ ខែឧសភា វេលាម៉ោងប្រមាណជា៦ព្រឹក ...
កម្ពុជា

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.