ភាពយន្ដឯកសារ រឿង «ខ្ញុំជា ឈុត វុទ្ធី» បានរៀបរាប់ឡើងវិញ ពីវីរភាពរបស់លោក ឈុត វុទ្ធី សកម្មជនការពារព្រៃឈើដ៏ល្បីល្បាញ ដែលបានប្រឹងប្រែង ​ការពារ​ធនធាន​ធម្មជាតិ របស់ខ្មែរ រហូតលោក​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់។

ខ្សែភាពយន្ដឯកសារនេះ ផលិតដោយកញ្ញា ហ្វ្រាន ឡាំប្រីកស៍ (Fran Lambricks) ជាតិអង់គ្លេស ដោយបានធ្វើកិច្ចសម្ភាស ជាមួយសាក្សីជាច្រើននាក់ រួមទាំងលោក ឈុត វុទ្ធី កាលពេលលោក នៅមានជីវិតផង។ សមិទ្ធិការិនី កញ្ញា ឡាំប្រីកស៍ បាន​ចំណាយ​ពេល​រហូតដល់៤ឆ្នាំ ដើម្បីឲ្យភាពយន្ដនេះ អាចចេញ​ជារូបរាងឡើង ដោយធ្វើជាភាសាខ្មែរ និង​ដាក់​ចំណង​ជើងពន្យល់​ ជា​ភាសា​អង់គ្លេស។

យ៉ាងណា ភាពយន្ដ​ឯកសារមួយនេះ ​ដែល​និយាយ​ពីវីរភាព របស់សកម្មជនការពារ​ធនធានធម្មជាតិខ្មែរ បែរជាត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ហាមប្រាមមិនឲ្យបញ្ចាំង ជាសាធារណៈឡើយ។

សូមរំលឹកឡើងវិញថា លោក ឈុត វុទ្ធី អាយុ ៤៥ឆ្នាំ ត្រូវបានខ្មាញ់កាំភ្លើងបាញ់សម្លាប់ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ខណៈលោក និងស្រ្តីអ្នកកាសែត ឌីខេមបូឌា ដាលី (The Cambodia Daily) ពីររូបទៀត បាន​ធ្វើ​ដំណើរ​តាមរថយន្តផ្ទាល់ របស់លោក ដើម្បីទៅពិនិត្យ និងស៊ើបអង្កេត ការកាប់ឈើរបស់ក្រុមហ៊ុន Timber Green នៅតំបន់មួយ នៃជួរភ្នំក្រវ៉ាញ ក្នុងខេត្តកោះកុង។

ភ្លាមៗនោះ របាយការណ៍ស៊ើបអង្កេតដំបូង របស់កងរាជអាវុធហត្ថ បាននិយាយថា លោកឈុត វុទ្ធី ត្រូវ​បាន​បាញ់​សម្លាប់ ដោយលោក អ៊ិន រតនា ហើយបន្ទាប់មក លោកអ៊ិន រតនានេះ បាន«បាញ់សម្លាប់ខ្លួន»ឯង។

លោក អ៊ិន រតនា (ជនសង្ស័យថាបានសម្លាប់លោក ឈុត វុទ្ធី) ទទួលគ្រាប់កាំភ្លើង ដល់ទៅពីរគ្រាប់ ខុសកន្លែងគ្នា ដែលមិនអាចឲ្យគេសន្និដ្ឋានថា នេះជាការសម្លាប់ខ្លួនទេ។ អ្នកតាមដាន​ស្ថានការណ៍​នៅ​ពេលនោះ បានរិះគន់របាយការណ៍នោះ ថាជាការរៀបចំឆាកល្ខោនមួយឡើង ក្នុងបំណងលប់​បំបាត់​សំនុំ​រឿង​នេះ។

លុះមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១២ ទើបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាអោយបង្កើត​គណកម្មាធិការ​ចំរុះ​មួយ ដើម្បី​ធ្វើការ​ស៊ើប អង្កេតជាថ្មី លើសំនុំរឿង។

របាយការណ៍ស៊ើបអង្កេត របស់គណកម្មាធិការចំរុះ បាន​ចេញ​​មក​​មិន​ខុស​ពី​របាយការណ៍ ស៊ើបអង្កេតដំបូងប៉ុន្មានទេ តែបានរកឃើញបន្ថែមថា លោកអ៊ិន រតនា ត្រូវ​បាន​​បាញ់​​សម្លាប់​​«ដោយ​​រាកៃ» ដោយមន្ត្រីអ្នកការពារសន្ដិសុខម្នាក់ អោយក្រុមហ៊ុនឈើនៅទីនោះ គឺលោក រ៉ាន់ បូរត្ន័ ខណៈ​មន្ត្រី​រូបនេះ បានចូលទៅឃាត់លោក អ៊ិន រតនា មិនឲ្យបាញ់តទៅទៀត។

ក្រោយពេលប្រកាស​របាយការណ៍នោះបន្ដិច គឺនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១២ តុលា​ការ​ខេត្ត​កោះ​កុង បាន​សម្រេច​ចោទ​ប្រកាន់ ​ទៅ​លើ​លោក រ៉ាន់ ប៊ូ​រ័ត្ន នេះ ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​ដោយ​អចេតនា និង​សម្រេច​មិន​ចាត់ការ ទៅលើឃាតកម្មនៃលោក ឈុត វុទ្ធី ឡើយ។ ដូច្នេះដំណើររឿង និងមូលហេតុ ដែលឈានទៅដល់ ការបាញ់សម្លាប់សកម្មជនការពារបរិស្ថាន នឹងត្រូវស្ថិតនៅ ជាអាថ៌កំបាំងរហូត។

ការមិនសម្រច​មិន​ចាត់ការ​ លើ​សំនុំរឿង​ឃាតកម្ម​ ​លោក ឈុត វុទ្ធី ខាងលើនេះ បានធ្វើអោយ​ក្រុម​គ្រួសារ​របស់​លោក មិនមានអារម្មណ៍ស្ងប់នោះ ឡើយ។ លោក ឆឺយ ឧត្តមរស្មី ជាកូនប្រុសលោក ឈុត វុទ្ធី បាន​និយាយ​ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា៖

«ខ្ញុំ​មាន​ការសោកស្តាយមែនទែន ដែល​ឪពុក​របស់ខ្ញុំ ជា​មនុស្ស​ម្នាក់​ដែលស្រលាញ់ធនធានធម្មជាតិ ការពារ​ប្រយាជន៍​ជាតិ ហើយត្រូវបានគេ​បាញ់​សម្លាប់​ដូច្នេះ តុលាការបែរ ជាមិនរកយុត្តិធម៌ ឲ្យថែមទាំង​បិទ​សំណុំ​រឿង​នោះ​ចោល​ទៅវិញ។»

លោក ឆឺយ ឧត្ដមរស្មី ចង់ដឹងថា អ្នកណា​ជា​​ឃាតករ សំលាប់​ឪពុក​របស់​លោកពិតប្រាកដ ព្រោះ​លោក​មិន​ជឿ​ថា អ៊ិន រតនា ជាអ្នក​សំលាប់​ឪពុក​របស់​លោក​នោះ​ទេ។

ឯអ្នកស្រី សំ ចន្ធី ភរិយាលោក ឈុត វុទ្ធី បានសំណូមពរ សូមឲ្យប្រព័ន្ធតុលាការ ផ្តល់​នូវ​ភាព​យុត្តិធម៌​ដល់​ប្តី​អ្នកស្រី​។ បើទោះជាស្ថិត​នៅក្នុងភាពអស់សង្ឃឹម តែអ្នកស្រីនៅតែបង្ហាញ​នូវភាពជឿជាក់ថា៖

«ភាព​យុត្តិធម៌​ត្រូវ​តែ​មាន កុំឲ្យប្តីខ្ញុំស្លាប់ទៅដោយ ពុំដឹងមូលហេតុបែបនះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ឃុំខ្លួន​យុវជន​ម្នាក់ ព្រោះបង្ហោះ​សារ​លើ​ហ្វេសប៊ុក​ហៅ ហ៊ុន សែន ថា​«អា»

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តស្វាយវៀង បាន«ឃុំខ្លួន​យុវជន​ម្នាក់» ដែលមានឈ្មោះ នៅលើបណ្ដាញសង្គម «គឹម បញ្ញា (Kim Panha)» ពីបទ​បានប្រមាថអង្គព្រះមហាក្សត្រ នៅលើគណនីហ្វេសប៊ុក​របស់ខ្លួន។ នេះ បើតាមដីកាបង្គាប់ឲ្យឃុំខ្លួន ...
កម្ពុជា

ព្រះរាជអាជ្ញា​ចោទប្រកាន់ ផែង វណ្ណៈ តែ​មិនទាន់​សម្រេច​ឲ្យ​ឃុំខ្លួន

លោក ផែង វណ្ណៈ ត្រូវបានព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ សម្រេចនៅល្ងាចថ្ងៃអង្គារនេះ ចោទប្រកាន់​ពីបទ​«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តែនៅមិនទាន់សម្រេច ថាឲ្យឃុំខ្លួនឬយ៉ាងណានៅឡើយ ដោយបញ្ជូនលោក ...
ដំណឹង

ប៉ាគីស្ដង់៖ យុវតីជំទង់​ពីរនាក់ ត្រូវបាន​សម្លាប់​ព្រោះថត​វីដេអូ​ជាមួយ​«ប្រុស»

យុវតីជំទង់​ពីរនាក់ ត្រូវបានសម្លាប់ កាលពីដើមសប្ដាហ៍ កន្លងមក ក្នុងភាគពាយ័ព្យ នៃ​ប្រទេស​ប៉ាគីស្ដង់ ដើម្បី«លាងសម្អាត»កិត្តិយស ឲ្យគ្រួសារ បន្ទាប់ពីពួកនាង បាន​បង្ហោះ​វីដេអូ នៅលើបណ្ដាញសង្កម ឃើញពួកនាង នៅជាមួយយុវជនម្នាក់។ ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.