• ស្វែង​យល់​ពី​នយោបាយ​ទាំង​៧ចំនុច របស់ ដូណាល់ ត្រាំ

    តើយុទ្ធសាស្ត្រ ដែលត្រូវយកមកអនុវត្តន៍ ដ៏សំខាន់ជាងគេ របស់លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខជន​ជាប់​ឆ្នោត ជាប្រធានាធិបតីទី៤៥ នៃសហរដ្ឋអាមេរិក មានអ្វីខ្លះ? សូមស្វែងយល់ ពីនយោបាយ​ចំពោះ​មុខ របស់​បេក្ខជន មក​ពី​គណបក្សសាធារណរដ្ឋរូបនេះ ចំនួន៧ចំនុច ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ លើក​មក​ជម្រាប​ជូន ឲ្យងាយយល់​ដូចខាងក្រោម។ ពលរដ្ឋអាមេរិកាំង បានសម្រេចចិត្ត គូសវាស​អនាគតរបស់ពួកគេ ដោយបានបោះឆ្នោតជូនបេក្ខជន មកពី​គណបក្ស​សាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជាប្រធានាធិបតីទី៤៥ នៃ​សហរដ្ឋ​អាមេរិក សម្រាប់អាណត្តិ៤ឆ្នាំទៅមុខ។ ខណៈពេលដែលអ្នកស្រី ហ៊ីឡារី ...
  • មតិ៖ រវាង​«មេ​បក្ស​កណ្ដឹង​អត់​ព្រួយ» និង«​កំអួត​សង្គម»

    អត្ថបទ ដែលមានលក្ខណៈជាទស្សនៈ និងជាការស្រាវជ្រាវផងនេះ ត្រូវបានបង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់លោក ហែន វិភាគ កាលពីសប្ដាហ៍មុន និងត្រូវបានបញ្ជូន មកដល់ទស្សនាវដ្ដី ដោយប្រិយមិត្តមួយរូប។ លោក ហែន វិភាគ បានអះអាងថា អត្ថបទ​នេះ ត្រូវ​បាន​សរសេរ​ឡើង ដោយលោក ហែន កូយ ជាសាស្ត្រាចារ្យ មក​ពី​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ ទស្សនាវដ្ដី​មនោរម្យ.​អាំងហ្វូ សូមដកស្រង់យក​អត្ថបទ​នេះ មកចុះផ្សាយបន្ត (*) ដូចខាងក្រោម។ ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor’s Note: ឈ្មោះពេញ គឺ Michel ...
  • សម្ភាសសាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

    តើពាក្យសំដី ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នារវាងសំដី និងទង្វើរបស់បុរសខ្លាំងកម្ពុជា ច្បាស់​ជាង​អតីត​មន្ត្រី​ដ៏​ជិត​ស្និត របស់​លោក​​ខ្លួន​ឯង​នោះឡើយ។ ជននោះជានរណា? ខាងក្រោមនេះ ជាកិច្ច​សម្ភាស​ទាំង​ស្រុង របស់អតីត​មន្ត្រី​ម្នាក់ ដែល​របប​ក្រុង​ភ្នំពេញ តាមប្រមាញ់ឲ្យខាងតែបាន បើទោះជាជននេះ​ ស្ថិត​នៅ​ទី​ណា​ក៏ដោយ​។ គ្មាននរណាភ្លេចទេ ពីការទម្លាក់តំណែងអតីតមន្ត្រី ដ៏ជិតស្និតម្នាក់ របស់លោក ហ៊ុន សែន ចេញពីតំណែង​ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីចុងខែកក្កដា ឆ្នាំ២០០៦ ដើម្បីឲ្យទៅអង្គុយក្នុងកៅអី ...
  • សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

    បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ របស់ជនរងគ្រោះ ដែល​រួចរស់ជីវិត ពីព្រិត្តិការណ៍នោះ។ ខាងក្រោមនេះ ជាកិច្ចសម្ភាសរបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ជាមួយ អ្នកស្រី ពៅ ស៊ីនួន អតីតកម្មការិនី ដែលគ្រាន់តែចូលរួម ក្នុងបាតុកម្មនាពេលនោះ តែប្រែក្លាយជាជនរងគ្រោះ នឹងសោកនាដកម្ម​យ៉ាងរង្គាល។ «ខ្ញុំមិនអាចបំភ្លេចបានទេ ១៦ឆ្នាំហើយ តាំងពីខ្ញុំនៅលីវ ឥឡូវកូនអាយុបាន១៤ឆ្នាំហើយ (…) ហើយខ្ញុំ​ជិះមកធ្វើការ កាត់តាមហ្នឹង ...
  • «ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ» ប្រវត្តិ​នៃ​ការ​តស៊ូ​របស់​ស្រ្តី

    ស្រ្តីនិងបុរសត្រូវបានបង្កើតឡើងនៅលើផែនដីនេះ ដើម្បីក្លាយជាគូគ្នា ធ្វើដំណើរជាមួយគ្នាក្នុងការអភិវឌ្ឍន៏អ្វីគ្រប់ យ៉ាងលើផែនដីនេះ ប៉ុន្តែមានរូបរាងនិងចិត្តគំនិតខុសគ្នា។ ធម្មជាតិបានផ្តល់ភាពរឹងមាំ ខាងផ្នែករាងកាយ ដល់បុរស​ក្នុងភាពជាអ្នកប្រយុទ្ធ ទើបជំរុញឲ្យបុរសភាគច្រើនប្រើប្រាស់ ឥទ្ធិពលនេះដើម្បីគ្របដណ្តប់លើស្ត្រី និងចាត់ទុកស្រ្តី​ជាភេទទន់ខ្សោយ មិនអាចស្មើរនឹងខ្លួន ស្ទើរតែគ្រប់ប្រទេសទាំងអស់។ ទាំងនេះហើយ បង្កឲ្យមានការងើបឡើងតវ៉ា ពីបណ្ដានារីភេទ រហូតជំរុញឲ្យមានទិវារំលឹកសិទ្ធិស្ត្រីថ្ងៃ៨មីនា ឬហៅថា«ទិវា​បុណ្យ​សិទ្ធិនារី​អន្តរជាតិ»នេះឡើង។ ប្រាកដហើយ ថាស្ថានការណ៏ពីមុនៗ បានប្រែប្រួលសឹងតែទាំងស្រុង គឺនៅពេលស្ត្រីចាប់ផ្តើម បង្ហាញពីភាពខ្លាំងរបស់ខ្លួន ទៅ​កាន់​បុរស ហើយដែលជាហេតុបណ្តាល ឲ្យមានទិវា ស្តីពីសិទ្ធិនារីអន្តរជាតិ រាល់ថ្ងៃ៨មីនា ជារៀងរាល់ឆ្នាំ​ នៅទូទាំង​ពិភពលោក ដើម្បី​រំលឹក​ពួកគេថា ពួកគេមានសិទ្ធិ និងសេរីភាព អាចចូលរួមទាំងក្នុងនយោបាយ វប្បធម៌ ...
  • ប្រវត្តិ​បុណ្យ ស៊ាំងវ៉ាឡង់តាំង ឬ​ទិវានៃ​ក្ដី​«ស្រឡាញ់»

    ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យ ស៊ាំងវ៉ាឡង់តាំង (Saint Valentin day) គ្រាន់តែជាបុណ្យ​សង្សា ឬ​បុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បីរក​ទទួលទាន ដូច​ជាលក់ផ្កា ឬបង្កើតវត្ថុអនុស្សាវរីយ៍ នោះជាដើម។ តែការពិត និងប្រវត្តដើមនៃបុណ្យ ស៊ាំងវ៉ាឡង់តាំង មានចរិកផ្សេងពីនេះ ដែលជារឿងដែលគួរតែស្វែងយល់ និងដឹងថាតើអត្ថន័យដើម នៃពិធីបុណ្យនេះ មានលក្ខណៈ​បែបណា។ ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជា​ប្រវត្តិ​ដែល​​មិន​​សូវ​​មាន​គេ​ស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយ​ប្រវត្តិ​នៃ​​បុណ្យនេះ អាចនឹងមានភាពខុសគ្នាខ្លះៗ ...