• ខ្លឹម៣យ៉ាង នៅលើរូបកាយមនុស្ស

    អ្វីទៅ ជាខ្លឹមទាំងបី នៅលើរូបរាងកាយ នៃមនុស្ស? ខ្លឹមទាំងបីនោះ នឹងត្រូវរៀបរាប់យ៉ាងពិស្ដា នៅក្នុងអត្ថបទខាងក្រោម ដែលមានខ្លឹមសារទាំងស្រុង ដូចតទៅ។ មនុស្សគ្រប់រូប ទោះប្រុសឬស្រី មានឬក្រ ល្អឬអាក្រក់ រាស្រ្ត មន្ត្រីឬស្តេចផែនដី មានតម្លៃទៅបាន គឺដោយសារតែបុគ្គលនោះផ្ទាល់ ដែលជាអ្នកកំណត់និងផ្តល់តម្លៃឱ្យខ្លួនឯង។ ធម្មជាតិបានបង្កើតមនុស្ស ឱ្យមានមុខមាត់ ពណ៌សម្បុរ ចិត្តគំនិតនិងរូបរាងកាយប្លែកៗ ពីគ្នាអាស្រ័យអំណាចកម្ម នៃសត្វលោកបានសាងសន្សំ។ មនុស្សគ្រប់រូបមានតម្លៃ ឬគ្មានតម្លៃ គឺអាស្រ័យដោយខ្លួនគេ ជាអ្នកកំណត់ ទោះក្នុងឋានៈណាក៏ដោយ។ ហេតុផលដែលធ្វើឱ្យមនុស្ស មានតម្លៃ មានច្រើនណាស់ ដូចជា ដេក ដើរ ឈរ អង្គុយ ...
  • «ស្លៀក​ខ្លី​ពេក​លើក​នេះ ​ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

    រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​ មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ ​យ៉ាង​ដំណំ​អញ្ចឹង។ ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖ – មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?! វា​បាន​ឆ្លើយ​មក​វិញ​ថា៖ – ឯងឃើញហើយ ចាំបាច់សួរអី.. គឺដូចដែលឯងបានឃើញណ្នឹង។ – អញឃើញហើយ តែនរណាជាអ្នកធ្វើ? – ប្រពន្ធអញ! ភ្ញាក់ព្រើត… ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រ ...
  • «អ្នកក្លាហានតែមួយ» សំណើច

    បុរសៗខ្លាចប្រពន្ធជាច្រើន បានមកជួបជុំគ្នាដើម្បីបង្កើតជា សមាគមជួយទ្រទ្រង់អ្នកខ្លាចប្រពន្ធ។ នៅដំណាក់កាល ចុងក្រោយ បុរសទាំងនោះត្រូវការតែងតាំងមនុស្សម្នាក់ ដើម្បីធ្វើជាប្រធានដឹកនាំសមាគមនោះ។ ប្រធានសមាគម ត្រូវតែជាមនុស្សនឹងធឹង មិនចេះខ្លាចប្រពន្ធផ្ដេសផ្ដាស។ តែក្នុងចំណោមមនុស្សប្រុស ដែលមកចូលរួម​ទាំងនេះ គ្មាននរណាម្នាក់​ក្លាហានចេញមុខ មកទទួលតួនាទីនេះទេ។ ស្ថិតនៅក្នុងសភាពស្ងៀមស្ងាត់មួយសន្ទុះ ស្រាប់តែមាន សំរែកមួយស្រែកឆោឡោឡើងថា ៖ – វើយកនយើង ប្រពន្ធៗនាំគ្នាមកហើយវើយ !!! ពួកបុរសៗទាំងអស់លឺដូច្នេះ នាំគ្នារត់ប្រាស់អាយុតែរៀងៗខ្លួន។ នៅសល់តែបុរសម្នាក់ ដែលនៅឈរស្ងៀម​ធ្វើបែបហី អត់រត់ទៅណានឹងគេសោះ។ ទាំងអស់គ្នាឃើញដូច្នោះ ក៏ទះដៃអបអរសាទរ សសើរពីវីរភាពរបស់បុរស ហើយថា​គាត់នេះហើយ​ស័ក្ដិសម នឹងក្លាយជាប្រធានសមាគម។ – អស្ចារ្យៗ នេះបានចំជាអ្នកក្លាហាន ...
  • «ឃើញអូនមកវិញ បងអរពេក… » សំណើចខ្លី

    បុរសម្នាក់ខ្លាចប្រពន្ធជាខ្លាំង មិនហ៊ានធ្វើអ្វីមួយ ដែលមិនឱ្យប្រពន្ធដឹងនោះឡើយ។ ថ្ងៃមួយប្រពន្ធត្រូវចេញទៅផ្សារ ហើយទុកឱបុរសនៅចាំផ្ទះ។ បុរសឃ្លានពេក មិនដឹងធ្វើម៉េច ក៏យកដំឡូងដែលខ្លួនទើបនឹងគាស់ ពីរងក្រោយផ្ទះ ទៅដុតនឹងងងើកភ្លើង ក្នុងចង្ក្រានបាយ។ រំពេចនោះ ប្រពន្ធទំនងជាភ្លេចអ្វីមួយ ក៏ត្រឡប់មកផ្ទះវិញ។ បុរសជាប្ដី ឃើញប្រពន្ធត្រឡប់មកវិញ ភ័យតក់ស្លុតជាខ្លាំង ហើយមិនដឹងជាយកដំឡូង ទៅលាក់ទុកឯណា បើភ្លាមៗដូច្នេះ ក៏យកមកមូរដាក់ក្នុងចង្កេះខោ។ នៅចំពោះមុខប្រពន្ធ ហើយដំឡូងវាក្ដៅខ្លាំងពេក បុរសនោះក៏តាំងលោតម្ដងទៅឆ្វេង និងម្ដងទៅស្ដាំ។ ប្រពន្ធឃើញ ក៏សួរ ៖ – ហេតុអី ក៏បងឯងចេះតែលោតផ្លោតៗ ម្ដងទៅណេះ ម្ដងទៅណោះ អញ្ចឹង ? ...