• គណៈកម្មាធិការ«ព្រំដែន»ថា CNRP ប្រឌិត​រឿងព្រំដែន និង​ផ្សព្វផ្សាយ​មិនពិត

    គណៈកម្មាធិការចម្រុះកិច្ចការ«ព្រំដែន» បានច្រានចោលការចោទប្រកាន់ ដែលថា ផែនទី​ខ្នាត ១/២៥ ០០០ ជាផែនទីដែលគូសវាង ដោយប្រទេសវៀតណាម។ គណៈកម្មាធិការ​មួយ​នេះ ដែលមានលោក វ៉ា គឹមហុង ជាប្រធាន បានលើកឡើងថា គណបក្សសង្គ្រោះជាតិ​បាន​ប្រឌិតករណីនេះឡើង ហើយបានផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និង​ក្នុង​គោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ។ គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានគូសបញ្ជាក់ថា ការខណ្ឌសីមា និងបោះបង្គោល​ព្រំដែនគោក រវាងកម្ពុជា និងវៀតណាម ជា«ការងារបច្ចេកទេសកម្រិតខ្ពស់» អនុវត្ត​ដោយក្រុមជំនាញ​នៃប្រទេសទាំងពីរ ដោយ យកគោលការណ៍ខ្សែព្រំដែនមិនកែប្រែ តាម​ផែនទីបោន ខ្នាត ១/១០០ ០០០ បោះពុម្ពដោយ​ក្រុមភូមិសាស្ត្រឥណ្ឌូចិន ស្រប​តាម​មាត្រា​២ ...
  • CNRP បដិសេធ​ផែនទីព្រំដែន ១/២៥០០០ ដែល​«គូសដោយ​វៀតណាម»

    គណបក្សសង្គ្រោះជាតិ បានប្រកាសទាត់ចោលផែនទីថ្មី ខ្នាត ១/២៥០០០ ដែលក្រុមលោក វ៉ា គឹមហុង – អ្នកស្រី កុយ ពិសី ដែលតំណាងឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ និងរដ្ឋាភិបាលក្រុង​ហាណូយ តំណាងដោយលោក ឡេ ហួយទ្រុង (Le Hoai Trung) ទទួលយល់ព្រមគ្នា កាលពី​ថ្ងៃទី១ ខែសីហា​កន្លងមក។ នេះបើតាមសេចក្ដី​ថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលចេញផ្សាយ ក្នុងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០។ សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានមួយច្បាប់ បានពន្យល់ថា ការទទួលយកផែនទីថ្មីស្រឡាង ខ្នាត ១/២៥០០០ ...
  • វ៉ា គឹមហុង បានចុះ​ហត្ថលេខា​«សម្ងាត់»​ទទួលផែនទី​ព្រំដែន​ពី​វៀតណាម?

    ខណៈលោកសាស្ត្រាចារ្យ រ៉ុង ឈុន ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួន​ឃុំក្នុង​ពន្ធនាគារ ព្រោះ​បានចុះ​ទៅមើលបញ្ហា​នៅ​ព្រំដែននោះ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ នៅ​ច្រក​អន្តរជាតិ ម៉ុកបៃ (Moc Bai) ខេត្តតៃនិញ (ខេត្តរោងដំរី នៃទឹកដីកម្ពុជាក្រោម) ឯណោះ លោក វ៉ា គឹមហុង ប្រធានគណៈកម្មការ​ចម្រុះកិច្ចការ​ព្រំដែនកម្ពុជា បានជួប​ជាមួយ​​សមភាគី​វៀតណាម ដើម្បីទទួលយកផែនទីភូមិសាស្ត្រ ខ្នាត ១/២៥,០០០ នៃព្រំដែន​​រវាង​ប្រទេស​ទាំងពីរ។ គេមិនដឹងថា តើជំនួបខាងលើ មានលក្ខណៈបើកចំហរ ឬធ្វើឡើងជាសម្ងាត់បែបណា​ទេ ដោយហេតុថា ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ មិនបានផ្សាយពីព័ត៌មាន​មួយ​នេះ​ សូម្បីបន្តិចឡើយ ដែលផ្ទុយ​ពីប្រព័ន្ធ​ផ្សព្វផ្សាយ ...