• ហ៊ុន សែន៖ «ឪស្ដេច ម៉ែស្ដេច ក៏ខ្ញុំដាក់ដែរ»

    នៅក្នុងការលូកដៃ ចូលទៅកកូរកកាយ ស្ថាប័នទូរទស្សន៍ឯកជនមួយ ដើម្បីគម្រាមអគ្គនាយកនៃស្ថាប័ននោះ ឲ្យចាកចេញពីតំណែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើពាក្យខ្លាំងៗ ថា បើទោះជាជននោះ ជា«ឪស្ដេច ម៉ែស្ដេច» ក៏លោកមិនប្រណីដែរ។ ការគម្រាមនោះ ធ្វើឡើង តាមសារជាសម្លេង ប្រវែងជាង១០នាទី ដែលលោក ហ៊ុន សែន ថតផ្ញើរទៅឲ្យលោក អ៊ុក វរ៉ា អគ្គនាយកទូរទស្សន៍ CNC និងដែលគេស្គាល់ថា ជាក្មួយប្រុស របស់អ្នកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា ...
  • អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

    សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ម៉ុល បែរជាសរសេរអារម្ភកថា និយាយអំពីបញ្ហាសង្គមជាតិ ជាពិសេសពីគ្រោះថ្នាក់ចំពោះមុខ ទល់នឹងសាសន៍ យួន-សៀម និងសារសំខាន់ជាច្រើន ដែលលោកចង់ផ្តល់ឱ្យកូនខ្មែរ មិនថាសម័យនោះ ឬសម័យក្រោយៗ ត្រូវតែមានស្មារតី ស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដងស្រង់យកខ្លឹមសារសំខាន់ នៃអារម្ភកថារបស់លោក ក្នុងសៀវភៅ«គុកនយោបាយ» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៧១នោះ មកជម្រាបប្រិយមិត្តបន្ត ដូចខាងក្រោម៖ ហេតុដែលយើងរំឭកឡើងវិញ នូវអតីតកាលរបស់យើង ...
  • អ្នក​វិភាគ​និយាយ​ពី​ស្ដេច ដែល​គ្មាន​អំណាច​ផ្ទុយ​ពី​«រដ្ឋធម្មនុញ្ញ»

    បើទោះ«រដ្ឋធម្មនុញ្ញ»កម្ពុជា បានចែងថា ព្រះមហាក្សត្រសោយរាជ្យសម្បត្តិ ដោយគ្មានអំណាចក៏ដោយ តែព្រះអង្គនៅមានព្រះរាជសិទ្ធិមួយចំនួន ដែលច្បាប់ដ៏កំពូលនេះ បានប្រគល់ថ្វាយទ្រង់។ ប៉ុន្តែព្រះរាជសិទ្ធិនេះ មិនមានការអនុវត្តទេ រាប់ពីរជ្ជកាលស្ដេ​ចមុន រហូតមកដល់រជ្ជកាលស្ដេចបច្ចុប្បន្ន។ នេះ បើតាមលោក ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យកម្ពុជា។ «វាមិនល្អទេ បើមហាក្សត្រ និងនាយករដ្ឋមន្ត្រីទាស់គ្នា» នេះ ជាព្រះរាជឱង្ការរបស់អតីតព្រះមហាក្សត្រ ដែលត្រូវបានលោក ឡៅ ម៉ុងហៃ ស្រង់យកមកបញ្ជាក់ បន្ទាប់ពីអ្នកជំនាញខាងបញ្ហាសង្គម និងនយោបាយកម្ពុជារូបនេះ បានស្នើនៅពេលនោះ «សុំផ្ទាល់ទៅព្រះករុណាចាស់ (ព្រះបាទ នរោត្ដម សីហនុ) ឲ្យប្រើប្រាស់អំណាច របស់លោក​​ដែលចែង​ក្នុងរដ្ឋធម្មនុញ្ញ»។ បន្ទាប់ពីព្រះរាជឱង្ការតប ...
  • មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

    លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ព​កំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន សែន។ ផ្ទុយពីក្នុងជួរកងទ័ព ជាពិសេសក្នុងជួរកងរាជអាវុធហត្ថ សាធារណជនទូទៅ ​មិនសូវ​និយាយ​ពីលោក វង្ស ពិសេន ច្រើនណាស់ណាទេ ក្នុងពេលកន្លងមក។ តើលោក «មេទ័ពកំពូល» រូបនេះ ជានរណា? ចប់សព្វគ្រប់ហើយ សម្រាប់រជ្ជកាលកងទ័ព នៃលោក ប៉ុល សារឿន – លោក គន់ គីម ...