• សម រង្ស៊ី ប្ដឹងឡើងទៅ EU ករណីអាជ្ញាធរគម្រាមមន្ត្រី CNRP នៅ​មូលដ្ឋាន

    លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានសរសេរលិខិតមួយ ដែលលោកអះអាងថា ជាពាក្យប្តឹង ឡើងទៅកាន់ មន្ត្រីទទួលខុសត្រូវជាច្រើននាក់ របស់សហភាពអឺរ៉ុប ដើម្បីពន្យល់បន្ថែមពីករណី ដែលអាជ្ញាធរកម្ពុជាធ្វើការគម្រាមកំហែង ទៅលើមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ នៅតាមមូលដ្ឋាន។ តាមប្រភពព័ត៌មានរបស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានឲ្យដឹងថា ពាក្យប្ដឹងរបស់លោក សម រង្ស៊ី នោះ បានសរសេរជាពិសេស ទៅកាន់អ្នកស្រី ហ្វេឌឺរីកា មូហ្គេរីនី (Federica Mogherini) តំណាងជាន់ខ្ពស់ នៃសហភាពអ៊ឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្ដិសុខ – អ្នកស្រី សេស៊ីលីយ៉ា ...