• «គោ​ចាស់ ប្រទះ​ស្មៅ​ខ្ចី» សំណើច​ខ្លីៗ

    ដោយ​សារ​តែ​ចង់​ក្លាយ​ជា​មនុស្ស​មាន​លុយ ទាំង​ក្មេង​វ័យ និង​យ៉ាង​ឆាប់​រហ័ស​នោះ ស្រី​ស្អាត​វ័យ​២៣​ឆ្នាំ​ម្នាក់ បាន​សម្រេច​ចិត្ត​រៀបការ ជា​មួយ​បុរស​មហា​សេដ្ឋី​មួយ​រូប ដែល​មាន​វ័យ​យ៉ាង​ចំណាស់ ​អាយុ​៧៣ឆ្នាំ (អាយុ​ខុស​គ្នា​៥០​ឆ្នាំ)។ នាង​បាន​រៀប​គម្រោង ថា​នឹង​រួម​រ័ក្ស​ជា​មួយបុរស​ចំណាស់ ឲ្យ​ដល់​ដំណាក់​កាល​មួយ ដែល​បុរស​វ័យ​ចំណាស់​ អាច​នឹង​ទ្រាំ​ទ្រ​មិន​បាន ឬ «ដំណាក់​កាល​ស្លាប់​លើ​បង្គង» ដើម្បី​ឲ្យ​នាង​អាច​នឹង​ក្ដោប​ក្ដាប់​ បានភ្លាមៗ​ នូវ​មរតក​ទ្រព្យ​សម្បត្តិ​ទាំង​ឡាយ របស់​តា​ចាស់។ នៅ​ថ្ងៃ​រៀប​អាពាហ៍​ពិពាហ៍ អ្វីៗ​បាន​ដំណើរ​ការ​ទៅ ​ដូច​ការ​គ្រោង​ទុក និង​មាន​សភាព​យ៉ាង​សម្បើម​ដៃ ព្រោះ​ជា​អាពាហ៍​ពិពាហ៍ ​របស់​មហា​សេដ្ឋី។ មនុស្ស​អ្នក​មាន​មុខ​មាន​មាត់​ជា​ច្រើន​នាក់ បាន​ចូល​រួម​ផ្ដល់​កិត្តិយស និង​សេរី​សួស្ដី​ ដល់​គូរ​ស្វាមី​ភរិយា​ថ្មី​។ រីឯ​សាមី​ខ្លួន​ជា​ភរិយា​វិញ ក៏​បាន​រៀបឫក​ពារ​ យ៉ាង​សម​សួន​តាម​ធម្មតា ជា​កូន​ក្រមុំ​ពិតៗ របស់​តា​ចាស់​មហា​សេដ្ឋី ...
  • «ស្លៀក​ខ្លី​ពេក​លើក​នេះ ​ទ្រាំ​ពុំ​បាន» សំណើច​ខ្លី

    រឿងនេះ វា​ហាក់​ដូច​ជា​ស្ដែង​ណាស់ តែ​ក៏​អាណិត​មិត្ត​ខ្ញុំ​ណាស់​ដែរ ព្រោះ​មិន​គួរ​ណា​វា​ត្រូវ​រង​គ្រោះ យ៉ាង​ដូច្នេះ​សោះ។ ខ្ញុំ​បាន​ជួប​វា​ដោយ​ចៃដន្យ កាល​ពី​ម្សិល​ម៉ិញ តែ​មិត្តភ័ក្រ​ប្រុស​ខ្ញុំ​មួយ​នេះ នៅ​ពេល​នោះ មាន​អាការៈ​មិន​ស្រួល​ទេ ដោយ​នៅ​លើ​ភ្នែក និង​ថ្ពាល់​ទាំង​គូរ​របស់​វា​ មាន​ស្នាម​ជាំ​ខៀវ ដូច​ជា​ទើប​នឹង​ត្រូវ​នរណា​មួយ វាយ​តប់​មក​លើ ​យ៉ាង​ដំណំ​អញ្ចឹង។ ដោយ​សារ​ការ​ជួយ​ឈឺ​ឆ្អាល ខ្ញុំ​បាន​សួរ​ទៅ​វា​ថា៖ – មាន​រឿង​អ្វី​កើត​ឡើង​ណ្នឹង អា​ពួក​ម៉ាក?! វា​បាន​ឆ្លើយ​មក​វិញ​ថា៖ – ឯងឃើញហើយ ចាំបាច់សួរអី.. គឺដូចដែលឯងបានឃើញណ្នឹង។ – អញឃើញហើយ តែនរណាជាអ្នកធ្វើ? – ប្រពន្ធអញ! ភ្ញាក់ព្រើត… ចម្ងល់បានកើតឡើងកាន់តែខ្លាំង ព្រោះខ្ញុំចង់ជួយឈឺឆ្អាល ក្នុងនាមជាមិត្តភ័ក្រ ...
  • «ចិត្ត​ប្រុស និង​បាល់​ទាត់»​ សំណើច​ខ្លី

    ខំ​តែ​គិត​ថា ចង់​នៅ​ក្បែរ​គាត់ គ្រប់​ពេល​គ្រប់​វេលា ដើម្បី​សម្ដែង​ឲ្យ​គាត់​យល់ ពី​ការ​យល់​ចិត្ត​យល់​ថ្លើម​របស់​ខ្ញុំ ចំពោះគាត់។ នោះ ​គឺ​ព្រោះ​តែ​ក្ដី​ស្នេហា​ដែល​យើង​សម្រេច​ថា នឹង​រួម​រស់​ជា​មួយ​គ្នា​។ នៅ​យប់​មួយ​ ដែល​មាន​ការ​ប្រកួត​បាល់​ទាត់ រវាង​ក្រុម​ល្បីៗ​ពីរ… ដោយ​សារ​ឃើញ​គាត់​អង្គុយ​ម្នាក់​ឯង ខ្ញុំ​ខំ​រៀបចំ​ម្ហូប​ចំណី​បន្ដិច​បន្ដួច រួច​យក​ចូល​ទៅ​អង្គុយ​ក្នុង​សាឡុង​ជិត​គាត់ នៅ​ខាង​មុខ​កញ្ចក់​ទូរទស្សន៍ ដើម្បី​គ្រាន់​បាន​ជា​គ្នា នឹង​មើល​ការ​ប្រកួត​បាល់​ទាត់​នោះ​ផង។ អង្គុយ​មួយ​សន្ទុះ ខ្ញុំ​ចង់​ចូល​ក្នុង​អារម្មណ៍​របស់​គាត់ ដើម្បី​ដឹង​ថា​ គាត់​មើល​បាល់​នេះ មាន​អត្ថន័យ​យ៉ាង​ម៉េច ហើយ​និងចង់​បង្ហាញ​ដែរ ថា​ខ្ញុំ​កំពុង​យល់ ពី​គាត់​កំពុង​គិត​ពី​អ្វី…។ ខ្ញុំ​ចាប់​ផ្ដើម សួរ​គាត់​សំនួរ​ទី​មួយ និង​បន្ត​ដោយ​សំនួរ​ទី​ពីរ… ឬ​ក៏​សួរ​សំនួរ​តែ​ម្នាក់​ឯង។ – យី ម៉េចក៏ទាត់ជើងគ្នាអញ្ចឹង? … ហើយអាជ្ញាកណ្ដាល ...
  • ប្រវត្តិ​បុណ្យ ស៊ាំងវ៉ាឡង់តាំង ឬ​ទិវានៃ​ក្ដី​«ស្រឡាញ់»

    ក្នុងសម័យកាលបច្ចុប្បន្ន ច្រើនគ្នាណាស់ដែលគិតថា បុណ្យ ស៊ាំងវ៉ាឡង់តាំង (Saint Valentin day) គ្រាន់តែជាបុណ្យ​សង្សា ឬ​បុណ្យនៃក្ដីស្រឡាញ់ ហើយអ្នកខ្លះពីក្នុងចំណោមនេះ បានឆ្លៀតឱកាសពីបុណ្យស៊ាំងវ៉ាឡង់តាំង ដើម្បីរក​ទទួលទាន ដូច​ជាលក់ផ្កា ឬបង្កើតវត្ថុអនុស្សាវរីយ៍ នោះជាដើម។ តែការពិត និងប្រវត្តដើមនៃបុណ្យ ស៊ាំងវ៉ាឡង់តាំង មានចរិកផ្សេងពីនេះ ដែលជារឿងដែលគួរតែស្វែងយល់ និងដឹងថាតើអត្ថន័យដើម នៃពិធីបុណ្យនេះ មានលក្ខណៈ​បែបណា។ ជាដំបូងគេត្រូវយល់ថា ប្រវត្តិនៃស៊ាំងវ៉ាឡង់តាំង ឬ បុព្វជិករបស់ព្រះ ឈ្មោះ វ៉ាឡង់តាំង (Valentin) ជា​ប្រវត្តិ​ដែល​​មិន​​សូវ​​មាន​គេ​ស្គាល់ច្បាស់ ដូចគ្នានឹងប្រវត្តិរបស់តាណូអែល នៅក្នុងបុណ្យគ្រឹស្មាសយ៉ាងដូច្នេះដែរ។ ហើយ​ប្រវត្តិ​នៃ​​បុណ្យនេះ អាចនឹងមានភាពខុសគ្នាខ្លះៗ ...
  • «មិត្តភ័ក្រ​ដែល​ស្មោះ​ត្រង់ កម្រមាន» សំណើច

    ប្ដីប្រពន្ធពីរគូរ កំពុងញ៉ាំបាយជាមួយគ្នា។ ដាវិត បានធ្វើធ្លាក់ស្លាព្រា បង្ខំចិត្តត្រូវឱនរើស នៅក្រោមតុ ក៏ស្រាប់​តែឃើញ​ថា ម៉ារី ប្រពន្ធរបស់ ម៉ាក មិត្តភ័ក្ររបស់ខ្លួន នាងស្លៀក​សំពត់ខ្លី ហើយអត់បានស្លៀកខោក្នុងទេ។ ព្រឺព្រួច ក្នុងអារម្មណ៍ជាខ្លាំង ដាវិត ក៏ខំតាំង​ចិត្តងើប​ឡើងមកលើវិញ ហើយញ៉ាំបាយដូចធម្មតា។ ពេលទទួលទានរូចរាល់ ដាវិត បានចេញទៅរានហាន ហើយ ម៉ារី ក៏ដើរចេញទៅតាម។ ទាំង​ពីរ​នាក់ជជែកគ្នា ៖ ម៉ារី៖ ពេលឯងឱនចូលក្រោមតុ ឯងបានប្រទះឃើញអ្វីមួយយ៉ាងអស្ចារ្យ មែនដែរឬទេ?ដាវិត៖ ត្រឹមត្រូវហើយ គួរឱ្យព្រឺព្រួចទៀតផង។ម៉ារី៖ អញ្ចឹងចង់ឃើញវា ជាថ្មីទៀតឬអត់? គិតបន្តិច ...