• ទំព័រ​ហ្វេសប៊ុក កឹម សុខា សរសេរ​ក្នុង​នាម​លោក​ជាលើក​ដំបូង

    រាប់ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោកត្រូវបានចាប់ខ្លួន រហូតមកដល់ថ្ងៃនេះ គេលែងបានឃើញ ទំព័រហ្វេសប៊ុក​របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ សរសេរបង្ហោះ ក្នុងនាមលោកទៀតហើយ។ កូនស្រីរបស់លោក គឺកញ្ញា កឹម មនោវិទ្យា ធ្លាប់អះអាងថា គឺរូបកញ្ញា និងប្អូនស្រីកញ្ញា ជាអ្នកកាន់កាប់ ទំព័រហ្វេសប៊ុកនេះ និងតែងបានបង្ហោះ ពីដំណឹង ព្រឹត្តិការណ៍ ឬពីសេចក្ដីថ្លែងការណ៍ ទាក់ទងនឹងគណបក្ស។ តែនៅមួយម៉ោងមុននេះ ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សប្រឆាំង បានបង្ហោះសារខ្លី​ចំនួនពីរឃ្លា សរសេរក្នុងនាមលោក កឹម សុខា ដោយ​អះអាង​ក្នុងឃ្លា​ដំបូង​ថា៖ «ខ្ញុំ​ ...
  • សន្និសីទ​អ្នក​គាំទ្រ CNRP៖ គ្មាន​ការ​បែកបាក់​គ្នា​ទេ!

    ក្នុងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលមកពីច្រើនតំបន់ នៅជុំវិញពិភពលោក បានជួបប្រជុំគ្នា នៅក្រុង អាត្លង់តា (ភាគខាងកើតសហរដ្ឋអាមេរិក) និងបានប្រកាសរួមគ្នាថា ការកោះឲ្យមានជាសន្និសីទពិភពលោកនេះ មិនមែនជាសញ្ញាណនៃការបែកបាក់ រវាងក្រុមអ្នកស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្ស និងក្រុមអ្នកស្និតនឹងលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងគេហដ្ឋានរបស់លោក ដោយរបបដឹកនាំលោក ហ៊ុន សែន នៅប្រទេសកម្ពុជានោះទេ។ តំណាងជាច្រើននាក់ ដែលមានវត្តមាននៅក្នុងសន្និសីទ បានថ្លែងតាមរយៈវិទ្យុសម្លេង សហរដ្ឋអាមេរិក «VOA» កាលពីម្សិលម៉ិញថា សន្និសីទពិភពលោករបស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង នៅក្រៅប្រទេស មិនមានបំណងអ្វីផ្សេង ក្រៅតែពីជំរុញ ឲ្យមានសកម្មភាពកាន់តែខ្លាំងឡើង ...
  • ជំនិត កឹម សុខា ថា​ស្រុក​ខ្មែរ​«មាន​សិទ្ធិ​សម្តែង​មតិ​ពេញលេញ»

    លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ស្រុកខ្មែរ«គោរពគោលការណ៍ប្រជាធិបតេយ្យ» និង«មានសិទ្ធិសម្ដែងមតិពេញលេញ»។ ការថ្លែងរបស់លោក ធ្វើឡើងតបទៅនឹងការរិះគន់ របស់ប្រិយមិត្តម្នាក់ ដែលទំនងជាមិនពេញចិត្ត នឹងសេចក្ដីថ្លែងការណ៍មួយ របស់ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ដែលចេញផ្សាយ កាលពីម្សិលម៉ិញ។ សេចក្ដីថ្លែងការណ៍នោះ បានប្រកាសមិនទទួលស្គាល់សន្និសីទ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១ និងទី២ ខែធ្នូនេះ ក្នុងក្រុង អាត្លង់តា សហរដ្ឋអាមេរិក ពីសំណាក់ក្រុមមួយ ដែលគេជឿថា មានទំនោរស្និតនឹងលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងបច្ចុប្បន្នជាប្រធានចលនាសង្គ្រោះជាតិ។ ...
  • អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

    សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ម៉ុល បែរជាសរសេរអារម្ភកថា និយាយអំពីបញ្ហាសង្គមជាតិ ជាពិសេសពីគ្រោះថ្នាក់ចំពោះមុខ ទល់នឹងសាសន៍ យួន-សៀម និងសារសំខាន់ជាច្រើន ដែលលោកចង់ផ្តល់ឱ្យកូនខ្មែរ មិនថាសម័យនោះ ឬសម័យក្រោយៗ ត្រូវតែមានស្មារតី ស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដងស្រង់យកខ្លឹមសារសំខាន់ នៃអារម្ភកថារបស់លោក ក្នុងសៀវភៅ«គុកនយោបាយ» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៧១នោះ មកជម្រាបប្រិយមិត្តបន្ត ដូចខាងក្រោម៖ ហេតុដែលយើងរំឭកឡើងវិញ នូវអតីតកាលរបស់យើង ...
  • អង្គការ​សិទ្ធិ​មនុស្ស​៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

    អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ផ្នែកច្បាប់ និងការ​តស៊ូមតិ​របស់ខ្លួន បានវាយតម្លៃ ការបោះឆ្នោត​ជាតិ​កាលពីម្សិលម៉ិញ ថាជា «ឧបាយកលដ៏កខ្វក់» ដែលរៀបចំដឹកនាំឡើង ប្រឆាំងនឹង​ប្រជាជន​កម្ពុជា​។ ប្រតិកម្មកំពុងធ្លាក់ចុះមក ជាបន្តបន្ទាប់។ ហើយខាងក្រោមនេះ គឺជាប្រតិកម្មខ្លាំងៗ ធ្វើឡើងដោយលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិ​ទទួលបន្ទុកផ្នែកច្បាប់ និងការ​តស៊ូមតិ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ដែលមានទីស្នាក់ការធំ ...
  • សារព័ត៌មាន​បារាំង​ថា ត្រកូល​«ហ៊ុន»​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់​លាន​ដុល្លារ

    សារព័ត៌មានមួយរបស់ប្រទេសបារាំង បានលើកឡើងពីទំហំទ្រព្យសម្បត្តិ របស់ត្រកូល ហ៊ុន នៃនាយករដ្ឋមន្ត្រីកម្ពុជា ថាមានប្រមាណមិនតិចជាង ១ពាន់លានដុល្លារនោះឡើយ។ ហើយនេះ គេនៅមិនទាន់រាប់ក្រុមគ្រួសារផៅសន្ដាន នៃអ្នកមានអំណាចផ្សេងទៀត ដែលត្រកូល ហ៊ុន បានចងសម្ព័ន្ធភាព ផ្សាសាច់ផ្សាឈាមជាមួយនោះផងទេ។ បើតាមការគណនា នៅលើទ្រព្យសម្បត្តិដែលត្រកូល ហ៊ុន នៃបុរសខ្លាំងកម្ពុជា បានប្រកាស ឬបានឲ្យដឹងជាផ្លូវការ គេរកឃើញថា ទ្រព្យសម្បត្តិទាំងនេះ មានទំហំប្រមាណជា ២៥០លានដុល្លារ។ ប៉ុន្តែ បើតាមការគណនា​​ផ្សេងទៀត ដែលយកជាការបាន ឲ្យដឹងថា ទ្រព្យសម្បត្តិរបស់ក្រុមគ្រួសារ របស់បុរសខ្លាំងកម្ពុជារូបនេះ អាចមានទំហំយ៉ាងតិច ក៏មួយពាន់លានដុល្លារ ($ 1.000.000.000) ដែរ។ ...