• ធនាគារ​អភិវឌ្ឍ​អាស៊ី៖ ឆ្នាំ២០២០នេះ កម្ពុជា​នឹងបាត់បង់ ៣៩០ ០០០​ការងារ

    ធនាគារអភិវឌ្ឍអាស៊ី «ADB / BAD» បានព្យាករថា កម្ពុជានឹងបាត់បង់ការងារ ប្រមាណជា ៣៩០ ០០០កន្លែង ក្នុងឆ្នាំ២០២០នេះ បណ្ដាលមកពីផលប៉ះពាល់ នៃជំងឺ​រាតត្បាត​កូវីដ-១៩ (Covid-19)។ នេះ បើតាមការអះអាងឡើង របស់អ្នកស្រី «Sunniya Durrani-Jamal» នាយិកាស្ថាប័ន​អន្តរជាតិ​មួយនេះ ប្រចាំនៅកម្ពុជា។ ADB កាលពី​ពុធ​សប្ដាហ៍​មុន ធនាគារមួយនេះ ​បាន​អនុម័ត​ប្រាក់កម្ចី ​ចំនួន​ ២៥០ ​លាន​ដុល្លារ សម្រាប់​កម្ពុជា ចំពោះគម្រោងឆ្លើយតប​ ទៅនឹង​ការរាតត្បាត​សកល ​នៃ​ជំងឺ​កូវីដ​-១៩ និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នំពេញប៉ុស្តិ៍​ ក្នុងសប្ដាហ៍នេះ អ្នកស្រីនាយិកា ...
  • EU អាច​ពិចារណា​ឡើង​វិញពី​«EBA»​ជាមួយ​កម្ពុជា ក្នុង​​លក្ខខណ្ឌ​តែមួយ​គត់

    ក្នុង​​លក្ខខណ្ឌ​តែមួយ​គត់ ដែលសហភាពអ៊ឺរ៉ុប «EU» តាមរយៈគណៈកម្មការអ៊ឺរ៉ុប ​អាច​ពិចារណា​ឡើងវិញ  ជុំវិញការសម្រេច​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ជាមួយប្រទេស​កម្ពុជា នោះគឺកម្ពុជា ត្រូវបង្ហាញអំពី«វឌ្ឍនភាព គួរឱ្យកត់សម្គាល់ ជុំវិញ​សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» នៅក្នុងប្រទេស។ នេះ បើតាមទូរសារអេឡិចត្រូនិកមួយ ដែល​គណៈកម្មការអ៊ឺរ៉ុប បានឆ្លើយតប​នឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលមិញ។ ជំហរជាថ្មី របស់គណៈកម្មការអ៊ឺរ៉ុប ធ្វើឡើងបន្ទាប់ពីទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះ​ផ្សាយ​អត្ថបទមួយរួចហើយ កាលពីសប្ដាហ៍មុន ដោយបានស្រង់មកបញ្ជាក់ នូវសំដី​របស់​មន្ត្រីអ៊ឺរ៉ុបម្នាក់ ដែលបានថ្លែង ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អះអាងថា​នឹងគ្មានឡើយ នូវការឆ្លើយតប​ជាវិជ្ជមាន តបនឹងលិខិតស្នើ របស់ក្រុម​សហគ្រិន​កម្ពុជា។ ផ្ទុយទៅវិញ លោក ...
  • EU នឹង​មិនផ្អាក​ការសម្រេច​របស់ខ្លួន ក្នុង​ការព្យួរ​«EBA»​ពីកម្ពុជា​ឡើយ

    គ្មានទេ! គ្មានការឆ្លើយតប ជាវិជ្ជមានឡើយ ពីសំណាក់សហភាពអ៊ឺរ៉ុប (EU) ចំពោះ​សំណើរ​​​របស់​​ក្រុម​​សហគ្រិនកម្ពុជា ដែលចង់ឲ្យសហភាព​អ៊ឺរ៉ុបយោគយល់ ដោយផ្អាក ឬពន្យាពេល​​ការសម្រេចព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ ហៅថា «EBA» ពីប្រទេសកម្ពុជា ក្រោមហេតុផល​នៃ​ការរាតត្បាត ជំងឺ«Covid-19»។ នេះ បើតាមប្រភពច្បាស់ការណ៍មួយ ដែល​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបានក្នុងថ្ងៃនេះ។ ក្រុមសហគ្រិនកម្ពុជា ដែលក្នុងនោះរួមមាន សមាគមកាត់ដេរនៅកម្ពុជា (GMAC) សមាគមស្បែកជើងកម្ពុជា (CFA) និងសភាពាណិជ្ជកម្មអ៊ឺរ៉ុប (EuroCham) បាន​សរសេរ​លិខិតរួមគ្នាមួយ ចុះថ្ងៃទី២ ខែមិថុនា ទៅកាន់ប្រធានគណៈកម្មការអ៊ឺរ៉ុប អ្នកស្រី «Ursula von der ...
  • Covid-19៖ សមាគម​ថៅកែ រោងចក្រ ស្នើអ្នកបញ្ជាទិញ​ឲ្យ​ទូទាត់​ប្រាក់

    ទំនងជាការប្រកាសអាសន្ន ពីសំណាក់​បណ្ដា«រោងចក្រ»នៅកម្ពុជា ដែលឈានទៅទម្លាក់កំហុស ទៅលើក្រុមអ្នកបញ្ជាទិញ នៅខណៈជំងឺ «Covid-19» កំពុងរាតត្បាតពិភពលោក។ នេះ បើតាមអ្វី ដែលគេបានអាន នៅក្នុងលិខិតចំហរមួយ របស់សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា (GMAC) ដែលចេញផ្សាយ ក្នុងថ្ងៃព្រហស្បត្តិ៍ ទី២ ខែមេសា ឆ្នាំ​២០២០នេះ។ លិខិតដែលបានប្រើពាក្យ ជាបឋមថា ជំងឺ«Covid-19»បានបង្ក«ចលាចល»ដល់អាជីវកម្ម នៃវិស័យនេះទាំងមូល បានសរសេរថា ក្រុមហ៊ុនរោងចក្រទាំងឡាយ មានសមត្ថភាព«តិចតួច»ខ្លាំងណាស់ បើធៀបនឹងអ្នកបញ្ជាទិញ ដោយហេតុថា រោងចក្រត្រូវប្រឈមមុខដោយផ្ទាល់ ចំពោះកម្មករកម្ពុជា ទាំងជាង៧សែននាក់ រួមនឹងក្រុមគ្រួសារ របស់ពួកគេផង។ លិខិតចំហរ របស់«GMAC» បានអំពាវនាវ ...