កីឡា និងបច្ចេកវិទ្យាបាល់ទាត់

មេនស៊ីធី អតីត​ជើងឯក​ឆ្នាំមុន លត់ លីវើភូល ជើងឯក​ឆ្នាំនេះ ៤-០

អតីត​ជើងឯក​ឆ្នាំមុន ក្រុម មេនឆេស្ទ័រស៊ីធី (Manchester City) បានផ្ដល់មេរៀន យ៉ាងចាស់ដៃ ដល់ក្រុម លីវើភូល (Liverpool) ដែលទើបឈ្នះជាជើងឯក ក្នុងឆ្នាំនេះ។

ក្នុងការប្រកួសជុំទី៣២ នៃក្របខណ្ឌបូកពិន្ទុ «Premier League» យប់ថ្ងៃព្រហស្បត្តិ៍ ទី២ ខែកក្កដានេះ ក្រុម មេនស៊ីធី ដែលកំពុងឈរ លើចំណាត់ថ្នាក់លេខ២ បានលត់ក្រុម ហង្សក្រហម ដោយគ្រាប់បាល់ ៤ ទល់នឹង​០។

កាលពីសប្ដាហ៍មុន ក្រុម លីវើភូល បានក្លាយជាជើងឯក របស់ចក្រភពអង់គ្លេស បន្ទាប់​ពីក្រុម មេនស៊ីធី ដដែលនេះ បានប្រកួតចាញ់ក្រុម ឆែលស៊ី (Chelsea) ដោយហេតុថា​ក្រុម លីវើភូល មានពិន្ទុនាំមុខក្រុម មេនស៊ីធី ដល់ទៅ២៣ពិន្ទុ ហើយការប្រកួត​ក្នុង​ក្របខណ្ឌ​បូកពិន្ទុ នៅសល់តែ ៧ប្រកួត​​ទៀតប៉ុណ្ណោះ។

នៅមុន​ការប្រកួត ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ក្រុម មេនស៊ីធី ក៏បានឈរជាជួរ ដើម្បីទះដៃ​គោរព ដល់ជើងឯក​ថ្មីថ្មោង​​ដែរ។ តែក្រោយពីទះដៃអបអររួច ក្រុម មេនស៊ីធី ក៏បាន​បំបាក់​មុខក្រុម ហង្សក្រហម យ៉ាងចាស់ដៃវិញដែរ។

គ្រាប់បាល់ទាំង៤ របស់ក្រុម មេនស៊ីធី រកបានដោយកីឡាករ «Kevin De Bruyne» នៅនាទីទី២៥ (បាល់ពិន័យ១១ម៉ែត្រ) – កីឡាករ «Raheem Sterling» នៅនាទីទី៣៥ – កីឡាករ «Phil Foden» នៅនាទីទី៤៥ និងកីឡាករ «Alex Oxlade-Chamberlain» នៅនាទីទី៦៦ (ទាត់ចូលទីខ្លួនឯង)៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

«ឆ្មារមួយក្បាល ដើរបង្ហាញរាង»​នៅក្នុង​ការប្រកួត​បាល់ទាត់ នៅអង់គ្លេស

នៅខណៈពេលក្រុម «Everton» និងក្រុម «Wolverhampton» កំពុងប្រកួតសម្រាប់ក្របខណ្ឌបូកពិន្ទុ «Premier League» ដណ្ដើមជើងឯក​នៅអង់គ្លេស ឆ្មារមួយក្បាល បានដើរចូលក្នុងក្នុងទីលានប្រកួត នៃកីឡដ្ឋាន «Goodison Park» ...
កីឡា និងបច្ចេកវិទ្យា

«ហង្សក្រហម»​បំបាក់​ជើងឯក​អាល្លឺម៉ង់ ដើម្បី​ឆ្លងវគ្គ​យ៉ាងអង់អាច

បើទោះជាក្នុងរដូវកាលនេះ ក្រុមលីវើភូល (Liverpool FC) ហៅ«ហង្សក្រហម» បានប្រកួតចាញ់បីលើក នៅក្នុងការប្រកួតវគ្គជម្រុះនោះក្ដី តែក្នុងការប្រកួត«ត្រឡប់»យប់នេះ ទល់នឹងក្រុម បាយ៉ឺនអាល្លឺម៉ង់ (Bayern Munich) ក្រុម«ហង្សក្រហម»បានទប់ទល់ ...
កីឡា និងបច្ចេកវិទ្យា

ក្រុម​អ្នក​មានបុណ្យ ឈានជើង​មួយចំហៀង​ឡើង​ដល់​​វគ្គ​ផ្ដាច់ព្រ័ត្រ

តាមពិតទៅ ក្រុម​អ្នក​មានបុណ្យ ឬក្រុមបាសឺឡូន (Barcelona FC – អេស្ប៉ាញ) មិនសូវ​មាន​សាច់បាល់ ក្នុងការគ្របទៅលើគូប្រកួតទេ តែក្រុមអ្នកមានបុណ្យមួយនេះ បាន​ឈាន​ជើងមួយចំហៀង រួចជាស្រេច ទៅវគ្គផ្ដាច់ព្រ័ត្រ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.