កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ហង្សក្រហម​ឈ្នះ​ពាន​«ត្រចៀកធំ»​ឆ្នាំ២០១៩ បន្ទាប់ពី​រង់ចាំ​«១៤ឆ្នាំ»

ក្រុមហង្សក្រហម បានរង់ចាំអស់«១៤ឆ្នាំ»ហើយ ពោលរាប់ចាប់ពីបានឈ្នះលើកមុន ក្នុងឆ្នាំ២០០៤! ក្រុមលីវើភូល (Liverpool FC – អង់គ្លេស) បានព្យាយាមយកជ័យជំនះ ពីឆ្នាំទៅម៉ិញដែរ តែក្នុងវគ្គផ្ដាច់ព្រ័ត្រពេលនោះ ក្រុមហង្សក្រហមបានចាញ់ក្រោមថ្វីជើង របស់ក្រុមរៀលម៉ាឌ្រីត (Real Madrid – អេស្ប៉ាញ) ដោយពិន្ទុ ១-៣។

តែនៅឆ្នាំនេះ ទល់នឹងក្រុម ថូថែនហាម (Tottenham FC – អង់គ្លេស) ក្រុមហង្សក្រហមដែលរៀបចំការប្រកួត បានយ៉ាងល្អតាំងពីនាទីដំបូង និងខិតខំការពាររហូតដល់នាទីចុងក្រោយ បានយកឈ្នះក្នុងពិន្ទុ ២-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ក្របខណ្ឌ​«Champions League»​ដែលប្រព្រឹត្តិទៅក្នុងយប់ថ្ងៃសៅរ៍នេះ នៅកីឡដ្ឋាន «Metropolitano» នៃរាជធានីម៉ាឌ្រីត ប្រទេសអេស្ប៉ាញ។ 

គ្រាន់តែចាប់ផ្ដើមប្រកួត បានប៉ុន្មាននាទីដំបូង ក្រុមលីវើភូល បានវាយសន្ធាប់ភ្លាម និងរកបានគ្រាប់បាល់ពិន័យ ១១ម៉ែត្របាន នៅនាទីទី២ ទាត់បញ្ចូលទីដោយខ្សែប្រយុទ្ធជាតិអេហ្សីព កីឡាករ មហាមេដ សាឡាហ៍ (Mohamed Salah)។

បន្ទាប់មក នៅពាក់កណ្ដាលម៉ោងដំបូង គេត្រូវនិយាយពីការប្រកួត ដែលគ្មានព្រលឹង គ្មានការរៀបចំ ពីសំណាក់ក្រុមថូថែមហាម ដែលធ្វើឲ្យក្រុមមួយនេះ មិនបានបង្កគ្រោះអ្វីសោះ សម្រាប់ក្រុមហង្សក្រហម។

លុះចូលមកពាក់កណ្ដាលម៉ោងទី២ ទើបក្រុមស្ពៀរ (Spur) រៀបចំក្រឡាបាល់បានប្រសើរជាងមុន ហើយធ្វើការវាយសន្ធាប់ ជាច្រើនដង សំដៅដណ្ដើមគ្រាប់បាល់ ស្មើមកវិញ។ តែនៅចំពោះកីឡាករចាំទី ជាតិប្រេស៊ីលដ៏កំពូល កីឡាករ អាលីសុន បេគ័រ (Alisson Becker) គ្រាប់បាល់ទាំងនោះ មិនបានធ្វើឲ្យសំណាញ់ទីលីវើភូល រង្គើសូម្បីបន្តិចឡើយ។

រហូតដល់ជិតចុងបញ្ចប់នៃការប្រកួត គឺខ្សែប្រយុទ្ធជាតិប៊ែលហ្សិក កីឡាករ ឌីវ៉ក អូរីជី (Divock Origi) របស់ក្រុមហង្សក្រហម បានបិទបញ្ចប់ក្ដីសុបិន្តរបស់ក្រុមស្ពៀរ ជាស្ថាពរ ដោយដាក់បន្ថែមមួយគ្រាប់ទៀត នៅនាទីទី៨៧។

រាប់ទាំងឆ្នាំនេះ ក្រុមលីវើភូលឈ្នះបានពាន «ត្រជៀកធំ» ខ្នាតអ៊ឺរ៉ុបដូច្នេះ បាន៦លើកហើយ គឺនៅឆ្នាំ១៩៧៧ ១៩៧៨ ១៩៨១ ១៩៨៤ ២០០៥ និងឆ្នាំនេះ ២០១៩។ ចំនួនពានទាំង៦នេះ បានធ្វើឲ្យក្រុមនេះឈរ នៅលេខរៀងទី៣ បន្ទាប់ពីក្រុមរៀលម៉ាឌ្រីត ដែលឈ្នះបាន១៣លើក និងក្រុមអាសេមីឡង់ (AC Milan – អ៊ីតាលី) ដែលឈ្នះបាន៧លើក។

ចំណែកក្រុមស្ពៀរវិញ មិនដែលឈ្នះបានម្ដងណាទេ ហើយការឡើង មកដល់វគ្គផ្ដាច់ព្រ័ត្រ ក្នុងឆ្នាំនេះ ក៏ជាលើកដំបូង នៃប្រវត្តិសាស្ត្ររបស់ក្រុមដែរ៕



លំអិតបន្ថែមទៀត

កីឡាករក្រុម លីយ៉ុង (បារាំង) អបអរជ័យជំនះរបស់ខ្លួន បន្ទាប់ពីប្រកួតឈ្នះក្រុម មេនស៊ីធី នៅវគ្គ១/៤ក្របខណ្ឌ «Champions League»។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champions League៖ មេនស៊ីធី ហាលអាវ​​ក្រោម​ថ្វីជើង លីយ៉ុង

ក្រុម មេនស៊ីធី (Manchester City – អង់គ្លេស) ដែលល្បីថាចាយលុយ ដូចក្រដាស បានបញ្ចប់ក្ដីសុបិន្តរបស់ខ្លួន នៅត្រឹមវគ្គ១/៤ បន្ទាប់ពីត្រូវក្រុម លីយ៉ុង (Olympique ...
កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ ក្នុងការប្រកួតរវាងក្រុម ជូវេនទូស និងក្រុម ព័រតូ ក្របខណ្ឌដណ្ដើមជើងឯកអ៊ឺរ៉ុប។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

Champions League៖ រ៉ូណាល់ដូ-ក្រុម​សេះបង្កង់ ហាលអាវត្រឹម១/៨

ក្រុម​សេះបង្កង់ នៃប្រទេសអ៊ីតាលី ដែលមានខ្សែប្រយុទ្ធដ៏ល្បី កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) ត្រូវបាន​ជម្រុះចេញ​ជាស្ថាពរ ពីការប្រកួតក្របខណ្ឌ​​«Champions League» បើទោះជាបានប្រកួតឈ្នះ លើក្រុម​នាគខៀវ ...
ក្រុមជូវេនទូស អបអរជ័យជំនះខ្លួន បន្ទាប់ពីយកឈ្នះក្រុមអាត្លេទីកូម៉ាឌ្រីត។ (រូបថត UEFA)
កីឡា និងបច្ចេកវិទ្យា

បីគ្រាប់​របស់ រ៉ូណាល់ដូ ជួយ​ក្រុម​សេះបង្កង់ឲ្យ​បំបាក់​ក្រុម​អាត្លេទីកូ

កំពូលខ្សែប្រយុទ្ធរបស់ក្រុម ជូវេនទូស (Juventus – អ៊ីតាលី) កីឡាករ គ្រីស្យាណូ រ៉ូណាល់ដូ (Cristiano Ronaldo) បានព្រមានជាមុនរួចហើយ នៅមុនជំនួបជាមួយក្រុម អាត្លេទីកូ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.