កីឡា និងបច្ចេកវិទ្យាបាល់ទាត់

ម៉ារីយ៉ូ ចុះកិច្ចសន្យា​លេង​ឲ្យក្រុម ម៉ារសីយ៍ (បារាំង)

ជាព័ត៌មានផ្លូវការ! ដូចដែលបានរង់ចាំ ដោយអ្នកគាំទ្រក្រុម ម៉ារសីយ៍ (Olympique de Marseille – បារាំង) កីឡាករ ម៉ារីយ៉ូ បាឡូតេនី (Mario Balotelli) ខ្សែប្រយុទ្ធដ៏ចំណាន ជាតិអ៊ីតាលី បានចុះហត្ថលេខា លេងឲ្យក្រុមបាល់ទាត់ ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសបារាំង សម្រាប់រយៈពេល៦ខែ ជាមួយនឹង​លទ្ធភាព​បន្តកិច្ចសន្យា ច្រើនឆ្នាំទៅមុខ។

កីឡាករ ម៉ារីយូ អាយុ២៨ឆ្នាំ បានលុបកិច្ចសន្យា ពីក្រុម នីស (OGC Nice – បារាំង) និងបានមកចុះកិច្ចសន្យា ជាមួយក្រុម ម៉ាសីយ៍ ដោយគ្មានចំណាយប្រាក់ ដើម្បីការផ្ទេរកីឡាករ អ្វីទាំងអស់។

នៅក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើង​ដោយ​ក្រុម ម៉ាសីយ៍ ដែលទើបនឹងបញ្ចប់ទៅ កាលពីប៉ុន្មាននាទីមុន កីឡាករ «Super Mario» បានថ្លែងឡើង ដោយបញ្ចេញសំណើចតិចៗថា៖

«ខ្ញុំរង់ចាំឲ្យសន្និសីទកាសែតនេះ បញ្ចប់ទៅឲ្យបានឆាប់ នឹងអាលខ្ញុំចេញ ទៅហ្វឹកហាត់ ជាមួយមិត្តរួមក្រុម ហើយអាចចេញទាត់ នៅថ្ងៃសុក្រខាងមុខនេះ ក្នុងការប្រកួតទល់នឹងក្រុម លីល្ស៍ (LOSC Lille – បារាំង)។»

យ៉ាងណា គ្រូបង្វឹករបស់ក្រុម ម៉ាសីយ៍ លោក រូឌី ហ្គាស្យា (Rudi Garcia) បានថ្លែងថា ខ្សែប្រយុទ្ធថ្មីថ្មោងរូបនេះ នៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចេញទាត់ នៅយប់ថ្ងៃសុក្រ ខាងមុខនេះទេ៕

Mercato – Balotelli

Level completed ✅ #OMnation

Posted by Olympique de Marseille on Wednesday, January 23, 2019


Comments are closed.

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

FIFA ធ្វើបច្ចុប្បន្នភាព​​ចំណាត់ថ្នាក់​បាល់ទាត់​ពិភពលោក ចុងឆ្នាំ២០២២

កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ ម៉ាក្រុង លួង អឹមបាពេ ដូចម្ដេចខ្លះ?

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានចូលក្នុងទីលានប្រកួត ដើម្បីជាឱកាសទៅលើកទឹកចិត្ត​កីឡាករបារាំង គីលីយ៉ាន អឹមបាពេ (Kylian Mbappé) ដែលកំពុងខកចិត្តខ្លាំង ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់ពិភពលោក​២០២២៖ អាហ្សង់ទីន លើកពាន​ជាលើកទី៣

ក្រុមអាហ្សង់ទីន បានសម្រេចក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន លើកពាន​ជាលើកទី៣ បន្ទាប់ពីបានប្រកួតឈ្នះ​ក្រុមមាន់គកបារាំង ដោយគ្រាប់បាល់កាត់សេចក្ដី ៤-២ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ យប់ថ្ងៃអាទិត្យទី១៨ ខែធ្នូ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ក្នុងប្រទេសកាតា ឆ្នាំ២០២២។ នៅក្នុងការប្រកួតដ៏ប្ដូរផ្ដាច់ ...