កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អង់ឌ្រេអា ផៀឡូ ឡើងជា​គ្រូបង្វឹក​របស់ក្រុម​សេះបង្កង់​អ៊ីតាលី

ក្នុងថ្ងៃតែមួយ បន្ទាប់ពីគ្រូបង្វឹកមុន ត្រូវបានបណ្ដេញចេញ ក្រុមជូវេនទូស (Juventus Turin) បានតែងតាំងគ្រូបង្វឹកថ្មី នៅប៉ុន្មានក្រោយមក។ គ្រូបង្វឹកថ្មីមានឈ្មោះ អង់ឌ្រេអា ផៀឡូ (Andrea Pirlo) ដែលជាអតីតកីឡាករ​ដ៏ស្មោះស្ម័គ្រ និងទើបត្រូវបាន ឡើងមកដឹកនាំ​ក្រុមកីឡាករ​អាយុក្រោម ២៣ឆ្នាំ (U23) របស់ក្រុមសេះបង្កង់ កាលពីចុងខែកក្កដាថ្មីៗ។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម ជូវេនទូស បានឲ្យដឹងថា លោក ផៀឡូ នឹង​ត្រូវ​​ស្ថិតក្នុង​តំណែង ជាគ្រូបង្វឹករហូតដល់ខែមិថុនា ឆ្នាំ២០២២។ សព្វថ្ងៃលោកមាន​អាយុ​៤១ឆ្នាំ និងបានបញ្ចប់អាជីព​ជាកីឡាករ នៅឆ្នាំ២០១៧ បន្ទាប់ពីលោកបានលេងឲ្យក្រុម «New York City» ដែលជាក្រុមបាល់ទាត់​ចុងក្រោយបង្អស់។

លោកបានទាត់ឲ្យក្រុម ជូវេនទូស ជាកីឡាករខ្សែបម្រើ រវាងពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៥ តែក្រុមបាល់ទាត់ ដែលលោកបាននៅទាត់ឲ្យ បានយូរជាងគេគឺក្រុម មីឡង់ (AC Milan) រវាងពីឆ្នាំ២០០១ ដល់ឆ្នាំ២០១១។

បើនិយាយពីជ័យជំនះវិញ លោកធ្លាប់ឈ្នះជាជើងឯកអ៊ីតាលី ចំនួន៦លើក (២លើក ជាមួយ​​ក្រុម មីឡង់ និង៤លើក ជាមួយក្រុមជូវេនទូស) និងឈ្នះពានអ៊ឺរ៉ុប «Champions League» បានពីរលើក (ក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៧ ជាមួយក្រុមមីឡង់)។

នៅឆ្នាំ២០០៦ លោក ផៀឡូ បានលើក​ពាន«បាល់ទាត់ពិភពលោក»ម្ដងដែរ ជាមួយក្រុម​ជម្រើស​ជាតិ​​អ៊ីតាលី ដែលកាលនោះ បានទាត់ឈ្នះក្រុមបាល់ទាត់ប្រទេសបារាំង ដោយ​គ្រាប់បាល់​​កាត់សេចក្ដី ៥-៣៕



You may also like

កីឡា និងបច្ចេកវិទ្យា

រ៉ូណាល់ដូ ទស្សនាផ្ទាល់​ការប្រកួត រៀល-បាសា ដើម្បីអបអរ​អតីត​មិត្តរួមក្រុម

កំពូលខ្សែប្រយុទ្ធ កីឡាករ គ្រីស្ទាណូ រ៉ូណាល់ដូ (Cristiano Ronaldo) គឺជាភ្ញៀវដ៏មានកិត្តិយសមួយរូប នៅក្នុង ការប្រកួត រវាងក្រុម រៀល (Real Madrid – ...
កីឡា និងបច្ចេកវិទ្យា

បណ្ដេញគ្រូបង្វឹកក្រុម ជូវេនទូស បន្ទាប់ពី​ជ្រុះចេញ​ពី «C1»

បន្ទាប់ពី​ជ្រុះចេញ​ពី «Champions League (ហៅកាត់ថា C1)» កាលពីយប់​ថ្ងៃសុក្រ​ម្សិលមិញ លោក ម៉ូរីហ្សីយ៉ូ សារី (Maurizio Sarri) ដែលជាគ្រូបង្វឹក ត្រូវបានក្រុម ...

Comments are closed.

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...
កីឡា និងបច្ចេកវិទ្យា

បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី ៖ អេស្ប៉ាញ​ឈ្នះអង់គ្លេស​និងលើកពានដំបូង

ប្រទេសអេស្ប៉ាញ បានលើកពាន«បាល់ទាត់​ពិភពលោក​ផ្នែកស្ត្រី» ជាលើកដំបូង នៅក្នុងប្រវត្តិបាល់ទាត់របស់ខ្លួន បន្ទាប់បានបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកស្ត្រី របស់ប្រទេសអង់គ្លេស ដោយពិន្ទុ១-០ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ នៅល្ងាច​ថ្ងៃអាទិត្យទី២០ ខែសីហា ឆ្នាំ២០២៣នេះ នាកីឡដ្ឋាន«Australia stadium» ...