• អង់ឌ្រេអា ផៀឡូ ឡើងជា​គ្រូបង្វឹក​របស់ក្រុម​សេះបង្កង់​អ៊ីតាលី

    ក្នុងថ្ងៃតែមួយ បន្ទាប់ពីគ្រូបង្វឹកមុន ត្រូវបានបណ្ដេញចេញ ក្រុមជូវេនទូស (Juventus Turin) បានតែងតាំងគ្រូបង្វឹកថ្មី នៅប៉ុន្មានក្រោយមក។ គ្រូបង្វឹកថ្មីមានឈ្មោះ អង់ឌ្រេអា ផៀឡូ (Andrea Pirlo) ដែលជាអតីតកីឡាករ​ដ៏ស្មោះស្ម័គ្រ និងទើបត្រូវបាន ឡើងមកដឹកនាំ​ក្រុមកីឡាករ​អាយុក្រោម ២៣ឆ្នាំ (U23) របស់ក្រុមសេះបង្កង់ កាលពីចុងខែកក្កដាថ្មីៗ។ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់ក្រុម ជូវេនទូស បានឲ្យដឹងថា លោក ផៀឡូ នឹង​ត្រូវ​​ស្ថិតក្នុង​តំណែង ជាគ្រូបង្វឹករហូតដល់ខែមិថុនា ឆ្នាំ២០២២។ សព្វថ្ងៃលោកមាន​អាយុ​៤១ឆ្នាំ និងបានបញ្ចប់អាជីព​ជាកីឡាករ នៅឆ្នាំ២០១៧ បន្ទាប់ពីលោកបានលេងឲ្យក្រុម «New York ...