កីឡា និងបច្ចេកវិទ្យាបាល់ទាត់

អាល់ហ្សេរី​លើក​«ពាន​ជើងឯក​អាហ្វ្រិក» ដោយ​បំបាក់​សេនេហ្គាល់​១-០

ជាការប្រកួតផ្ដាច់ព្រ័ត្រ ដែលមានលក្ខណៈស្វិតស្វាញ រវាងក្រុមបាល់ទាត់ជម្រើសជាតិ ទាំងសងខាង ដើម្បីដណ្ដើម«ពាន​ជើងឯក​អាហ្វ្រិក»។ តែក្រុមអាល់ហ្សេរី បានទទួលជ័យជំនះ ដោយសារគ្រាប់បាល់ មិនចំទិសមួយ របស់កីឡាករ «Baghdad Bounedjah» ដែលរកបានតាំងពីនាទីទី២។

ដោយឡែក ក្រុមសេនេហ្គាល់ មានសាច់បាល់គិតជាភាគរយ គ្របលើគូប្រកួតខ្លួនច្រើនជាង តែនៅចំពោះកង្វះប្រសិទ្ធិភាព នៅក្នុងការវាយលុក ក្រុមតោអាហ្វ្រិកមួយនេះ មិនសូវជាបង្កគ្រោះថ្នាក់ សម្រាប់អ្នកចាំទីអាល់ហ្សេរីប៉ុន្មានទេ។

គួបញ្ជាក់ដែរថា នេះ ជាជ័យជំនះរបស់ក្រុមបាល់ទាត់ អាល់ហ្សេរី ជាលើកទីពីរ ដែលបានលើកពាន ក្លាយជាជើងឯកទ្វីបអាហ្វ្រិក។ ក្រុមអាល់ហ្សេរី បានឈ្នះពាននេះ កាលពីលើកមុន គឺនៅឆ្នាំ១៩៩០៕



លំអិតបន្ថែមទៀត

កីឡា និងបច្ចេកវិទ្យា

ពានអាហ្វ្រិក​២០១៩ ៖ ២៩ឆ្នាំ​ក្រោយមក អាល់ហ្សេរី​ឡើងដល់​ផ្ដាច់ព្រ័ត្រ​ជាថ្មី

ក្រុមជម្រើសជាតិរបស់ប្រទេសអាល់ហ្សេរី នឹងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើម«ពានអាហ្វ្រិក​២០១៩ – AFCON 2019» ក្នុងឆ្នាំ២០១៩នេះ បន្ទាប់ពីបានបំបាក់ក្រុមនីហ្សេរីយ៉ា ២-១ ដោយគ្រាប់បាល់ពិន័យ នៅនាទីចុងក្រោយនៃការប្រកួត កាលពីយប់ថ្ងៃអាទិត្យ។ ជាការវិលត្រឡប់មកវិញ ...
កីឡា និងបច្ចេកវិទ្យា

គ្មាន​ព្រឹត្តិការណ៍​«បាល់មាស»​ទេ ក្នុងឆ្នាំ​២០២០នេះ ព្រោះ​«Covid-19»

ក្នុងឆ្នាំ​២០២០នេះ ព្រឹត្តិការណ៍«បាល់មាស» នឹងមិនប្រព្រឹត្តិទៅ ដូច​រៀងរាល់ឆ្នាំ​កន្លង​មក​ទេ ក្រោមហេតុផល បណ្ដាលពីវិបត្តិជំងឺរាតត្បាត «Covid-19»។ នេះ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន របស់សហគ្រាស ទស្សនាវដ្ដី «France Football» ...
កីឡា និងបច្ចេកវិទ្យា

«FIFA» មិនទទួលស្គាល់ «SuperLeague» និងគម្រាម​ដាក់ទណ្ឌកម្ម

សហព័ន្ធបាល់ទាត់ពិភពលោក «FIFA» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករានេះ មិនទទួលស្គាល់ក្របខណ្ឌ «SuperLeague» ដែលត្រូវបានសារព័ត៌មាន យកមកផ្សាយថា ជាការផ្ដួចផ្ដើមឡើង របស់ក្រុមបាល់ទាត់យក្សមួយចំនួន នៅអ៊ឺរ៉ុប។ ស្ថាប័នអន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក កីឡា និងបច្ចេកវិទ្យា

កីឡា និងបច្ចេកវិទ្យា

អឹមបាពេ ប្រកាសជាផ្លូវការ ចាកចេញពីក្រុម ប៉ារីស

កីឡា និងបច្ចេកវិទ្យា

ថើបមាត់ ៖ ក្រុមកីឡាការិនី​ផ្អាកលេង​​បើប្រធានសហព័ន្ធ​មិនលាឈប់

រឿងអាស្រូវកើតចេញពី «ការចាប់ឱប-ថើបមាត់» របស់លោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ កំពុងបន្តភាគទៅមុខ ដោយសារមេដឹកនាំរូបនេះ បដិសេធមិនលាឈប់ពីតំណែងរបស់ខ្លួន។ នោះគឺដល់វេនក្រុមកីឡាការិនី របស់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលបានប្រកាសផ្អាកលេង ឲ្យក្រុមជម្រើសជាតិ ...
កីឡា និងបច្ចេកវិទ្យា

FIFA ប្រកាសបើក​«នីតិវិធីវិន័យ»​ប្រឆាំងប្រធានសហព័ន្ធ​អេស្ប៉ាញ

សហព័ន្ធបាល់ទាត់អន្តរជាតិ «FIFA» បានប្រកាសបើក«នីតិវិធីវិន័យ»​ទៅលើលោក Luis Rubiales ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញ ជុំវិញការចាប់ឱប-ថើបមាត់​កីឡាការិនី Jennifer Hermoso ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ផ្នែកស្ត្រី បន្ទាប់ពីក្រុមកីឡាការិនីទាំងនេះ បានប្រកួតឈ្នះក្រុមអង់គ្លេស ...

Comments are closed.