នៅក្នុងយានដ្ឋានមួយកន្លែង ក្បែររដ្ឋធានីគៀវ (ប្រទេសអ៊ុយក្រែន) ទាហានរ៉ុស្ស៊ី២នាក់បានផ្ទុះអាវុធ​ បាញ់សម្លាប់​ជនស៊ីវិលអ៊ុយក្រែន២នាក់ ពីក្រោយខ្នង មុននឹងទាហានទាំងនោះ ចូលឆក់ប្លន់ និងបំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​យានដ្ឋាននោះ។ ហេតុការណ៍កើតឡើង តាំងពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ តែវីដេអូថតដោយកាមេរ៉ាសុវត្ថិភាព ដែលបង្ហាញពីហេតុការណ៍ខាងលើ ត្រូវបានបណ្ដាញទូរទស្សន៍ «CNN» ទើបនឹង​យកមកផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែឧសភានេះ។

សកម្មភាពឆក់ប្លន់ និងសម្លាប់ជនស៊ីវិល ដែលគ្មានអាវុធនៅក្នុងដៃ អាចជាភស្ដុតាងថ្មីទៀត ដើម្បីដាក់បន្ទុក​ទៅលើ​ប្រទេសរ៉ុស្ស៊ី ពីបទឧក្រិដ្ឋកម្មសង្គ្រាម នៅចំពោះតុលាការអន្តរជាតិ។

ជនស៊ីវិលរងគ្រោះទាំងពីរនាក់ មានម្នាក់ជាម្ចាស់យានដ្ឋាន ដែលអត្តសញ្ញាណមិនត្រូវបានបញ្ចេញឲ្យដឹងទេ។ តែម្នាក់ទៀត ជាបុរសវ័យ​៦៨ឆ្នាំ​មួយរូប ឈ្មោះ «Leonid Oleksiyovych Plyats» និងជាភ្នាក់ងារសន្ដិសុខ នៅនឹងយានដ្ឋាននោះ។ ដំបូងឡើយ ពួកគេទាំងពីរនាក់ បានចេញទៅជួប​ក្រុមទាហានរ៉ុស្ស៊ី ទាំង៥នាក់ ដែលបាន​ចូលមកវាយសោរ និងកញ្ចក់យានដ្ឋាន។

តែនៅពេលបុរសទាំងពីរនាក់ បានដើរត្រឡប់ចូលទៅក្នុងវិញ ទាហានរ៉ុស្ស៊ីពីរនាក់ បានដើរតាមក្រោយ និងផ្ទុះ​អាវុធទៅលើពួកគេទាំងពីរនាក់ បណ្ដាលឲ្យបុរសម្នាក់ ដែលជាម្ចាស់យានដ្ឋាន ដួលស្លាប់នៅនឹងកន្លែង។ ដោយឡែក ភ្នាក់ងារសន្ដិសុខ​វ័យចំណាស់ ដែលរងរបួសធ្ងន់ធ្ងរ បានងើប​ឡើងវិញ និងដើរទាំងត្រដាបត្រដួស ចូលទៅក្នុងបន្ទប់ប្រចាំការរបស់ខ្លួន។

នៅទីនោះ លោក«Leonid Oleksiyovych Plyats» បានទាក់ទងកងរក្សាសន្ដិសុខអ៊ុយក្រែន និងកូនស្រី​របស់លោក។ តែនៅពេល​កងកម្លាំងអ៊ុយក្រែន ទៅដល់យានដ្ឋាននោះ ការសង្គ្រោះបុរសចំណាស់ ហាក់ដូចជា​យឺតពេលទៅហើយ ដោយសារបុរសវ័យ៦៨ឆ្នាំរូបនេះ ​បានបាត់បង់ឈាមយ៉ាងច្រើន។

ទាហានអ៊ុយក្រែនម្នាក់ បានប្រាប់ទូរទស្សន៍«CNN»ថា៖

«កងកម្លាំងរបស់យើងម្នាក់ បានធ្វើដំណើរទៅកាន់ទីនោះ និងមើលដឹងថា គាត់នៅមានជីវិតនៅឡើយ។ នៅពេល​ចាប់ផ្ដើមរំរបួសឲ្យគាត់ ស្រាប់តែ​ទាហានរ៉ុស្ស៊ីបានផ្ទុះអាវុធ…។» 

កូនស្រីរបស់បុរសចំណាស់ អ្នកស្រី«Yulia Plyats» បានអះអាងថា អ្នកស្រីគ្មានភាពក្លាហាននឹងទស្សនាវីដេអូ បង្ហាញពីនាទីចុងក្រោយ នៃជីវិតរបស់​ឪពុកអ្នកស្រីខាងលើទេ តែអ្នកស្រីប្ដេជ្ញារក្សាវីដេអូនេះ ដើម្បីទុកឲ្យមនុស្ស​ជំនាន់ក្រោយ ដឹងពីអ្វីដែលបានកើតឡើង នៅពេលនេះ។ អ្នកស្រីបានរំឭកពាក្យចុងក្រោយ របស់ឪពុកអ្នកស្រី ដែល​និយាយតាមទូរស័ព្ទថា៖

«ឪពុកលាកូនហើយ និងសុំថើបកូនពីចំងាយ។ ផ្ដាំផ្ញើរពាក្យសួរសុខទុក្ខ ទៅកាន់ចៅៗរបស់ឪពុកផង៕» 



លំអិតបន្ថែមទៀត

ដំណឹង

ស៊ី ជិនពីង ថាចិន«មិនចង់ឃើញសង្គ្រាម»​នៅអ៊ុយក្រែន

ជួប​ជាមួយប្រធានាធិបតី​អាមេរិក តាមរយៈទូរស័ព្ទ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានអះអាងថា ប្រទេសរបស់លោក «មិនចង់ឃើញសង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែនទេ ដោយគូសបញ្ជាក់ថា ...
ដំណឹង

រដ្ឋធានីម៉ូស្គូ​​ត្រៀមទទួល​«ព្យុះព្រិល​ដ៏ខ្លាំងក្លា មិនដែល​ធ្លាប់ជួប»

ក្នុងចុងសប្ដាហ៍ខាងមុខ រដ្ឋធានីម៉ូស្គូនឹងរង «ព្យុះព្រិល​ដ៏ខ្លាំងក្លា មិនដែល​ធ្លាប់ជួប» ដែលអាចធ្វើឲ្យស្រទាប់ព្រិលធ្លាក់ មានកម្រាស់​​ក្រាស់​ជាងស្រទាប់ព្រិលក្រាស់បំផុត (៧៧សង់ទីម៉ែត្រ) កាលពីខែមីនា ឆ្នាំ២០១៣។ នេះ បើតាមលើកឡើង របស់អ្នកជំនាញ​ខាងឧត្តុនិយម នៅតាមប្រព័ន្ធផ្សព្វផ្សាយរ៉ូស្ស៊ី។ ...
កំសាន្ដ

«តម្រង់​ជួរ និង​បញ្ហា» សំណើច​ខ្លី

នៅក្រោមការធ្លាក់ព្រិល និងសីតណ្ហភាព -១៥អង្សា នៃសិសិររដូវ កណ្ដាលរដ្ឋធានីម៉ូស្គូ នៃសហភាពសាធារណរដ្ឋ​សង្គមនិយម​សូវៀត ក្នុងឆ្នាំ១៩៩០ បុរសម្នាក់ដែលកំពុងឈរ«តម្រង់​ជួរ» ដើម្បីទិញនំប័ង បានសំដែងការធុញទ្រាន់ មុននឹងរអ៊ូទៅកាន់បុរសអ្នកជិតខាង ដែលឈរនៅខាងក្រោយខ្លួន៖ – ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក ដំណឹង

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

ដំណឹង

ទាហានអ៊ុយក្រែន​ដែលត្រូវរ៉ុស្ស៊ី​បាញ់សម្លាប់ ក្លាយជា«វីរបុរសជាតិ»

ទាហានអ៊ុយក្រែនដែលត្រូវកងទ័ពរ៉ុស្ស៊ីបាញ់សម្លាប់ ត្រូវបានកំណត់អត្ថសញ្ញាណ និងប្រកាសឲ្យក្លាយជា«វីរបុរសជាតិ»។ នេះ បើតាមទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន «SBU» និងការថ្លែង របស់ប្រធានាធិបតីអ៊ុយក្រែន លោក «Volodymyr Zelensky» នៅល្ងាចថ្ងៃអាទិត្យទី១២ ខែមិនា។ ...