ដំណឹងពិភពលោក

«Airbus»​​មួយគ្រឿង​ចុះចត​បន្ទាន់​ ក្នុង​ចំការពោត​នៅ​រ៉ុស្ស៊ី របួស​២៣នាក់

យន្ដហោះប្រភេទ «Airbus A321» ដែលមានមនុស្សជិះទាំងអស់ ២៣៣នាក់ បានចុះចតជាបន្ទាន់ ក្នុងតំបន់មួយក្បែររដ្ឋធានី មូស្គូ បន្ទាប់ពីយន្ដហោះបានហោះ បុកហ្វូងសត្វស្លាប។ តុល្យភាពដំបូង ដែលបានប្រកាសឲ្យដឹង បានអះអាងថា មានមនុស្ស២៣នាក់ បានរងរបួស និងគ្មានអ្នកស្លាប់ទេ។

សេចក្ដីប្រកាសព័ត៌មានមួយ របស់អាជ្ញាធរសហព័ន្ធ នៃអាកាសចរណ៍ស៊ីវិលរ៉ុស្ស៊ី «Rosaviatsia» បានឲ្យដឹងថា យន្ដហោះខាងលើ ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុនអាកាសចរណ៍រ៉ុស្ស៊ី «Ural Airlines» បានបុកជាមួយហ្វូងសត្វ​ត្រជៀកកាំ នៅពេលយន្ដហោះ​បានហោះងើបខ្លួន ពីព្រលានយន្ដហោះ «Moscou Joukovski»។

អាជ្ញាធរ «Rosaviatsia» បានបន្តថា៖

«បើតាមព័ត៌មានបឋម បានអះអាងថា នៅក្នុងយន្ដហោះមានអ្នកដំណើរ ២២៦នាក់ និងបុគ្គលិកយន្ដហោះ ៧នាក់។»

យន្ដហោះ «AirBus» នឹងត្រូវហោះទៅកាន់ក្រុង «Simféropol» នៃឧបទ្វីបគ្រីមៀ (Crimea) របស់ប្រទេសអ៊ុយក្រែន ដែលត្រូវបានប្រទេសរ៉ុស្ស៊ី ដណ្ដើមយកទៅកាន់កាប់ កាលពីឆ្នាំ២០១៤។

ហេតុការណ៍តម្រូវឲ្យអ្នកបើកបរយន្ដហោះ សម្រេចចុះចតជាបន្ទាន់ នៅលើចំការពោតដ៏ធំមួយ នៅចំងាយប្រមាណជា១គីឡូម៉ែត្រ ពីព្រលានយន្ដហោះ។ អាជ្ញាធរអាកាសចរណ៍ស៊ីវិល បានអះអាងទៀតថា សត្វស្លាបជាច្រើនក្បាល បានជាប់នៅក្នុងម៉ាស៊ីនប្រតិកម្ម របស់យន្ដហោះ បណ្ដាលឲ្យកង្ហារបស់ម៉ាស៊ីន មិនអាចដើរបានល្អ។

«យន្ដហោះបានចុះចត ដោយមិនបានទម្លាក់កង់។ មិនមានអគ្គិភ័យ បានឆាបឆេះ នៅក្នុងយន្ដហោះទេ។»

បើតាមក្រសួងសុខាភិបាលរ៉ុស្ស៊ី បានបន្ថែមថា មនុស្ស២៣នាក់ ក្នុងនោះ៩នាក់ជាកុមារ  បានរងរបួស និងត្រូវបញ្ជូនទៅព្យាបាល នៅឯមន្ទីរពេទ្យ។ តួលេខខាងលើ​នេះ បានចេញផ្សាយក្រោយ​ពីតុល្យភាពភ្លាមៗ ដែលបានប្រកាសថា មានមនុស្សតែ១០នាក់ទេ ដែលរងរបួស៕



លំអិតបន្ថែមទៀត

ដំណឹង

យន្ដហោះ​ចុះចត​ខុសផ្លូវ ហើយ​ធ្លាក់ចូល​ទន្លេ នៅ​ផ្លរីដា

ការភ័យតក់ស្លុត បានកើតឡើងនៅភាគអាគ្នេយ៍ នៃសហរដ្ឋអាមេរិក៖ យន្ដហោះប្រភេទ ប៊ូអីង (Boeing 737) មួយគ្រឿងបានបញ្ចប់ការហោះហើររបស់ខ្លួន នៅក្នុងទឹកទន្លេ ដែលនៅក្បែរព្រលានយន្ដហោះយោធា «Jacksonville» ក្នុងរដ្ឋ​ផ្លរីដា ។ ...
របាយការណ៍

ភាពខ្ជីខ្ជារបស់កងទ័ពម៉ាឡេស៊ី រួមចំណែកក្នុងការបាត់យន្ដហោះ MH370

ការបាត់ខ្លួន យ៉ាងអាថ៌កំបាំងនៃយន្ដហោះ «MH370» របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ (Malaysia Airlines) កាលពីខែមិនា ឆ្នាំ២០១៤ មានចំណែកទទួលខុសត្រូវមួយភាគ ពីកងទ័ពម៉ាឡេស៊ី។ នេះ បើតាមការស្រាវជ្រាវមួយ ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ហ្សេឡេនស្គី បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ

ប្រធានាធិបតី​នៃប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ នៅបស្ចឹមលោក​ជាបន្តទៀត។ ក្នុងថ្ងៃអាទិត្យនេះ លោកនឹងថ្លែងតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងរដ្ឋសភានៃប្រទេស អ៊ីស្ត្រាអែល មុននឹងបន្តធ្វើ​ដូចគ្នានេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.