ដំណឹងពិភពលោក

អេស្ប៉ាញ៖ បក្ស​សង្គមនិយម​ឈ្នះ ការបោះឆ្នោត​សកល តែ​មិន​គ្រប់​សម្លេង

នៅប្រទេសអេស្ប៉ាញ គណបក្សសង្គមនិយម (និន្នាការឆ្វេងនិយម) ដឹកនាំដោយលោក ផេដ្រូ សន់ឆេស (Pedro Sanchez) នាយករដ្ឋមន្ត្រីផុតតំណែង បានឈ្នះអសនៈរដ្ឋសភា ចំនួន១២៣ នៅក្នុង ការបោះឆ្នោត​សកល មុនកាលកំណត់មួយ កាលពីថ្ងៃអាទិត្យទី២៨ ខែមេសា ឆ្នាំ២០១៩នេះ។

ជ័យជំនះរបស់ក្រុមឆ្វេងនិយមនេះ គឺជ័យជំនះជាលើកដំបូង សម្រាប់រយៈពេល១១ឆ្នាំចុងក្រោយ និងមួយឆ្នាំបន្ទាប់ពីរដ្ឋាភិបាលស្ដាំនិយម ត្រូវបានទម្លាក់ ហើយកំណត់ឲ្យមានការបោះឆ្នោតមុនកាលកំណត់ មួយឡើង។

នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ លោក ផេដ្រូ សន់ឆេស ដែលជាអ្នកនិយមអ៊ឺរ៉ុបមួយរូប បានថ្លែងឡើង ដើម្បីអបអរជ័យជំនះ របស់គណបក្សលោកថា៖

«ជាបឋម រដ្ឋាភិបាលសង្គមនិយម និងខ្ញុំផ្ទាល់ក្នុងនាមជានាយករដ្ឋមន្ត្រី យើងនឹងជារដ្ឋាភិបាល នៃប្រជាពលរដ្ឋអេស្ប៉ាញ គ្រប់រូបទាំងអស់។ ចំណុចទីពីរ គឺផ្ដើមចេញពីទស្សនៈវិស័យឆ្វេងនិយមរបស់យើង ពីជំហរដ៏រឹងមាំរបស់យើង យើងនឹងបើកដៃ ទៅគ្រប់គណបក្សនយោបាយទាំងអស់ ដែលគោរពរដ្ឋធម្មនុញ្ញ ដើម្បីយើងអាចដើរទៅមុខ ទាំងអស់គ្នា។»

គណបក្សរបស់លោក ផេដ្រូ សន់ឆេស ចាំបាច់ត្រូវស្វែងរកការគាំទ្រ ពីគណបក្សដទៃទៀត ដើម្បីបង្គ្រប់សម្លេងភាគច្រើនដាច់ខាត ចំនួន១៧៦ ពីក្នុងចំណោមអសនៈ ៣៥០ នៃរដ្ឋសភាជាតិ ក្នុងជំហានទៅបង្កើតរដ្ឋាភិបាល។

រីឯគណបក្សប្រជាប្រិយ (និន្នាការស្ដាំនិយម) ដែលបានដឹកនាំរដ្ឋាភិបាល មុនរដ្ឋាភិបាលលោក ផេដ្រូ សន់ឆេស បានទទួល​ការគាំទ្រថយចុះ​យ៉ាងច្រើន រហូតដល់ដល់ទៅ៣,៥លានសម្លេង បើធៀបនឹងការបោះឆ្នោតឆ្នាំ២០១៦។ ក្នុងឆ្នាំនេះ គណបក្សនេះទទួលបាន​អសនៈ​តែ៦៦ប៉ុណ្ណោះ។

រឿងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត គឺគណបក្សស្ដាំនិយមជ្រុល របស់ប្រទេសអេស្ប៉ាញ ហៅកាត់ថា «VOX» ទទួលបានការគាំទ្រ ច្រើនជាង២,៦លានសម្លេង និងឈ្នះកៅអី ដើម្បីចូលទៅកាន់កាប់អសនៈ ចំនួន២៤ ពីក្នុងការបោះឆ្នោតនេះ។ មេដឹកនាំគណបក្ស «VOX» បានថ្លែងដោយមោទនភាព ចំពោះលទ្ធផលខាងលើថា «នេះ ទើបតែជាការចាប់ផ្ដើមប៉ុណ្ណោះ»៕

Pedro Sánchez valora los resultados electorales

Pedro Sánchez valora los resultados electorales.

Publiée par PSOE sur Dimanche 28 avril 2019


You may also like

ដំណឹង

យ៉ាងតិច៧ប្រទេសនៅអ៊ឺរ៉ុបទទួលស្គាល់ ហ្គេដូ ជាប្រធានាធិបតីស្ដីទី

បន្ទាប់ពីឱសានវាទបានផុតកំណត់ ប្រទេសនានានៅអ៊ឺរ៉ុប ចាប់ផ្ដើមប្រកាសជាផ្លូវការ និងជាបន្តបន្ទាប់ ទទួលស្គាល់លោក រ៉ន់ ហ្គេដូ (Juan Guaido) មេដឹកនាំប្រឆាំង និងជាប្រធានរដ្ឋសភា ក្នុងប្រទេសវេណេស៊ុយអេឡា ជាប្រធានាធិបតីស្ដីទី ...
ដំណឹង

Covid-19៖ ករណីឆ្លង​កើន​ជិត​៣លាន​​នាក់ និង​ស្លាប់​ជាង២សែន​នាក់

មកដល់ម៉ោងនេះ ករណីឆ្លងជំងឺ«Covid-19» បានកើនឡើងជិត៣លាននាក់ និង​ស្លាប់​ជាង២សែន​នាក់ នៅលើពិភពលោក។​ នេះ បើតាមតួលេខ ដែលផ្ដល់ដោយសាកលវិទ្យាល័យ «Johns Hopkins» របស់សហរដ្ឋអាមេរិក ដែលធ្វើការតាមដាន ស្ថានភាពវិវត្តន៍ឡើង ...
កម្រមាន

នៅ​ម៉ាឌ្រីត ក្រុម​សកម្មនារី​«Femen»​តវ៉ា​ប្រឆាំង​អំពើហិង្សា​ផ្នែកភេទ

ក្នុងថ្ងៃសុក្រនេះ សកម្មនារីមួយក្រុម នៃចលនា «FEMEN» បាននាំគ្នាធ្វើបាតុកម្ម នៅលើទីលាន «Puerta de Alcala» នៃរាជធានី ម៉ាឌ្រីត (ប្រទេសអេស្ប៉ាញ) ដើម្បីថ្កោលទោស ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...