ដំណឹងពិភពលោក

អង្គការ«NATO» នឹងមានថវិកា​១០០ពាន់​លានដុល្លារ​បន្ថែមទៀត

ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក បង្កើនថវិកាបដិភាគ សម្រាប់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់តាមភាសាអង់គ្លេស «NATO» និងភាសាបារាំង «OTAN» ពិតជាមានប្រសិទ្ធិភាព។

នេះបើតាមការអះអាង របស់លោក «Jens Stoltenberg» អគ្គលេខារបស់អង្គការប្រដាប់អាវុធ ដ៏ធំមួយនេះ តាមរយៈទូរទស្សន៍ «Fox News» កាលពីថ្ងៃអាទិត្យ។ លោក «Jens Stoltenberg» បានថ្លែងឡើងថា៖

«ពីនេះ រហូតដល់ឆ្នាំខាងមុខ សម្ព័ន្ធមិត្តរបស់អង្គការ ណាតូ នឹងដាក់ថវិកាបន្ថែម រហូតមានចំនួនប្រមាណជា ១០០ពាន់លានដុល្លារទៀត សម្រាប់វិស័យការពារជាតិ។»

«យើងឃើញថា សារដ៏ច្បាស់ៗរបស់ប្រធានាធិបតី ត្រាំ ទទួលបានចម្លើយតមមកវិញ។»

លោក ដូណាល់ ត្រាំ បានថ្លែងជារឿយៗ ទាមទារតម្លើងថវិកាបដិភាគ ពីបណ្ដាសម្ព័ន្ធមិត្តទាំងឡាយ ដែលជាសមាជិកអង្គការ «NATO» ដែលជាបណ្ដុំប្រទេសធំៗ ជុំវិញមហាសមុទ្រអាត្លង់ទិក​ខាងជើង និងបណ្ដាប្រទេសមួយចំនួនទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងកើត។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ថ្មីៗ ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បានថ្លែងទៀតថា៖

«យើងនៅជាមួយអង្គការ “NATO” ១០០% តែដូចខ្ញុំបាននិយាយមុនៗ ទៅកាន់រដ្ឋទាំងនោះហើយ (ដែលជាសមាជិករបស់អង្គការនេះ) ថាអ្នកទាំងអស់ ត្រូវប្ដូរចង្កឹះលេខល្បឿន ហើយត្រូវបង់ប្រាក់។»

បន្ទាប់ពីការប្រកាស របស់អគ្គលេខារបស់អង្គការខាងលើរួច លោក ដូណាល់ ត្រាំ បានត្រឡប់មកសរសើរខ្លួនលោកវិញ ថាដោយសារតែរូបលោក ទើបអង្គការនេះមានថវិកាច្រើនបន្ថែមទៀត ដែលរកបានពីសមាជិករបស់ខ្លួន ហើយដែល«មិនធ្លាប់មានពីមុនមក។ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា៖

«នេះហើយ គេហៅថា ចែករំលែកអម្រែករវាងគ្នា និងជាការរួបរួមគ្នា ខ្លាំងជាងមុន»៕



លំអិតបន្ថែមទៀត

ដំណឹង

អាមេរិក៖ អនុប្រធានាធិបតី មៃ ផេន ប្រកាស​ជ័យជំនះ​​របស់ បៃដិន

លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតី ដែលទីបំផុតបានឈ្នះ ទៅលើលោក ចូ បៃដិន (Joe Biden) ត្រូវបានប្រកាសដោយលោក មៃ ផេន (Mike Pence) ប្រធានអង្គប្រជុំនៃសភាទាំងពីរថ្នាក់ ...
ដំណឹង

ត្រាំ ព្រមានថា «ការគម្រាម»​របស់​​អៀរ៉ង នឹង​ត្រឡប់​មករក​អៀរ៉ង់​ខ្លួនឯង​វិញ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចេញសារព្រមានប្រទេសអៀរ៉ង់ថា «ការគម្រាម»ទាំងឡាយ ដែលប្រទេសនេះកំពុងធ្វើ នឹងវិលត្រឡប់ មករកប្រទេសអៀរ៉ង់ខ្លួនឯងវិញ យ៉ាងអាណោចអាធ័ម មិនដែលធ្លាប់មាន ...
ដំណឹង

ដកទាហាន​«១២នាក់»​ចេញពី​កងសន្តិសុខ ក្នុងពិធីស្បថ​របស់ ចូ បៃដិន

ទាហានឆ្មាំជាតិអាមេរិកាំង​ចំនួន ១២នាក់ ត្រូវបានដកចេញ​ពីជួរកងសន្តិសុខ ដែលដាក់ពង្រាយ​ដើម្បីការពារសណ្ដាប់ធ្នាប់ និងសន្តិសុខ ក្នុងពិធីស្បថ​ចូលកាន់តំណែង របស់លោក ចូ បៃដិន (Joe Biden) ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.