ដំណឹងពិភពលោក

អង្គការ«NATO» នឹងមានថវិកា​១០០ពាន់​លានដុល្លារ​បន្ថែមទៀត

ការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យសម្ព័ន្ធមិត្តរបស់អាមេរិក បង្កើនថវិកាបដិភាគ សម្រាប់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ហៅកាត់តាមភាសាអង់គ្លេស «NATO» និងភាសាបារាំង «OTAN» ពិតជាមានប្រសិទ្ធិភាព។

នេះបើតាមការអះអាង របស់លោក «Jens Stoltenberg» អគ្គលេខារបស់អង្គការប្រដាប់អាវុធ ដ៏ធំមួយនេះ តាមរយៈទូរទស្សន៍ «Fox News» កាលពីថ្ងៃអាទិត្យ។ លោក «Jens Stoltenberg» បានថ្លែងឡើងថា៖

«ពីនេះ រហូតដល់ឆ្នាំខាងមុខ សម្ព័ន្ធមិត្តរបស់អង្គការ ណាតូ នឹងដាក់ថវិកាបន្ថែម រហូតមានចំនួនប្រមាណជា ១០០ពាន់លានដុល្លារទៀត សម្រាប់វិស័យការពារជាតិ។»

«យើងឃើញថា សារដ៏ច្បាស់ៗរបស់ប្រធានាធិបតី ត្រាំ ទទួលបានចម្លើយតមមកវិញ។»

លោក ដូណាល់ ត្រាំ បានថ្លែងជារឿយៗ ទាមទារតម្លើងថវិកាបដិភាគ ពីបណ្ដាសម្ព័ន្ធមិត្តទាំងឡាយ ដែលជាសមាជិកអង្គការ «NATO» ដែលជាបណ្ដុំប្រទេសធំៗ ជុំវិញមហាសមុទ្រអាត្លង់ទិក​ខាងជើង និងបណ្ដាប្រទេសមួយចំនួនទៀត នៅក្នុងទ្វីបអ៊ឺរ៉ុបខាងកើត។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ថ្មីៗ ប្រធានាធិបតីទី៤៥ របស់សហរដ្ឋអាមេរិក បានថ្លែងទៀតថា៖

«យើងនៅជាមួយអង្គការ “NATO” ១០០% តែដូចខ្ញុំបាននិយាយមុនៗ ទៅកាន់រដ្ឋទាំងនោះហើយ (ដែលជាសមាជិករបស់អង្គការនេះ) ថាអ្នកទាំងអស់ ត្រូវប្ដូរចង្កឹះលេខល្បឿន ហើយត្រូវបង់ប្រាក់។»

បន្ទាប់ពីការប្រកាស របស់អគ្គលេខារបស់អង្គការខាងលើរួច លោក ដូណាល់ ត្រាំ បានត្រឡប់មកសរសើរខ្លួនលោកវិញ ថាដោយសារតែរូបលោក ទើបអង្គការនេះមានថវិកាច្រើនបន្ថែមទៀត ដែលរកបានពីសមាជិករបស់ខ្លួន ហើយដែល«មិនធ្លាប់មានពីមុនមក។ ប្រធានាធិបតីអាមេរិក បានបញ្ជាក់ថា៖

«នេះហើយ គេហៅថា ចែករំលែកអម្រែករវាងគ្នា និងជាការរួបរួមគ្នា ខ្លាំងជាងមុន»៕



លំអិតបន្ថែមទៀត

ដំណឹង

មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង ប្រាប់​នាយទាហាន​ឲ្យ​ពង្រឹង​កងទ័ព

លោក គីម ជុងអ៊ុន (Kim Jong Un) មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង បានចេញបទបញ្ជា ទៅកាន់នាយទាហាន ដែលនៅក្រោមបង្គាប់លោក ឲ្យបង្កើនមធ្យោបាយ ដើម្បីពង្រឹងសមត្ថភាពកងទ័ព របស់ប្រទេសកុម្មុយនីស្ដិ៍។ ...
ដំណឹង

ដូណាល់ ត្រាំ អាចនឹងត្រូវ​ហាមឃាត់ ការឈរឈ្មោះ​ជាប្រធានាធិបតី

ដោយសារលោក ដូណាល់ ត្រាំ (Donald Trump) អស់តំណែងជាប្រធានាធិបតីហើយនោះ ដូច្នេះសវនាការនៅព្រឹទ្ធសភា ជុំវិញ​ការចោទប្រកាន់​ប្រឆាំងរូបលោក អាចនឹងសម្រេចទៅ ដោយការហាមឃាត់ ការកាន់តំណែង ក៏ដូចជា ការឈរឈ្មោះ​ជាប្រធានាធិបតី ...
ដំណឹង

កូរ៉េខាងជើង​ស្នើឲ្យ​ដក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ចេញ​ពី​ការចរចា

ប្រទេសកូរ៉េខាងជើង បានស្នើសុំកាលពីម្សិលម៉ិញ ឲ្យដកលោក ម៉ៃ ភមភីអូ (Mike Pompeo) រដ្ឋមន្ត្រីការបរទេស​អាមេរិក ចេញ​ពី​ការចរចា ស្ដីពីអាវុធនុយក្លេអ៊ែរ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង។ សម្រាប់របបកុម្មុយនីស្ដិ៍ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.