ដំណឹងពិភពលោក

នាយករដ្ឋមន្ត្រី​អ៊ីតាលី ចោទមន្ទីរពេទ្យមួយថាខ្ជីខ្ជាធ្វើឲ្យឆ្លងមេរោគ«កូរូណា»

នាយករដ្ឋមន្ត្រី​អ៊ីតាលី លោក ហ្សូហ្សេប៉េ កុងតេ (Giuseppe Conte) បានទម្លាក់ការទទួលខុសត្រូវ ទៅលើមន្ទីរពេទ្យមួយ ថាជាដើមហេតុ ដែលបណ្តាលឲ្យមានការឆ្លងរាលដាល នៃមេរោគ«កូរូណា»ថ្មី ក្នុងតំបន់ជាច្រើន ក្នុងភាគខាងជើងប្រទេស។

ថ្លែងក្នុងថ្ងៃអង្គារនេះ តាមកញ្ចក់ទូរទស្សន៍រដ្ឋ «Rai Uno» លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងថា៖

«វាច្បាស់ណាស់ហើយ ថាមានគ្រឹះស្ថានសុខភាពមួយកន្លែង ដែលមេរោគបានឆ្លងចេញ ពីទីនោះ។ យើងបានរកឃើញថា លក្ខខណ្ឌនៃការគ្រប់គ្រង តាមបែបមន្ទីរពេទ្យ (នៅទីនោះ) មិនមានលក្ខណៈគ្រប់គ្រាន់ តាមការចាំបាច់ ដែលទាមទារឲ្យមាន សម្រាប់ករណីបែបនេះ។ ដូច្នេះហើយ ទើបបណ្តាលឲ្យរីករាលដាល នូវមេរោគដូច្នេះ។»

នាយករដ្ឋមន្ត្រី​អ៊ីតាលី ចង្អុលមន្ទីរពេទ្យមួយ… 

គ្រឹះស្ថានសុខភាព ដែលជាបង្កឲ្យមានការឆ្លងជំងឺ ដ៏លឿននេះ ត្រូវបានគេស្គាល់ នៅក្នុងក្រុង «Codogno» ដែលមានចំងាយ ប្រមាណជា៦០គីឡូម៉ែត្រ ខាងត្បូងក្រុងដ៏ធំមួយ ឈ្មោះ មីឡង់ (Milan)។ គឺនៅក្នុងគ្រឹះស្ថាននោះហើយ ដែលអ្នកជំងឺដំបូងគេមួយរូប ឈ្មោះ «Mattia» អាយុ៣៨ឆ្នាំ បានចូលទៅសម្រាកព្យាបាល។

អ្នកជំងឺ «Mattia» ត្រូវបានគេចាត់ទុក ជា«អ្នកជំងឺទី១» មុននឹងករណី ជាច្រើនសិបផ្សេងទៀត ត្រូវបានរកឃើញ ថាបានឆ្លងមេរោគ«កូរូណា» នៅទូទាំងតំបន់ «Lombardie»។

សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ក្រៅពីភរិយាអ្នកជំងឺ ដែលមានផ្ទៃពោះ៨ខែ និងសាច់ញាតិច្រើននាក់ រួមនឹងវេជ្ជបណ្ឌិតជាច្រើននាក់ ដែលនៅជាប់អ្នកជំងឺ និងដែលបានឆ្លងជំងឺ នៅមានគិលានុបដ្ឋាក ជំនួយការគ្រូពេទ្យ ក៏ដូចជាអ្នកជំងឺផ្សេងទៀត និងញាតិមិត្តរបស់ពួកគេផង សុទ្ធតែបានឆ្លងមេរោគ ដ៏ចង្រៃនេះទាំងអស់។

មកដល់ម៉ោងនេះ គ្រាន់តែក្នុងតំបន់ «Lombardie» តែមួយ ការឆ្លងជំងឺខាងលើ មានចំនួនរហូតដល់ ១៧២ករណី ពីចំណោម២២៩ករណី ដែលត្រូវបានរកឃើញ ក្នុងប្រទេស​អ៊ីតាលី​ទាំងមូល ដែលក្នុងនោះ មានអ្នកជំងឺ៧នាក់ បានស្លាប់។ ការចម្លងនេះ បានរាលដាលខ្លាំង ចាប់ពីថ្ងៃសុក្រកន្លងមក មកទល់នឹងដើមសប្ដាហ៍នេះ។

តួលេខនៃការឆ្លងខាងលើ បានធ្វើឲ្យប្រទេសអ៊ីតាលី ក្លាយជាប្រទេសទី១​ ដែលមានការឆ្លងមេរោគ «កូរូណា» ខ្លាំងជាងគេ នៅទ្វីបអ៊ឺរ៉ុប និងជាប្រទេសទី៣ នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន និងកូរ៉េខាងត្បូង។

យ៉ាងណា អាជ្ញាធរអ៊ីតាលី ទំនងជាគ្រប់គ្រងស្ថានការណ៍ បានឡើងវិញ ដោយសារការបិទ និងការដាក់ក្រុងចំនួន ១១ នៅជុំវិញ ចូលទៅក្នុងក្របខណ្ឌ នៃការត្រួតពិនិត្យ ផ្នែកសុខភាព​យ៉ាងតឹងតែង។ នៅថ្ងៃអង្គារនេះ ក្រុងចំនួនបីទៀត ក៏ត្រូវបានដាប់បញ្ចូល ក្នុងការត្រួតពិនិត្យដែរ៕



លំអិតបន្ថែមទៀត

កម្ពុជា

Covid-19៖ សមាគម​ថៅកែ រោងចក្រ ស្នើអ្នកបញ្ជាទិញ​ឲ្យ​ទូទាត់​ប្រាក់

ទំនងជាការប្រកាសអាសន្ន ពីសំណាក់​បណ្ដា«រោងចក្រ»នៅកម្ពុជា ដែលឈានទៅទម្លាក់កំហុស ទៅលើក្រុមអ្នកបញ្ជាទិញ នៅខណៈជំងឺ «Covid-19» កំពុងរាតត្បាតពិភពលោក។ នេះ បើតាមអ្វី ដែលគេបានអាន នៅក្នុងលិខិតចំហរមួយ របស់សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា (GMAC) ...
ដំណឹង

Covid-19៖ ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ សង្គ្រោះ​ជីវិត​ជិត៦ម៉ឺន​នាក់ នៅ​អ៊ឺរ៉ុប

ការដាក់​ខ្លួន​សំងំ​ក្នុង​ផ្ទះ ដើម្បីទប់ស្កាត់ការរីករាលដាល នៃមេរោគ«កូរូណា» ឬ«Covid-19» បានជួយសង្គ្រោះជីវិត ប្រមាណជា ៥៩ ០០០នាក់ នៅក្នុងប្រទេសចំនួន១១ នៃទ្វីបអ៊ឺរ៉ុប។ នេះ បើតាមការសិក្សាមួយ របស់អ្នកស្រាវជ្រាវមួយក្រុម ...
កម្រមាន

ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស ក៏គ្រវាត់​កូនខ្ចី​ទៅលើ​ឥដ្ឋ…

ហេតុការណ៍បានកើតឡើង នៅក្នុងប្រទេសរ៉ូម៉ានី។ ស្ត្រីជាម្ដាយ ដែលខឹងខ្លាំង ទប់កំហឹង​មិនបាន​ជាមួយ​មិត្តប្រុស បានគ្រវាត់កូនខ្ចីរបស់ខ្លួន ទៅលើកម្រាលឥដ្ឋ។ សារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ហេតុការណ៍បានកើតឡើង ក្នុងសណ្ឋាគារ​មួយ នៃក្រុង «Timisoara» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.