ដំណឹងពិភពលោក

មេដឹកនាំ​ដ៏សំខាន់​ម្នាក់​របស់ អាល់កៃដា ត្រូវបាន​សម្លាប់​ដោយកងទ័ព​បារាំង

មេដឹកនាំដ៏សំខាន់ម្នាក់ នៃអង្គការភេរវនិយម «AQMI» ដែលជាសាខាមួយ របស់បណ្ដាញ អាល់កៃដា (Al-Qaïda) ប្រចាំក្នុងទ្វិបអាហ្វ្រិកខាងជើង ត្រូវបានសម្លាប់ ដោយកងទ័ពបារាំង ក្នុងទឹកដីភាគខាងជើង នៃប្រទេសម៉ាលី ជាប់នឹងព្រំដែន ជាមួយប្រទេសអាល់ហ្សេរី។

រដ្ឋមន្ត្រីក្រសួងកងទ័ពបារាំង អ្នកស្រី «Florence Parly» បានអះអាង កាលពីថ្ងៃសុក្រកន្លងមកថា លោក «Abdelmalek Droukdal» ជាតិអាល់ហ្សេរី ដែលជាប្រមុខអង្គការ «AQMI» ត្រូវបានសម្លាប់ រួមនឹងសហការី របស់មេដឹកនាំបណ្ដាញភេរវនិយម​រូបនេះ ជាច្រើននាក់ទៀត។

បើតាមអ្នកស្រីរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រៅពីមានតួនាទី ជាមេដឹកនាំ​របស់អង្គការភេរវនិយម ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង លោក «Abdelmalek Droukdal» គឺជាសមាជិកនាយក ដ៏សកម្មម្នាក់ របស់បណ្ដាញភេរវកម្ម អាល់កៃដា។ ក្នុងរយៈពេលច្រើនឆ្នាំកន្លងមក បុរសម្នាក់នេះ បានដឹកនាំបណ្ដាញភេរវនិយម ដ៏ស៊ាំញ៉ាំ ដែលមានជាច្រើនក្រុម និងច្រើនពួក នៅក្នុងតំបន់។

ប៉ុន្តែ បើកងទ័ពបារាំងបាន​សម្លាប់ មេដឹកនាំចលនាភេរវនិយមរូបនេះ បានសម្រេចនោះ ក៏មានការរួមចំណែក ពីចារកម្មអាមេរិក​នៅក្នុងតំបន់ដែរ។ លោក «Chris Karns» អ្នកនាំពាក្យបញ្ជាការដ្ឋាន កងទ័ពអាមេរិក ប្រចាំនៅទ្វីបអាហ្វ្រិក បានថ្លែងតាមទូរទស្សន៍ «CNN» ថា៖

«អង្គភាព “US Africa Command” បានផ្ដល់ជំនួយ ជាពិសេសបានផ្ដល់ព័ត៌មានសម្ងាត់ ក៏ដូចជាកិច្ចគាំពារផ្សេងទៀត ដើម្បីឈានទៅឡោមព័ទ្ធ មុខសញ្ញាមួយនេះ៕»



លំអិតបន្ថែមទៀត

ដំណឹង

ទិដ្ឋភាព​ខ្ទេចខ្ទាំ​នៃ​ការផ្ទុះ​ចេញពី​​ហាង​នំប៉័ង​ម្សិលម៉ិញ នៅប៉ារីស

ជារូបភាពដ៏រន្ធត់ ប្រៀបបាននឹងសមរភូមិ ដ៏ក្ដៅមួយ ដែលទើបឆ្លងកាត់ការប្រយុទ្ធរួច។ រូបភាពនេះ ថតដោយអ្នកសារព័ត៌មានអ៊ីតាលីមួយរូប ឈ្មោះ «Valerio Orsolini» ដែលមានវត្តមាន នៅក្នុងសណ្ឋាគារ ទល់មុខហាងលក់នំប៉័ង ដែលរងការផ្ទុះដ៏ខ្លាំងមួយ ...
ដំណឹង

បាតុកម្ម​​អាវ​កាក់​​លឿង​ទី២៣​៖ ឃាត់ខ្លួន​២៤៩នាក់​ នៅ​ទូទាំងប្រទេស

មនុស្ស២៤៩នាក់ ត្រូវបានឃាត់ខ្លួន ក្នុងនោះ១៨២នាក់ ត្រូវបានចាប់ដាក់ឃុំ ជាបណ្ដោះអាសន្ន ពីក្នុងចំណោមបាតុករ ប្រមាណជា ២៧ ៩០០នាក់ នៅ​ទូទាំងប្រទេស បារាំង ដែលបានចុះដើរនៅតាមដងផ្លូវ ក្នុងថ្ងៃសៅរ៍ទី២០ ...
ដំណឹង

បារាំង៖ អេឌូអាដ៍ ហ្វីលីព សុំ​លាលែង​ពីតំណែង ជានាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ៍ ហ្វីលីព (Édouard Philippe) បានដាក់ពាក្យសុំ ទៅកាន់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.