ដំណឹងបារាំង

បារាំង៖ អេឌូអាដ៍ ហ្វីលីព សុំ​លាលែង​ពីតំណែង ជានាយករដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រីបារាំង លោក អេឌូអាដ៍ ហ្វីលីព (Édouard Philippe) បានដាក់ពាក្យសុំ ទៅកាន់ប្រធានាធិបតី លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ក្នុងព្រឹក​ថ្ងៃសុក្រនេះ ដើម្បីលាលែង​ចេញពីតំណែង។ នេះ បើតាមការសេចក្ដីប្រកាសព័ត៌មាន របស់​វិមាន​ប្រធានាធិបតី «Élysée» របស់ប្រទេសបារាំង ដោយអះអាងថា លិខិតសុំ​លាលែង​នោះ ត្រូវបានលោកប្រធានាធិបតី ម៉ាក្រុង ទទួលយល់ព្រម។

នៅមុននេះបន្តិច ឥស្សរជនស្នងតំណែង ដែលនឹងក្លាយជា នាយករដ្ឋមន្ត្រីបារាំង ត្រូវ​បាន​​ប្រធានាធិបតី​តែងតាំង និងបញ្ចេញឈ្មោះឲ្យដឹង គឺលោក ហ្សង់ កាស្តិក (Jean Castex) ដែលជាអគ្គលេខាធិការរង នៃការិយាល័យប្រធានាធិបតីបារាំង និងជា​អភិបាល​ក្រុង «Prades» ស្ថិតនៅភាគខាងត្បូងបារាំង។

ការសម្រេចរបស់លោក ម៉ាក្រុង នឹងអនុញ្ញាតឲ្យលោក អេឌូអាដ៍ ហ្វីលីព ចាកចេញ​ពីតំណែង ហើយលោក ហ្សង់ កាស្តិក ក៏នឹងត្រូវឡើងមកកាន់តំណែង បន្តពីលោក ហ្វីលីព ក្នុងប៉ុន្មានម៉ោង ខាងមុខនេះដែរ។

អេឌូអាដ៍ ហ្វីលីព ៖ បីឆ្នាំ ក្នុងតំណែង…

លោក អេឌូអាដ៍ ហ្វីលីព ត្រូវបានប្រធានាធិបតីបារាំង ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ និងបាននៅក្នុងតំណែង អស់រយៈពេល៣ឆ្នាំ។ លោក​មាន​តំណែងមួយទៀត ជាអភិបាលក្រុង «Havre» ដែលលោកទើបនឹងជាប់ឆ្នោត សារជាថ្មី ក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត កាលពីចុងខែមិថុនាថ្មីៗ។

ការផ្លាស់ប្ដូរប្រមុខដឹកនាំរដ្ឋាភិបាល តម្រូវឲ្យការងារទាំងឡាយ នៅក្នុងគណៈរដ្ឋមន្ត្រី​បារាំង ត្រូវបានផ្អាក ខណៈគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវរៀបចំ និងប្រកាសឲ្យដឹង យ៉ាងយូរ​បំផុត នៅថ្ងៃពុធ​​សប្ដាហ៍ក្រោយ។ ក្រៅពីនេះ នៅរដ្ឋសភាជាតិ កិច្ចពិភាក្សា​ក្នុង​ថ្ងៃសុក្រ​នេះ លើគម្រោងច្បាប់ទី៣ ស្ដីពីការកែទម្រង់ថវិកាជាតិ ក៏ត្រូវបានផ្អាកដែរ៕



លំអិតបន្ថែមទៀត

ដំណឹង

បាតុកម្មអាវកាក់លឿង៖ នគរបាល​ដក​កាំភ្លើង ក្នុង​ការ​ប្រឈម​មួយ

ស្ថានការណ៍នៅល្ងាចថ្ងៃសៅរ៍ ម្សិលម៉ិញ កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) បានប្រែក្លាយភាពតានតឹង ប្រកបដោយគ្រោះថ្នាក់ ក្នុងរយៈពេលខ្លីមួយ រវាងក្រុមបាតុករ អាវកាក់លឿង និងកងកម្លាំងនគរបាល ដែលជិះម៉ូតូ ប្រមាណជាបីនាក់ នៅលើដងមហាវិថី ...
ទិដ្ឋភាពកងកម្លាំងនគរបាល កំពុងធ្វើប្រតិបត្តិការ បង្ក្រាបភេរវកម្ម នៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ដំណឹង

អូទ្រីស៖ ផ្ទុះអំពើភេរវកម្ម​៦កន្លែង ក្នុងរដ្ឋធានី​វីយែន យប់ថ្ងៃចន្ទនេះ

ការផ្ទុះអាវុធជាច្រើន បានកើតឡើង ក្នុងរដ្ឋធានី​វីយែន (Vienne) នៃប្រទេសអូទ្រីស យប់ថ្ងៃចន្ទនេះ។ របាយការណ៍ដំបូង ផ្សាយដោយសារព័ត៌មានក្នុងស្រុក ឲ្យដឹងថា នគរបាលម្នាក់ និងខ្មាន់កាំភ្លើងម្នាក់ទៀត បានស្លាប់ ខណៈមនុស្សច្រើននាក់ ...
ជីវិតប្រចាំថ្ងៃ

បារាំង៖ ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក ប្រតិទិន​ឆ្នាំ២០២០

ក្នុងប្រទេសបារាំង ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក មាន១១ថ្ងៃ ស្របតាមច្បាប់ការងារ ជាធរមាន របស់ប្រទេសនេះ។ ពីចំណោមនោះ ថ្ងៃបុណ្យចំនួន៥ គឺជាទិវាបុណ្យជាតិ-អន្តរជាតិ សម្រាប់ឧទ្ទិស​ឲ្យការរំលឹក​ឡើងវិញ នៃប្រវត្តិនានា ដែលជាការតស៊ូ ដើម្បីសេរីភាព ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.