ដំណឹងពិភពលោក

ក្រុមគ្រួសារចង់ធ្វើ​«កោសលវិច័យ»​ដោយខ្លួនឯង ទៅលើសាកសព ជច៍ ផ្លយ

ក្រុមគ្រួសាររបស់លោក ជច៍ ផ្លយ (George Floyd) បានអះអាងថា ពួកគេចង់​ធ្វើ​«កោសលវិច័យ» ដោយមធ្យោបាយផ្ទាល់ខ្លួន របស់ពួកគេ ទៅលើសពលោក ជច៍ ផ្លយ។

ការប្រកាស​របស់​ក្រុមគ្រួសារ ដែលធ្វើឡើងតាមរយៈមេធាវី បានអះអាងថា ពួកគេមិន​ទុកចិត្ត ទៅលើ​របាយការណ៍ របស់គ្រូពេទ្យជំនាញ ដែលត្រូវបានចាត់តាំងឡើង ដោយ​តុលាការនោះទ។

លោក ជច៍ ផ្លយ អាយុ៤៦ឆ្នាំ​ បុរសអាមេរិកាំង-ស្បែកខ្មៅ បានស្លាប់កាលពីថ្ងៃចន្ទ សប្ដាហ៍​មុន ក្នុងហេតុការណ៍​ឃាត់ខ្លួនមួយ ពីសំណាក់​ក្រុមនគរបាល​បួននាក់។ ភ្នាក់ងារម្នាក់ ពី​ចំណោម​នោះ បានប្រើជង្គង់របស់ខ្លួន ដើម្បីសង្កត់«ក»លោក ផ្លយ ដែលធ្វើឲ្យជឿថា លោក ផ្លយ បានស្លាប់ ដោយសារការធ្វើឲ្យថប់ដង្ហើម។

តែផ្ទុយទៅវិញ គ្រូពេទ្យជំនាញ នៅក្នុងការធ្វើកោសលវិច័យ ទៅលើសាកសព មិនបាន​បញ្ចេញរបាយការណ៍ថា លោក ផ្លយ បានស្លាប់​បណ្ដាលមកពី​ការថប់ដង្ហើមទេ តែ​បណ្ដាល​មកពី ករណី​ជាច្រើន។ ក្រុមគ្រូពេទ្យលើកឡើងថា មរណភាពនោះ បណ្ដាលមកពី​បញ្ហា​សុខភាព ដែលលោក ផ្លយ មានរួច​ហើយ រួមនឹងការសេបគ្រឿងញៀន និងបន្ថែមដោយ​ការរើបម្រេះ ទល់នឹង​ការឃាត់​ខ្លួន ពីសំណាក់​នគរបាល។

តែក្រុមគ្រួសាររបស់លោក ផ្លយ បានច្រានចោលការអះអាង របស់គ្រូពេទ្យជំនាញខាងលើ នឹងគ្រោងចង់ឲ្យគ្រូពេទ្យជំនាញ ដ៏ល្បីម្នាក់ផ្សេងទៀត ឈ្មោះ «Michael Baden» មកធ្វើ​កោសលវិច័យ ទៅលើសពលោក ផ្លយ។

លោក «Michael Baden» អាយុ៨៥ឆ្នាំ ធ្លាប់ជាអ្នកទទួលខុសត្រូវ ក្នុងវិទ្យាស្ថាន​ជំនាញ​ខាង​កោសលវិច័យ សម្រាប់ប្រព័ន្ធយុត្តិធម៌ ប្រចាំនៅក្រុងញ៉ូយក (ខាងកើត​សហរដ្ឋ​អាមេរិក) ក្នុងទសវត្សរ៍ ឆ្នាំ៧០។ គ្រូពេទ្យរូបនេះ ធ្លាប់បានធ្វើកោសលវិច័យ ទៅលើ​សាកសព ប្រមាណជាង ២០ ០០០សព​រួចមកហើយ៕



លំអិតបន្ថែមទៀត

ដំណឹង

ត្រាំ ក្លាយជា​មេដឹកនាំ​បរទេស​ទី១ ដែល​​ចូលគាល់​ព្រះចៅ​អធិរាជ​ជប៉ុន​​​ថ្មី

នៅព្រឹកថ្ងៃចន្ទទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក បាន​ក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានចូលគាល់អធិរាជជប៉ុន ព្រះចៅ ណារូហ៊ីតូ ...
ដំណឹង

សេតវិមាន​បង្ខំចិត្ត​លុបចោល​សន្និសីទកាសែត បន្ទាប់ពី ត្រាំ ឆេះដុំ

សេតវិមានបានបង្ខំចិត្ត លុបចោលសន្និសីទសារព័ត៌មាន ស្ដីពីជំងឺ«Covid-19» បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បាន«ឆេះដុំ» ដោយបង្ហោះសារខ្លាំងៗ នៅលើបណ្ដាញសង្គមទ្វីសធើរ ម្ដងហើយម្ដងទៀត ប្រឆាំងប្រព័ន្ធផ្សព្វផ្សាយ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.