ដំណឹងពិភពលោក

ជច៍ ផ្លយ និងភ្នាក់ងារ​នគរបាល​ដែល​សង្កត់កលោក «ធ្លាប់​ធ្វើការ​ជាមួយ​គ្នា»

បុរសអាមេរិក-ស្បែកខ្មៅ លោក ជច៍ ផ្លយ (George Floyd) និងអតីត​ភ្នាក់ងារនគរបាល លោក «Derek Chauvin» ធ្លាប់​ធ្វើការ​ជាមួយ​គ្នា កាលពីពេលកន្លងមក នៅក្នុងរង្គសាល​មួយកន្លែង។ នេះ បើតាមការបញ្ជាក់ របស់អ្នកស្រី «Maya Santamaria» អតីតម្ចាស់​រង្គសាល នៅលើបណ្ដាញទូរទស្សន៍ «CNN»។

អ្នកស្រីថ្លែងឡើងថា លោក «Derek Chauvin» ដែលត្រូវបានបញ្ឈប់ ពីការងារនគរបាល ធ្លាប់​ជាអ្នក​ទទួល​ខុសត្រូវ នៅក្នុងរង្គសាលអ្នកស្រី ខណៈលោក ជច៍ ផ្លយ ធ្លាប់ត្រូវបាន​អ្នកស្រី ហៅឲ្យ​មកធ្វើជា​ភ្នាក់ងារសន្តិសុខ នៅពេលណា រង្គសាលអ្នកស្រី មានកម្មវិធីធំដុំ។

ធ្លាប់​ធ្វើការ​ជាមួយ​គ្នា តែអាចមិនស្គាល់គ្នា…

រង្គសាលដែលអ្នកស្រី «Maya Santamaria» ធ្លាប់គ្រប់គ្រងនោះ មានឈ្មោះ «El Nuevo Rodeo» ដែលស្ថិតក្នុងក្រុង «Minneapolis» (រដ្ឋមីនេសូតា) ភាគខាងជើង​សហរដ្ឋ​អាមេរិក

អ្នកស្រីថា៖

«ខ្ញុំមិននិយាយថា ពួកគេស្គាល់គ្នាទេ តែយើងធ្វើការជាមួយគ្នា ច្រើនដងណាស់ ហើយ​យើងនៅក្នុងក្រុមការងារ តែមួយ។ អញ្ចឹង ពួកគេទាំងពីរនាក់ ពិតជាបាន​ជួបគ្នា​រួចហើយ។»

កាលពីថ្ងៃសុក្រ លោក «Derek Chauvin» ត្រូវបានចាប់ខ្លួន យកទៅឃុំជាបណ្ដោះអាសន្ន និង​ចោទ​ប្រកាន់ ពីបទមនុស្សឃាត «ដោយ​អចេតនា» នៅក្នុងហេតុការណ៍​ឃាត់​ខ្លួន​លោក ជច៍ ផ្លយ ដ៏ហិង្សា កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍មុន ដែលបណ្ដាលឲ្យលោក ផ្លយ ស្លាប់។ នៅ​ក្នុង​​ហេតុការណ៍នោះ លោក «Chauvin» ដែលជាភ្នាក់ងារនគរបាលម្នាក់ ពីក្នុង​​ចំណោម​ភ្នាក់ងារ៤នាក់ បានប្រើ​ជង្គង់ ដើម្បី​សង្កត់«ក»លោក ផ្លយ មិនឲ្យ​រើខ្លួន​រួច។

អ្នកស្រីអតីតម្ចាស់រង្គសាល ដែលបានមើលឃើញវីដេអូ ដែលលោក «Derek Chauvin» សង្កត់«ក»លោក ផ្លយ នៅពេលចាប់ឃាត់ខ្លួននោះ បានឧទានឡើងថា៖

«ខ្ញុំស្រែកមិនឈប់ទេ ដាក់ទូរស័ព្ទខ្ញុំ នៅពេលដែលខ្ញុំមើលវីដេអូនោះ ថាហេតុអីក៏ “Chauvin” មិនបន្ធូរដៃឲ្យ “Floyd” បន្តិចទៅ? ក្នុងនាមអ្នកស្គាល់ “Chauvin” ម្នាក់ ខ្ញុំមិនជឿសោះទេ ថា “Chauvin” គ្មានមនុស្សធម៌​នៅក្នុងខ្លួន ដើម្បីស្ដាប់ការសុំអង្វរ របស់មនុស្សម្នាក់ ដែលគ្រាន់តែចង់បាន ដង្ហើមដកនោះ៕»



លំអិតបន្ថែមទៀត

ដំណឹង

ស៊ី ជិនពីង ថាចិន«មិនចង់ឃើញសង្គ្រាម»​នៅអ៊ុយក្រែន

ជួប​ជាមួយប្រធានាធិបតី​អាមេរិក តាមរយៈទូរស័ព្ទ លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានអះអាងថា ប្រទេសរបស់លោក «មិនចង់ឃើញសង្គ្រាម» នៅក្នុងប្រទេសអ៊ុយក្រែនទេ ដោយគូសបញ្ជាក់ថា ...
កម្ពុជា

អាមេរិក​លើកពី​«សេរីភាព និង ចំណង​ទ្វេភាគី» ដើម្បី​ជូនពរ​ឆ្នាំថ្មី​ដល់​កម្ពុជា

សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ សហរដ្ឋអាមេរិកបានផ្ញើរសារ ជូនពរប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យសង្កត់ធ្ងន់ ទៅលើ«សេរីភាព» និងលើកឡើង ពីក្ដីសង្ឃឹម នៃការពង្រឹង«ចំណងទ្វេភាគី» កាន់តែខ្លាំងឡើង ក្នុងឆ្នាំខាងមុខ។ ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស របស់ប្រទេសមហាអំណាច ...
កម្ពុជា

ហេតុផលពីរយ៉ាង ដែល​នាំស្ថានទូត​អាមេរិក​លូកដៃ​ចូល​ក្នុង​ករណី កឹម សុខា

ស្ថានទូត​សហរដ្ឋអាមេរិក​ពិតជាមានសិទ្ធិ ក្នុងកិច្ចអន្តរាគមន៍លូកដៃ ចូលករណីលោក កឹម សុខា ដោយសារ«ហេតុផលពីរយ៉ាង»។ នេះ បើតាមការអះអាង​របស់អ្នកនាំពាក្យ​ស្ថានទូត​ នៃប្រទេសមហាអំណាច ប្រចាំក្នុងរាជធានីភ្នំពេញ ដើម្បីប្រតិកម្មតប​ទៅសេចក្ដី​ថ្លែងការណ៍ របស់ក្រសួងការបរទេស​កម្ពុជា ដែលចេញផ្សាយ​ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.