ដំណឹងពិភពលោក

រដ្ឋសភា​បើក​ការអង្កេត​ផ្លូវការ ក្នុងការ​ដក​ប្រធានាធិបតី ត្រាំ ចេញពី​តំណែង

កាលពីថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកតំណាងរាស្ត្រអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ បានឈានដល់ជំហានថ្មីមួយ នៃនីតិវិធីផ្លូវការ ក្នុងដំណើរឆ្ពោះទៅដកលោក ដូណាល់ ត្រាំ (Donald Trump) ចេញពី​តំណែង ជាប្រធានាធិបតី។

នីតិវិធីផ្លូវការនោះ គឺគណកម្មការយុត្តិកម្ម របស់រដ្ឋសភាអាមេរិក ដ៏មានឥទ្ធិពល ដែលស្ថិតក្រោមការគ្រប់គ្រង របស់គណបក្សប្រឆាំង បានបើកការអង្កេតមួយ ដើម្បីឈានទៅកំណត់ពីភាពចាំបាច់ នៃនីតិវិធី«ចោទប្រកាន់» ប្រឆាំងលោកប្រធានាធិបតី ត្រាំ។

យ៉ាងណា ក៏ដំណើរការថ្មីនេះ នៅជាចំណាត់ការបឋម ដែលស្ថិតនៅឆ្ងាយនៅឡើយ ពីការដកតំណែងរបស់ប្រធានាធិបតី។ ប៉ុន្តែវានឹងឲ្យអនុញ្ញាត ឲ្យក្រុមអ្នកតំណាងរាស្ត្រ មានសិទ្ធិទាមទារច្រើនជាងពេលធម្មតា នូវឯកសារជាភស្ដុតាង និងការហៅចូលទៅបំភ្លឺ ទៅកាន់មន្ត្រីសំខាន់ៗ​របស់​សេតវិមាន។

ប្រធានគណៈកម្មការយុត្តិកម្ម លោក «Jerry Nadler» បានថ្លែងឲ្យដឹងថា៖

«ដំណោះស្រាយមួយនេះ នឹងបង្ហាញពីជំហានទៅមុខដ៏សំខាន់ នៅក្នុងការអង្កេតរបស់យើង ជុំវិញអំពើពុករលួយ ការបង្កឧបសគ្គដល់ប្រព័ន្ធយុត្តិធម៌ និងការរំលោភបំពានលើអំណាច។»

នៅសហរដ្ឋអាមេរិក រដ្ឋសភាអាចបោះឆ្នោត ដើម្បីចោទប្រកាន់ប្រធានាធិបតី អំពីបទល្មើសធ្ងន់ធ្ងរមួយចំនួន ហើយព្រឹទ្ធសភាត្រូវធ្វើការវិនិច្ឆ័យ ដោយលទ្ធផលអាចជាការទម្លាក់ចោល នូវការចោទប្រកាន់ ឬអាចជាការអះអាង ឲ្យដកប្រធានាធិបតី ចេញពី​តំណែង ។ ហើយនីតិវិធីទាំងអស់នេះ ត្រូវចាប់ផ្ដើមពីការស៊ើបអង្កេតមួយ របស់គណៈកម្មការយុត្តិកម្មខាងលើ ដើម្បីកំណត់ពីបទល្មើស។

ការស៊ើបអង្កេត របស់រដ្ឋសភាអាមេរិក សង្កត់ធ្ងន់ទៅលើបទសង្ស័យចំនួន៤៖

១) សំពាធរបស់លោក ដូណាល់ ត្រាំ ទៅក្នុងការស៊ើបអង្កេត ស្ដីពីការលូកដៃរបស់ប្រទេសរ៉ុស្ស៊ី ចូលក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦ (បទបង្កឧបសគ្គដល់ប្រព័ន្ធយុត្តិធម៌)។

២) ការសន្យារបស់លោក ដូណាល់ ត្រាំ ទៅកាន់ក្រុមការងារឃោសនាបោះឆ្នោត ដើម្បីលើកទឹកចិត្តពួកគេ ឲ្យការពារគាត់។

៣) ទំនាស់ផលប្រយោជន៍ ដែលទាក់ទងនឹងចំណូលទាំងឡាយ នៃសណ្ឋាគាររបស់លោក ដូណាល់ ត្រាំ រាប់ចាប់តាំងពីលោក បានចូលកាន់តំណែងជាប្រធានាធិបតី។

និង៤) ការផ្ដល់ប្រាក់ដ៏សន្ធឹកសន្ធាប់ ក្នុងអំឡុងយុទ្ធនាការរកសម្លេងឆ្នោត ឆ្នាំ២០១៦ ដើម្បីបំបិតមាត់ស្ត្រីជាច្រើននាក់ ដែលសង្ស័យថា ធ្លាប់មានទំនាក់ទំនងផ្លូវភេទ ជាមួយលោក ដូណាល់ ត្រាំ។

លោក «Jerry Nadler» បន្តថា៖

«ការប្រព្រឹត្តទាំងនោះ ដែលជាកម្មវត្ថុ នៃការស៊ើបអង្កេតរបស់យើង គឺជាការគំរាមកំហែង ដល់លទ្ធិប្រជាធិបតេយ្យរបស់យើង។ យើងមានកាតព្វកិច្ច ឆ្លើយតបនឹងការគំរាមកំហែងនេះ។»

ផ្ទុយទៅវិញ ប្រធានរដ្ឋសភា អ្នកស្រី «Nancy Pelosi» ដែលមកពីគណបក្សប្រជាធិបតេយ្យដូចគ្នា បានថ្លែងព្រមាន ពីវិបត្តិនយោបាយដ៏ជ្រាលជ្រៅ ដែលកើតចេញពីប៉ុនប៉ងបែបនេះ។  អ្នកស្រីថា ក្រុមអ្នកតំណាងរាស្ត្រ គួរផ្ចង់អារម្មណ៍ ទៅលើយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់ក្នុងពេលខាងមុខ៕



លំអិតបន្ថែមទៀត

ដំណឹង

គីម អួតអាង​ថា ទំនាក់ទំនង​ចិន-​កូរ៉េខាងជើង «មិនអាចបំបាក់»​បានឡើយ

ទំនាក់ទំនងរវាងប្រទេសចិន និងកូរ៉េខាងជើង «មិនអាចបំបាក់»បានឡើយ។ នេះ ជាការអះអាងឡើងរបស់លោក គីម ជុងអ៊ុន (Kim Jong-un) មេដឹកនាំរបបកុម្មុយនីស្ដិ៍កូរ៉េ ដែលត្រូវបាន​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ «KCNA» ស្រង់យកមកចុះផ្សាយ ...
ដំណឹង

ហ៊ីឡារី គ្លីនតុន ប្រកាស​គាំទ្រ​បេក្ខជន ចូ បៃដេន ជាប្រធានាធិបតី

អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក និងជាបេក្ខនារីប្រធានាធិបតី​ចាញ់ឆ្នោត អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានចេញមុខប្រកាសគាំទ្រលោក ចូ បៃដេន (Joe Biden) ជាបេក្ខជនប្រធានាធិបតី ...
ដំណឹង

អាមេរិក៖ បក្សប្រជាធិបតេយ្យ​ឈ្នះក្នុងរដ្ឋ​«Georgia»​និងដឹកនាំព្រឹទ្ធសភា

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក «Jon Ossoff» បានឈ្នះយ៉ាងប្រផិតប្រផើយ លើលោក «David Perdue» សមាជិកព្រឹទ្ធសភាចប់អាណត្តិ និងជាបេក្ខជន​មកពីគណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភាជុំទីពីរ ក្នុងរដ្ឋ«Georgia» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.