កម្ពុជាដំណឹង

រដ្ឋមន្ត្រីព័ត៌មាន​លើក​ពី​«របៀប​បោក​ថ្មី»​នៃ​ការ​រៃអង្គាស​មួយ តែ​ម្ចាស់​គម្រោង​នៅតែ​​បន្ត​ជំហរ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានបង្ហោះព័ត៌មានមួយ នៅលើបណ្ដាញសង្កម កាលពីមុននេះ ដោយលោកបញ្ជាក់ថា នេះជា«របៀបបោកថ្មី»។ បើតាមលោករដ្ឋមន្ត្រី ដែលស្រង់យកសេចក្ដីរាយការណ៍ ពីមន្ទីរព័ត៌មានខេត្តប៉ៃលិនមកបញ្ជាក់ ករណី«បោកថ្មី»នោះ គឺការបង្ហោះរបស់ទំព័រហ្វេសប៊ុកជាច្រើន ដែលបង្ហាញពីសភាពក្រលំបាក នៅក្នុងតំបន់មួយ នៃប្រទេសកម្ពុជា ដើម្បីអំពាវនាវ ដោយមានការផ្ញើរប្រាក់ ទៅឲ្យក្រុមរៃអង្គាសមួយ តាម​រយៈ​លេខទូរស័ព្ទ។

សេចក្ដីរាយការណ៍ របស់មន្ទីរព័ត៌មានខេត្តប៉ៃលិន បានឲ្យដឹងថា៖

«កាលពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ២០១៨ ទំព័រ «Cambodian News» «ដំណឹង ទាន់ហេតុការណ៏» និងទំព័រ «Khmer Press» បានចុះផ្សាយរូបភាពសាលារៀន នៅខកមូស ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលថតកាលពី៧ឆ្នាំមុន (២០១០) យកមកឃោសនា បោកប្រាស់គៀងគរ ប្រមូលថវិកាម្នាក់១ម៉ឺនរៀល។»

លោក ខៀវ កាញារីទ្ធ បានស្រង់យករបាយការណ៍ មកបញ្ជាក់បន្តថា៖

«តាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានអោយដឹងថា បច្ចុប្បន្ន សាលារៀនខកមូសនេះ បានកសាងថ្មី មានអគារសិក្សា ១ខ្នង ៣បន្ទប់ ល្អសមរម្យ សិស្សបានចូលរៀនសូត្រ ប្រចាំថ្ងៃជាធម្មតា។ លោកបានអំពាវដល់បងប្អូន ដែលមើលព័ត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក សូមកុំជឿព័ត៌មានប្រឌិតក្លែងក្លាយនេះអោយសោះ។»។

ខ្ញុំបាទ តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន សូមបដិសេធទាំងស្រុងចំពោះការបង្ហោះតាម Page: Cambodian News …

Gepostet von Tang Theara am Montag, 24. Dezember 2018

ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ យុវជនមួយរូប ឈ្មោះ ជី សុផាត និងក្រុមរបស់ខ្លួន ដែល​ហៅខ្លួនឯងថា ជា«ក្រុមសប្បុរសជន» បានប្រកាសបង្កើតកម្មវិធីមួយ ហៅថា «១ម៉ឺន​រៀល ដើម្បីជួយ​ដល់កុមារ​ដាច់ស្រយាល» ក្នុងគោលបំណង ដែលក្រុមនេះអះអាងថា ដើម្បី«ចែករំលែកនូវសម្ភារៈសិក្សា ដល់កុមារដាច់ស្រយាល ៦០០នាក់» សម្រាប់ទីតាំងសាលា​ចំនួនបី ក្នុងនោះមួយកន្លែង ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន និងពីរកន្លែងទៀត ក្នុងស្រុក​សំឡូត​ ខេត្ត​បាត់ដំបង។

រូបភាពចាស់ បង្ហាញខុស ពីជីវភាពពលរដ្ឋសព្វថ្ងៃ?

បញ្ហាសំខាន់បំផុត នៅត្រង់ថា ការបង្កើតកម្មវិធីនេះ ត្រូវបានលោក ជី សុផាត យកមកបង្ហោះនៅលើបណ្ដាញសង្គម ជាមួយរូបភាព ដែលថតតាំងពីឆ្នាំ២០១០។ យុវជនក៏បានបញ្ជាក់ នៅខាងក្រោមរៀងរាល់ការបង្ហោះនោះដែរថា «រូបភាពអាគារចាស់ បច្ចុប្បន្នមានអាការថ្មីពីក្រោយ» ឬ «រូបភាពតំណាង»។ តែរូបភាពទាំងនោះ ត្រូវបានប្រព័ន្ធផ្សព្វផ្សាក្នុងស្រុកជាច្រើន (មិនមែនត្រឹមតែទំព័រហ្វេសប៊ុក ប៉ុន្មានខាងលើនោះទេ) យកទៅបង្ហោះបន្ត និងមិនបានបញ្ជាក់ឲ្យច្បាស់ ពីអ្វីដែលយុវជនម្ចាស់គម្រោង សរសេរនោះទេ។

លោក ជី សុផាត បានប្រកាសពីជំហររបស់ខ្លួន នៅមុននេះបន្តិចថា៖

«កម្មវិធីសប្បុរសធម៌ មិនបានបោកប្រាស់ទេ ហើយមិនបានបោកប្រាស់ ក្រោមរូបភាពណាមួយឡើយ ដោយមានគោលបំណាងច្បាស់លាស់ និងការគ្រប់គ្រងហិរញ្ញវត្ថុ យ៉ាងមានតម្លាភាព ដោយមានព័ត៌មានលម្អិត (…)។ ក្នុងនោះផងដែរ ខ្ញុំនិងលោកប្រធានមន្ទីក្រោយពីបានព័ត៌មាន គឺបានសហការគ្នា ដើម្បីជួយក្មេង បានសម្ភារសិក្សាបន្ថែម និងរកវិធីដោះស្រាយរួម មួយផងដែរ។​ សង្ឃឹមថាបងប្អូន និងថ្នាក់ដឹកនាំ បានជ្រាបជាព័ត៌មាន អំពីការបកស្រាយនេះ។»

បកស្រាយ:::::::::::::::កាលពីប៉ុន្មានថ្ងៃមុននេះខ្ញុំបានចែករំលែក និងផ្ដួចធ្វើកម្មវិធីកម្មវិធីសប្បុរសធម៌ ក្រោមចំណងជើងថា…

Gepostet von Sophat Chy am Dienstag, 25. Dezember 2018

សម្រាប់ក្រុមអ្នកឃ្លាំមើលវិញ បានលើកឡើងថា ទោះមានអាគារថ្មីមួយខ្នងក៏ដោយ ក៏ការពិតនៃភាពក្រីក្រ របស់ពលរដ្ឋខ្មែរ នៅតែមាន និងកើតមាន នៅពាសពេញផ្ទៃប្រទេស។ ប៉ុន្តែរឿងដ៏សំខាន់មួយ នៅត្រង់ថា របបដឹកនាំសព្វថ្ងៃ មិនចង់ឲ្យអ្នកផងលើកឡើង ពីការពិតនេះ មកផ្សព្វផ្សាយទេ ជាពិសេសរបបដឹកនាំនេះ បានផ្ទុះប្រតិកម្មឡើង ដោយគ្រាន់តែម្ចាស់​គម្រោង ឬប្រព័ន្ធផ្សព្វផ្សាយ​ បង្ហោះរូបចាស់ៗ ឡើងវិញប៉ុណ្ណោះ៕



លំអិតបន្ថែមទៀត

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
ដំណឹង

Covid-19៖ បារាំងបិទ​គ្រឹះស្ថានសិក្សា លើ​ផ្ទៃ​ប្រទេស និងព្រមាន​បិទព្រំដែន

ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានថ្លែងទៅកាន់ប្រជាជាតិ លើ​ផ្ទៃ​ប្រទេស អំពីវិធានការ «បន្ទាន់» មួយចំនួន ជាពិសេសការបិទគ្រឹះស្ថានសិក្សា​ទាំងអស់ ដើម្បីទប់ស្កាត់ ...
កម្ពុជា

អ្នកកាសែត​«ក្នុងមុង» ឆ្លើយសារ​ចំអក​ដាក់​រដ្ឋមន្ត្រី​ក្រសួង​«មុង»​វិញ​ម្ដង

លោក ជុន ច័ន្ទបុត្រ នាយករង​វិទ្យុអាស៊ីសេរី ទទួលបន្ទុកខេមរភាសា ដែលរងការចំអក ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ថាជាអ្នកកាសែត«ក្នុងមុង» បានឆ្លើយតបវិញ ដោយសារ​បឈ្ឆិត​បញ្ឆៀង​​ខ្លីមួយ កាលពីម្សិលម៉ិញ ហៅក្រសួងព័ត៌មាន ថាជាក្រសួង«មុង» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.