កម្ពុជាដំណឹង

ចៅក្រម​បង្គាប់​ឲ្យ រ៉ុង ឈុន និង​ដើមបណ្ដឹង​ផ្សេងទៀតត្រូវ​«បង់ពន្ធថ្លៃបណ្ដឹង»

បណ្ដឹងទាមទារឲ្យស៊ើរើឡើងវិញ នូវការសម្រេចរបស់ក្រសួងអប់រំ យុវជន និងកីឡា ជុំវិញ​ការលុបឈ្មោះលោក រ៉ុង ឈុន និងគ្រូបង្រៀនច្រើននាក់ ចេញពីក្របខណ្ឌគ្រូបង្រៀននោះ នឹងមិនត្រូវបានតុលាការចាត់ការទេ បើសិនជាដើមបណ្ដឹងទាំងនេះ មិន​«បង់ពន្ធថ្លៃបណ្ដឹង» ឲ្យទាល់​ពេល និងគ្រប់ចំនួនទេនោះ។

ដីការមួយរបស់លោកចៅក្រម រស់ ពិសិដ្ឋ ដែលចុះហត្ថលេខា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ​២០១៩ និងដែលត្រូវបានចែកចាយ ជាសាធារណៈក្នុងថ្ងៃនេះ បានអះអាងថា លោក រ៉ុង ឈុន និងដើមបណ្ដឹងដទៃទៀត នៅ«ពុំទាន់បង់ពន្ធ លើកម្មវត្ថុបណ្ដឹង​នៅឡើយ»។ ដីកានោះ បានសរសេរសំអាងហេតុទៀតថា ដើម្បីអាចឲ្យបណ្ដឹង​មានដំណើការ​នីតិវិធី​ទៅបាន លុះត្រាតែដើមបណ្ដឹងបង់ប្រាក់ពន្ធ តាមមាត្រា៦០ និងមាត្រា៦១ នៃក្រម​នីតិវិធី​រដ្ឋប្បវេណី​នោះសិន។

ដោយហេតុនេះ លោក រស់ ពិសិដ្ឋ បានសម្រេចបង្គាប់​ឲ្យដើមបណ្ដឹង ទាំង១១នាក់ ត្រូវយក​ប្រាក់ ៥ម៉ឺន៥ពាន់រៀល នៃការ«បង់ពន្ធថ្លៃបណ្ដឹង» ទៅបង់នៅសាលាដំបូង​រាជធានី​ភ្នំពេញ ក្នុងអំឡុងពេល២សប្ដាហ៍ គិតពីថ្ងៃទទួលដំណឹងនេះ។

ការសម្រេចរបស់ចៅក្រមខាងលើ ទទួលបានប្រតិកម្មពីមនុស្សមួយចំនួន ដែលស្និត​លោក រ៉ុង ឈុន ដោយហៅទង្វើរបស់ចៅក្រមរូបនេះ ថាធ្វើអ្វីប្លែកៗ និងថា មិនគួរយក​រឿង​កំប៉ិចកំប៉ុករបៀបនេះ មករារាំងបណ្ដឹង របស់ពលរដ្ឋនោះទេ។ ពួកគេបានលើក​ឡើងទៀតថា នៅពេលលោក រ៉ុង ឈុន យកបណ្ដឹងទៅដាក់នៅសាលាដំបូង មន្ត្រីទទួល​ពាក្យបណ្ដឹង បានប្រាប់ដើមបណ្ដឹងថា មិនចាំបាច់បង់ប្រាក់ទេ។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃពុធ ទី១៦ ខែមករា ឆ្នាំ២០១៩ លោក រ៉ុង ឈុន និងសមាជិក​នៃ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ចំនួន​១០​នាក់​ផ្សេង​ទៀត បាន​ដាក់​ពាក្យ​បណ្ដឹង​រួម​គ្នា​មួយ ទៅ​តុលាការ​​រាជធានី ក្នុង​សំណុំ​រឿង​បញ្ឈប់​ពួក​គេ ​ពី​ក្រប​ខណ្ឌ​អប់រំ​កាល​ពី​មួយ​ឆ្នាំ​មុន​។

ក្នុងបណ្ដឹងនោះ ដើមបណ្ដឹងទាមទារឲ្យតុលាការ (១)​ផ្ដល់​ក្រប​ខណ្ឌ​ក្រសួង​អប់រំ​ឡើង​វិញ និង(២)​បដិសេធ​ចោល​ នូវ​ប្រកាស​​ស្ដី​ពី​​ការ​លុប​ឈ្មោះ​​បុគ្គលិក​អប់រំ ចុះ​ថ្ងៃ​ទី៣០​ ខែមករា ​ឆ្នាំ​២០១៨។ សម្រាប់អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ យុវជន និងកីឡា ​បាន​ឆ្លើយ​តប​ថា ក្រសួង​បញ្ឈប់​គ្រូៗ​ទាំង​នោះ គឺធ្វើឡើង​ស្រប​ទៅ​តាម​ច្បាប់​អប់រំ​៕



លំអិតបន្ថែមទៀត

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២០-២០២១

តារាង«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២០-២០២១ សម្រាប់ ...
កម្ពុជា

អតីត​ចៅសង្កាត់ CNRP ត្អូញពីការរំខានតាមផ្លូវតុលាការ ទៅលើសិទ្ធិខ្លួន

«ខ្ញុំរស់នៅ វាពិបាកណាស់! ហើយខ្ញុំមិនដឹងថា តើពេលតទៅមុខទៀត ខ្ញុំនឹងប្រឈមអ្វីទៀតទេ។» នេះ ជាការអះអាងឡើង របស់កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សែត នៅខណៈដែល អតីត​ចៅសង្កាត់ អូចារ ...
កម្ពុជា

ហ៊ុន សែន ព្រមាន​«ដកព្រះរាជអាជ្ញាណា» ដែល​មិនធ្វើតាម​លោក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងរសៀលថ្ងៃអង្គារ ទី១២ ខែមិនា ឆ្នាំ២០១៩នេះ ថានឹង«ដកព្រះរាជអាជ្ញាណា» ដែលមិនធ្វើតាមនយោបាយព្រហ្មទណ្ឌ នៃរបបដឹកនាំរបស់លោក។ ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបការងារ ឆ្នាំ២០១៨ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.