កម្ពុជាដំណឹង

សម រង្ស៊ី ថានឹងវិល​មកកម្ពុជា​ដើម្បីចាប់ ហ៊ុន សែន យកទៅ​កាត់ទោស

មេដឹកនាំប្រឆាំងបានបង្ហាញជំនឿមុតមាំថា ដំណើរវិលត្រឡប់ចូលប្រទេសកម្ពុជា មិនមែនដើម្បីដើរចូល ទៅឲ្យអាជ្ញាធរបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ខ្លួនលោកនោះទេ។ លោក សម រង្ស៊ី បានថ្លែងពីក្រុងសៀតថល សហរដ្ឋអាមេរិកមកថា លោកត្រឡប់ចូលស្រុកវិញ គឺដើម្បីដឹកនាំឲ្យពលរដ្ឋងើបឡើង ទៅ«ចាប់លោក ហ៊ុន សែន យកទៅ​កាត់ទោស»។

នៅចំពោះអ្នកគាំទ្រច្រើនសិបនាក់ ក្នុងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ (ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ក្នុងប្រទេសកម្ពុជា) មេដឹកនាំប្រឆាំង ដែលអះអាង​ពីដំណើរវិលចូលកម្ពុជាវិញ តាំងពីច្រើនសប្ដាហ៍មុន បានលើកឡើងថា៖

«ខ្ញុំនឹងវិលទៅប្រទេសកម្ពុជាវិញ គឺដើម្បីយកប្រទេសកម្ពុជា ប្រគល់សងប្រជារាស្ត្រខ្មែរវិញ។ ធ្វើបេសកកម្មទាំងអស់គ្នាបងប្អូន។ បងប្អូននៅប្រទេសកម្ពុជា រង់ចាំពួកយើង យើងនៅក្រៅប្រទេស យើងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ទៅចាប់ដៃជាមួយបងប្អូន។»

«ខ្មែរយើងនៅប្រទេសថៃ រាប់លាននាក់ នៅម៉ាឡេស៊ីរាប់ម៉ឺននាក់ នៅកូរ៉េរាប់ម៉ឺននាក់ នៅសហរដ្ឋអាមេរិករាប់សែននាក់ នៅប្រទេសបារាំងរាប់សែននាក់ នៅប្រទេសកាណាដារាប់ម៉ឺននាក់ នៅអូស្ត្រាលីរាប់ម៉ឺននាក់ នៅប្រទេសដទៃទៀតរាប់ម៉ឺននាក់ យើងនឹងវិលត្រឡប់ទៅស្រុកយើងវិញ ដើម្បីយកប្រទេសយើងវិញ។»

លោក សម រង្ស៊ី បានបញ្ជាក់បន្តថាលោក នឹងស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់ ងើបឈរឡើងទាំងអស់គ្នា ដើម្បីចាប់លោក ហ៊ុន សែន យកទៅ​កាត់ទោស ។ លោកថា៖

«ខ្ញុំទៅប្រទេសកម្ពុជាវិញនេះ មិនមែនឲ្យ ហ៊ុន សែន មកចាប់ខ្ញុំទេ គឺខ្ញុំទៅចាប់ ហ៊ុន សែន វិញ។ ខ្ញុំវិលចូលស្រុកខ្មែរវិញ ជាមួយបងប្អូនរាប់ម៉ឺនរាប់សែននាក់ (…) ដើម្បីចាប់ដៃជាមួយប្រជារាស្ត្រខ្មែរ សូមឲ្យប្រជារាស្ត្រខ្មែរងើបឈរទាំងអស់គ្នា ខ្មែរគ្រប់មជ្ឈដ្ឋានមានទាំងកងកម្លាំងប្រដាប់អាវុធផងដែរ (…) សូមងើបឈរទាំងអស់គ្នា ទាមទារស្រុកយើងមកវិញឲ្យទាល់តែបាន។ ប្រទេសកម្ពុជាមិនមែនរបស់គ្រួសារ ហ៊ុន សែន ទេ ប្រទេសកម្ពុជា ជារបស់ខ្មែរទាំងអស់គ្នា។ (…) យើងត្រូវរំដោះជាតិយើង ពីក្រញ៉ាំជនក្បត់ជាតិ ហ៊ុន សែន។»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ មិនបានថ្លែងឲ្យដឹងបន្ថែម ជុំវិញការចូលទៅប្រទេសកម្ពុជា ដើម្បីចាប់បុរសខ្លាំងកម្ពុជា ដែលស្ថិតក្នុងអំណាចតាំងពី៣៤ឆ្នាំនោះ ថាមានលក្ខណៈយ៉ាងដូចម្ដេចនោះទេ។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បានថ្លែងអះអាងកាល​ពីម្សិលម៉្ងៃ នៅក្នុងវេទិការរាជបណ្ឌិត្យសភាកម្ពុជា ថារាល់ការប្រកាសវិលចូលកម្ពុជាវិញ របស់លោក សម រង្ស៊ី គ្រាន់តែធ្វើឡើង ដើម្បី«ប្រមូលលុយ និងរក្សាកម្លាំងគាំទ្រ»តែប៉ុណ្ណោះ៕

វិលត្រឡប់ទៅប្រទេសកម្ពុជា

០៣ កុម្ភៈ ២០១៩ / 03 February 2019"ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ក្នុងឆ្នាំ ២០១៩ នេះ គឺមិនមែនឲ្យ ហ៊ុន សែន ចាប់ខ្ញុំទេ តែប្រជារាស្ត្រខ្មែររាប់លាននាក់ នឹងងើបឈរឡើង ដើម្បីទៅចាប់ ហ៊ុន សែន វិញ យកទៅកាត់ទោស ពីបទក្បត់ជាតិ។""I will go back to Cambodia in 2019, not to let Hun Sen arrest me but we will ensure that millions of Cambodians will rise up to arrest Hun Sen and prosecute him for treason."

Gepostet von Sam Rainsy am Samstag, 2. Februar 2019



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា៖ អ្នកជំងឺស្លាប់កើនដល់ ជាង១ពាន់នាក់ – ថ្ងៃនេះស្លាប់៣៩នាក់

ប្រទេសកម្ពុជា មានអ្នកជំងឺកូវីដ-១៩ (Covid-19) ស្លាប់កើនឡើងដល់ ជាង១ពាន់នាក់ បន្ទាប់ពីអ្នកជំងឺ៣៩នាក់​ទៀត បានស្លាប់ក្នុង​ថ្ងៃពុធទី១៥ ខែកក្កដា ឆ្នាំ២០២១។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួង​សុខាភិបាល​កម្ពុជា ដែលចេញផ្សាយ​នៅមុននេះបន្តិច។ ...
កម្ពុជា

ការសម្រេច​របស់ EU ក្នុង​ការយកពន្ធ​អង្ករខ្មែរ ជា«អាវុធ​​ធ្វើ​ឃាត»​ពលរដ្ឋ

ការសម្រេច​លប់ចោល ការអនុគ្រោះពន្ធ លើផលិតផលអង្ករកម្ពុជា មាន«​ឥទ្ធិពល​គ្រប់គ្រាន់» សម្រាប់​ដកហូត​ចំណូល ​របស់​ប្រជាកសិករ​ក្រីក្រ​កម្ពុជា និង​ជា​«អាវុធ​​ធ្វើ​ឃាត»​​ពួកគាត់ និង​ក្រុមគ្រួសារ ដែល​កំពុង​ជាប់បំណុល ជាមួយនឹង​ស្ថាប័ន​ឥណទាន ដែល​បាន​ផ្តល់​ប្រាក់​កម្ចី​ ដល់​ពួកគាត់។​ នេះ ...
កម្ពុជា

សន្តិវង្សត្រកូល ហ៊ុន៖ ហ៊ុន សែន ទូលស្ដេចថា នឹងឲ្យកូន​បន្តតំណែង

[ សន្តិវង្សត្រកូល ហ៊ុន ] លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី មិនតិចជាង៣៧ឆ្នាំ នៅកម្ពុជា បានអះអាងឲ្យដឹងជាថ្មីថា លោកកំពុងត្រៀមដកខ្លួន ហើយដាក់កូនរបស់លោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.