កម្ពុជាដំណឹង

សម រង្ស៊ី ថា ហ៊ុន សែន ប្រើច្បាប់​ប្រកាស«ភាពអាសន្ន»ដើម្បីបន្តអំណាច

ប្រធានស្ដីទី គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើងថា ច្បាប់ថ្មី ស្ដីពីដំណើរការគ្រប់គ្រងប្រទេស ក្នុង«ភាពអាសន្ន» ដែលលោក ហ៊ុន សែន ស្នើឡើងក្នុងពេលនេះ វាគ្រាន់តែឆ្លុះបញ្ចាំង ពីភាពស្លន់ស្លោរ របស់បុរសខ្លាំងកម្ពុជា ដែលភ័យខ្លាចបាត់បង់អំណាច ក្នុងពេលជំងឺ «Covid-19» កំពុងរាតត្បាតប៉ុណ្ណោះ។

លោក សម រង្ស៊ី បានអះអាងដូច្នេះ នៅក្នុងការកំណត់សម្គាល់ខ្លីៗ របស់លោក ដែលធ្វើឡើងនៅលើបណ្ដាញសង្គម កាលពីរសៀល ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ម្សិលម៉ិញ។ លោកថា ច្បាប់ថ្មីនេះ កាន់តែបង្កើនគ្រោះថ្នាក់ សម្រាប់ប្រជាជន និងប្រទេសកម្ពុជាថែមទៀត។

សេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុង«ភាពអាសន្ន» ត្រូវបានពិនិត្យរួចរាល់ ក្នុងកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដឹកនាំដោយលោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែមីនា ម្សិលម៉ិញ និងត្រូវបានបញ្ជូន ឡើងទៅដល់រដ្ឋសភា រួចជាស្រេចហើយ។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយ ក្រោយកិច្ចប្រជុំនោះ។

សម្រាប់មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងដាក់ខ្លួន សំងំនៅក្នុងគេហដ្ឋាន (តាមបម្រាម របស់រដ្ឋាភិបាលបារាំង ដើម្បីប្រយុទ្ធ​ទល់នឹងមេរោគ ដ៏ចង្រៃ) បានពន្យល់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងផ្សេង ក្នុងការស្នើច្បាប់ថ្មី ខាងលើនេះឡើង។ បំណងផ្សេងនោះ ក៏ឆ្លុះបញ្ចាំងឲ្យឃើញដែរ តាមរយៈ​គោលនយោបាយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលមិនធ្វើតេស្ដិ៍ ដើម្បីស្វែងរកមេរោគ «Covid-19» ជាលក្ខណៈទូលំទូលាយ សម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។

លោក សម រង្ស៊ី សរសេរថា៖

«បំណងពិតរបស់ ហ៊ុន សែន គឺរឹតត្បិតសិទ្ធិសេរីភាព ក្នុងការសម្តែងមតិ របស់ប្រជារាស្រ្តខ្មែរ ថែមទៀត រហូតដល់បិទទំព័រ Facebook របស់អ្នកដែលនិយាយការពិត ហើយផ្តល់គំនិតល្អៗ ជួយប្រជារាស្រ្តខ្មែរ។ ភាពអាសន្ននេះ នឹងធ្វើឲ្យពលរដ្ឋខ្មែរ ស្លាប់កាន់តែច្រើនថែមទៀត ពីព្រោះលោកមិនអាចទទួល បានព័ត៌មានត្រឹមត្រូវ មានតែព័ត៌មានលម្អៀង និងព័ត៌មានភូតភរ ពីរបប ហ៊ុន សែន ដែលប៉ុនប៉ងបិទបាំងការពិត។»

គូបដិបក្ខនយោបាយ របស់បុរសខ្លាំងកម្ពុជា បានយកករណី «ថ្ងៃ៣១កុម្ភៈ» មកធ្វើជាហេតុផលមួយទៀត ដែលបញ្ជាក់ថា គេមិនត្រូវទុកចិត្ត លើនាយករដ្ឋមន្ត្រី បីទសវត្សរ៍កន្លះ ដែលគ្រោងប្រកាស ដាក់ប្រទេស ក្នុង«ភាពអាសន្ន» នេះឡើយ។ លោក សម រង្ស៊ី សរសេរថា៖

«ឥឡូវនេះ ថ្ងៃ ៣១ កុម្ភៈ បានមកដល់ហើយ យោងតាមប្រតិទិន គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ ហ៊ុន សែន។ មនុស្សភ្លីភ្លើដូច ហ៊ុន សែន នេះ ត្រូវដឹងខ្លួនថា គ្មាននរណា អាចជឿទុកចិត្ដ​គាត់​បានទេ។ ដូច្នេះ កុំមកប្រកាសភាពអាសន្ន ស្អីគេនោះ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ប្រាប់រដ្ឋមន្ត្រីចិន ដើម្បីទេសចរណ៍​និងវប្បធម៌ មានភាព​រស់រវើក

ក្នុងជំនួបជាមួយលោក ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍​ចិន ក្នុងព្រឹកថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ...
កម្ពុជា

សម រង្ស៊ី ចោទ​កាសែត​ភ្នំពេញប៉ុស្ដិ៍ ថា«លំអៀងខ្លាំង»

មេដឹកនាំប្រឆាំង បានចោទសារព័ត៌មានក្នុងស្រុកដ៏ធំមួយ ដែលចេញផ្សាយជាភាសា​អង់គ្លេស និងខេមរភាសា ថាមានលក្ខណៈ«លំអៀងខ្លាំង»។ លោក សម រង្ស៊ី បានហៅកាសែត «ភ្នំពេញប៉ុស្ដិ៍ – Phnom Penh ...
ដំណឹង

Covid-19៖ មហាក្សត្រីយ៉ានី​អង់គ្លេស​មាន​បន្ទូល​ថា «យើងនឹងឈ្នះ»

«យើងនឹងឈ្នះ» ជាព្រះរាជឱង្កា របស់ព្រះមហាក្សត្រីយ៉ានី អេលីហ្សាប៊ែត ទី២ (Elizabeth II) ដើម្បីផ្ដល់កម្លាំងចិត្ត ទៅដល់បណ្ដាជនអង់គ្លេស និងពិភព «CommonWealth» ដើម្បីប្រយុទ្ធទល់នឹងជំងឺ «Covid-19» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.