កម្ពុជាដំណឹង

ក្រសួងវប្បធម៌​អំពាវនាវ​ឲ្យប្រើ​ទិវា​«នៃក្ដីស្រឡាញ់»​ស្របតាម​ប្រពៃណីខ្មែរ

«សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅប្រើប្រាស់ទិវា [ នៃក្ដីស្រឡាញ់ ]នេះ ឲ្យស្របតាមគន្លងប្រពៃណី ដ៏ត្រកាលរបស់ខ្មែរ» នេះ ជាខ្លឹមសារនៃសេចក្ដីអំពាវនាវមួយ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបនឹងចេញផ្សាយ នៅមុននេះបន្តិច។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពន្យល់ថា ទិវានៃក្ដីស្រឡាញ់ ដែលប្រព្រឹត្តិធ្វើនៅថ្ងៃទី១៤ ខែកុម្ភៈ បានជ្រៀតចូលមកក្នុងសង្កមកម្ពុជា ហើយត្រូវបានមនុស្សមួយចំនួន ទទួលយកនិងប្រើប្រាស់ ដោយភ័ន្ដច្រឡំ នាំឲ្យប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិខ្មែរ ដែលមានចំណាស់រាប់ពាន់ឆ្នាំមកហើយ។

សេចក្ដីអំពាវនាវបានបន្តថា ទិវា«នៃក្ដីស្រឡាញ់»នេះ គួរជាឱកាសក្នុងការចែកចាយ និងធានានូវក្ដីស្រឡាញ់ ប្រកបដោយភាពទូលំទូលាយ និងសន្ដានចិត្តស្មោះសរ ជាមួយមនុស្សនៅជុំវិញខ្លួន។

គេមិនឃើញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដាក់ចេញនូវវិធានការជាក់លាក់ ដើម្បីជំរុញការប្រើប្រាស់ទិវានេះ ឲ្យស្របតាមគន្លងប្រពៃណីនោះទេ ដែលខុសគ្នាបន្តិចពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញសេចក្ដីណែនាំមួយ កាលពីសប្ដាហ៍មុន បង្ហាញពីវិធានការទប់ស្កាត់៤ចំណុច ទៅដល់យុវជន សិក្សានុសិស្សក្នុងព្រះរាជាណាចក្រ។

វិធានការទប់ស្កាត់ទាំង៤ចំណុចនោះ រួមមាន៖

១) ត្រូវផ្សព្វផ្សាយ ដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវាបុណ្យនៃក្ដីស្រលាញ់។

២) ត្រូវពង្រឹងការអនុវត្ដបទបញ្ជាផ្ទៃ ក្នុងរបស់គ្រឹះស្ថានសិក្សាសាធារណៈឲ្យបានម៉ឹងម៉ាក់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ និងវិន័យ ដោយតាមដានអវត្ដមាន របស់សិស្សានុសិស្សជាប្រចាំ។

៣) ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្ដសកម្មភាព «មិត្ដអប់រំមិត្ដ»។

៤) ត្រូវធ្វើការទំនាក់ទំនងជិតស្និទ្ធ ជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស សហគមន៍ ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្ដដោយសិស្សានុសិស្ស ដើម្បីសហការគ្នា អប់រំ ណែនាំ កែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕ 



លំអិតបន្ថែមទៀត

វប្បធម៌ និងជីវិត

វិធីសាស្រ្តយកឈ្នះ​ចិត្ត«អនាគតម្តាយក្មេក»

អនាគតម្តាយក្មេក ៖ ពេលចាប់ផ្តើមស្រលាញ់គ្នា នៅដំណាក់កាលដំបូង បុរស និងនារី ដឹងត្រឹមតែម្យ៉ាងថា ស្នេហាជារឿងរបស់មនុស្សពីរនាក់។ តែបន្ទាប់ពីយល់ពីគ្នាច្បាស់ហើយ និងដល់ពេលគិត ពីការកសាងគ្រួសារ នោះមានបុគ្គលជាច្រើន ដែលចូលមកពាក់ព័ន្ធ ...
ដំណឹង

យុវនិស្សិត​​យ៉ាងតិច ២០នាក់ បានស្លាប់​​ក្នុង​គ្រោះ​អគ្គិភ័យមួយ ​នៅ​​ឥណ្ឌា

យ៉ាងហោចណាស់ និស្សិតក្មេងៗ ២០នាក់ បានបាត់បង់ជីវិត និងជាង២០នាក់ទៀត បានរងរបួស នៅក្នុងគ្រោះអគ្គិភ័យ ដែលបានឆាបឆេះអាគារសាកលវិទ្យាល័យមួយ ស្ថិតនៅភាគខាងលិច នៃប្រទេសឥណ្ឌា កាលពីថ្ងៃសុក្រ។ នេះបើតាមរបាយការណ៍ក្នុងថ្ងៃសៅរ៍ ដែលផ្ដល់ដោយអាជ្ញាធរតំបន់។ ...
ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.