កម្ពុជាដំណឹង

កំពង់ស្ពឺ៖ កម្មការិនី​៥នាក់​ដាច់ដៃ​ម្ខាង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់

កម្មការិនី៨នាក់រងរបួសធ្ងន់ធ្ងរ ក្នុងនោះ៥នាក់ បានដាច់ដៃម្ខាងរបស់ពួកគេ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏រន្ធត់ ដែលបានកើតឡើង រវាងរថយន្ដពីរគ្រឿង បើកកៀរគ្នា កាលពីព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩នេះ  ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ កម្មការិនី៤នាក់ទៀត បានរងរបួសស្រាល។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង ៦ព្រឹក លើ​ផ្លូវ​ជាតិ​លេ​ខ​ ៤៤​ ត្រង់ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១៣៣-១៣៤​ ស្ថិតក្នុង​ភូមិ​ខ្នុរ​អំពិល​ ឃុំវាលពង់​ ស្រុកឧដុង្គ​ ខេត្តកំពង់ស្ពឺ។

ប្រភពមន្ត្រីអាជ្ញាធរតំបន់ បានឲ្យដឹងថា រថយន្ដប្រភេទ​ «HYUNDAI​ Mighty»​ ពណ៌ខៀវ​ ដែលមានដឹកកម្មករចំនួន​ ៤៩នាក់ ​ក្នុងនោះ ស្រី​ ៤៤នាក់​ បានបើកមកដល់ចំណុចកើតហេតុ ហើយបានប៉ះ ជាមួយរថយន្ដដឹកទំនិញ ប្រភេទ «HINO» ពណ៌សំបកឪឡឹក ដែលបេីកបរ​ក្នុងទិសដៅបញ្រ្ចាសគ្នា។

ក្រោយហេតុការណ៍នោះភ្លាមៗ អ្នកបេីកបររថយន្ដដឹកទំនិញ ​បានរត់គេច​ខ្លួន​បាត់ស្រមោល។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលធ្វើក្រុមកម្មការិនី រងរបួសរហូតដាច់ដៃ ដោយហេតុថា ពួកគេបានដាក់ដៃទៅក្រៅទ្រុងរថយន្ដ នៅពេលធ្វើដំណើរនោះ។

អ្នករងរបួសមួយចំនួន ត្រូវបានបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ​ មួយចំនួន​ទៀត ត្រូវបានបញ្ជូន មកព្យាបា​ល​នៅមណ្ឌលសុខភាពវាលពង់។ ប៉ុន្តែដំណឹងចុងក្រោយ បានអះអាងថា អ្នករងរបួសខ្លាំងជាងគេ ត្រូវបានបញ្ជូនជាបន្ត មកព្យាបាលរហូតដល់មន្ទីរពេទ្យ ឯរាជធានីភ្នំពេញ៕



លំអិតបន្ថែមទៀត

កំសាន្ដ

រថយន្ដ​ពីរគ្រឿង​នេះ​«រាំគ្រវីគូទ»​នៅ​កណ្ដាល​ថ្នល់

ជាវីដេអូដែលទាក់ទាញ ឲ្យមានការចែករំលែក មិនតិចជាង១ម៉ឺនដងទេ រាប់ចាប់ពីវីដេអូ ត្រូវបានដាក់បង្ហោះ នៅលើបណ្ដាញសង្គម។ វីដេអូបង្ហាញថា រថយន្ដពីរគ្រឿង ដែលបានឈប់ភ្លើងស្ដុប បានគ្រវីគ្រវាត់ «រ៉ឺមកក្រោយ» របស់ខ្លួន ដែលមើលទៅ ...
របាយការណ៍

«ក្លាយ​ជាទាសករ ព្រោះ​ប្រាក់​បំណុល»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ...
កម្ពុជា

សម រង្ស៊ី៖ ទង្វើ ហ៊ុន សែន ដែលមិនឲ្យ​ពលរដ្ឋ​វិលចូល​ស្រុក រំលោភ​រដ្ឋធម្មនុញ្ញ

មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បានប្រតិកម្មតបនឹងការបដិសេធ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលហាមពលរដ្ឋខ្មែរ ប្រមាណជា១៥០នាក់ មិនឲ្យវិលពីប្រទេសម៉ាឡេស៊ី ត្រឡប់ចូលកម្ពុជានោះ គឺទង្វើរំលោភរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.