កម្ពុជាដំណឹង

ហ៊ុន សែន ប្រាប់ សម រង្ស៊ី កុំឲ្យ​មើលស្រាល​លោក​ឲ្យសោះ

សត្វទទា និងត្រយ៉ង នៅតែបោះពាក្យឲ្យគ្នា ទៅវិញទៅមក! នៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តឆ្លើយឆ្លងជាមួយលោក សម រង្ស៊ី ដោយប្រាប់មេដឹកនាំប្រឆាំងថា កុំឲ្យមើលស្រាលលោកឲ្យសោះ តាមរយៈភាសា «អញហ្អែង» ដូចទម្លាប់រាល់ដងរបស់លោក។

ក្នុងរយៈពេលចុងក្រោយ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅប្រទេសបារាំង បានតម្លើងសម្លេងវាយប្រហារលោក ហ៊ុន សែន នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងនៅលើបណ្ដាញសង្គម ជុំវិញសមត្ថភាពរបស់លោក ហ៊ុន សែន នៅក្នុងការគ្រប់គ្រង និងដោះស្រាយវិបត្តិផ្ទួនៗជាច្រើន ដែលប្រទេសកម្ពុជា កំពុងឆ្លងកាត់។

នៅក្នុងពាក្យសំដីខ្លះ លោក សម រង្ស៊ី បានហៅលោក ហ៊ុន សែន ថាជាជន«អវិជ្ជា» ដែល«ល្ងង់ខ្លៅ» គ្មានទស្សនវិស័យ និងជំនាញពិតប្រាកដ នៅក្នុងការដឹកនាំប្រទេសឡើយ។

ប៉ុន្តែ ក្នុងការចុះពិនិត្យមើល ការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃចន្ទទី២២ ខែមិថុនានេះ លោក ហ៊ុន សែន បានព្រលះលោក សម រង្ស៊ី វិញ ដោយពាក្យសំដីធ្ងន់ៗថា៖

«កុំមើលស្រាលរដ្ឋាភិបាល ហ៊ុន សែន ឲ្យសោះ។ ហើយកុំមើលស្រាល ពីសមត្ថភាពរបស់ ហ៊ុន សែន ក្នុងការដោះស្រាយ។ ប្រសិនបើ ហ៊ុន សែន គ្មានលទ្ធភាពទេ មិនអាចឈរជើង នៅ​ក្នុងហ្វូងអ្នកនយោបាយ​ ស្រុកខ្មែរ រយៈពេល៤១ឆ្នាំកន្លងទៅទេ។ តាំងពីអាយុ មិនទាន់​គ្រប់ ​៣០ឆ្នាំ ២៦ឆ្នាំកន្លះ ធ្វើជារដ្ឋមន្ត្រីរួចទៅហើយ។ អាយុ៣២ឆ្នាំ ធ្វើនាយករដ្ឋមន្ត្រី ហើយ​ធ្វើជាង​៣៥ឆ្នាំ រួចមកហើយ។»

«ហើយធ្លាប់ប្រើក្បាលអ្នកឯង អ្នកឯងអ្នកចោទ ប៉ុន្តែខ្ញុំធ្លាប់ប្រើក្បាលអ្នកឯង ឲ្យជួយកែ​រដ្ឋធម្មនុញ្ញ អ្នកឯងនៅចាំឬទេ? អញ្ចឹង បើអ្នកឯងហ៊ានជេរ ហ៊ុន សែន អាល្ងង់ អញ្ចឹង​ហ្អែង​ហ្នឹង ល្ងង់! ព្រោះអាល្ងង់នេះ វាប្រើអាល្ងង់នោះបាន។ កែរដ្ឋធម្មនុញ្ញ មិនមែន​រឿង​លេង​ទេ អា២ភាគ៣ មក៥០បូក១។ អ្នកឯងជេរ ហ៊ុន សែន អាយ៉ង អញ្ចឹងហ្អែងហ្នឹង កញ្ជះអាយ៉ងទៅទៀត ព្រោះអញប្រើក្បាលហ្អែងបាន។»

«ហ្អែងត្រូវចាំ។ មិនមែនយក​វេទិកា​នេះ ដើម្បីឆ្លើយឆ្លងទេ ក៏ប៉ុន្តែគ្រាន់តែពន្យល់៕»



លំអិតបន្ថែមទៀត

ដំណឹង

អ៊ឺរ៉ុបលប់ចោល​ការអនុគ្រោះពន្ធ​លើ ផលិតផលអង្ករ ពីកម្ពុជា​និង​ភូមា

ពីរាជធានី ព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) សហភាពអ៊ឺរ៉ុបបានប្រកាស ក្នុងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ យកពន្ធអាករ​ឡើងវិញ​ទៅលើ ផលិតផលអង្ករ ដែលត្រូវបាននាំចូល ពីប្រទេសកម្ពុជា និងពីប្រទេសភូមា។ ការកំណត់ ...
កម្ពុជា

ហ៊ុន សែន ថា«ពាក់ម៉ាស់»ពេលជួបចៅ ដើម្បីការពារ​សុខភាពពួកគេ

មេដឹកនាំដ៏ចាស់វស្សា​នៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើង នៅថ្ងៃនេះ ថាលោក បាន«ពាក់ម៉ាស់»​ នៅពេលលោកមកលេង ចៅទី២២ម្នាក់ ដែលទើបកើត​កាលពីសប្ដាហ៍មុន ដើម្បីការពារ​សុខភាព ចៅៗទាំងឡាយរបស់លោក។ ...
លោកសាស្ត្រាចារ្យ រ៉ុង ឈុន នៅក្នុងរថយន្ដនគរបាល នៅក្រោយលោកត្រូវបានចាប់ខ្លួន ក្នុងយប់ថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២០។ (រូបថតនគរបាល)
កម្ពុជា

អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស ស្នើ EU ឲ្យបន្ថែមទណ្ឌកម្ម​លើរបបក្រុង​ភ្នំពេញ

សម្រាប់ អង្គការ​ឃ្លាំមើល​សិទិ្ធមនុស្ស (Human Rights Watch) បានលើកឡើងថា ការចាប់ចងលោក រ៉ុង ឈុន ជាព្រឹត្តិការណ៍រំលោភសិទ្ធិមនុស្ស​ចុងក្រោយ និងថ្មីទៀត របស់របប​ក្រុង​ភ្នំពេញ ដែលសហភាពអ៊ឺរ៉ុប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.