កម្ពុជាដំណឹង

Covid-19៖ យុវជន​ស្លាប់​នៅ ត្បូងឃ្មុំ មាន​ជំងឺ​ផ្ដាសាយ​តែ​គ្រូពេទ្យ​មិនដឹង

យុវជនពេញកម្លាំង អាយុ២១ឆ្នាំម្នាក់ ដែលបានស្លាប់ ក្នុងមណ្ឌលចត្តាឡីស័ក ខេត្ត ត្បូងឃ្មុំ មានជំងឺផ្ដាសាយ​តាំងពីច្រើនថ្ងៃហើយ តែ​គ្រូពេទ្យ​ដែលបានទៅវាស់កម្ដៅ ដើម្បីពិនិត្យ​សុខភាព​យុវជន មិនបានដឹងពីជំងឺនេះទេ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់​ក្រសួងសុខាភិបាល ដែលបានចេញផ្សាយ នៅមុននេះបន្តិច។

អាជ្ញាធរសុខាភិបាលកម្ពុជា បានបញ្ជាក់ឲ្យដឹងថា តាំងពីយុវជនជាតិខ្មែរខាងលើ បាន​ចូល​មកធ្វើចត្តាឡីស័ក ក្នុងមណ្ឌលចត្តាឡីស័ក ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្ត ត្បូងឃ្មុំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានតាមដានសុខភាព និងវាស់កម្ដៅ​យុវជន ជាប់ជាប្រចាំ តែមិនបានដឹងថា យុវជនមាន​អាការៈ​ផ្ដាសាយទេ ដោយយុវជន​មិនបាន​«ជម្រាបជូន»​គ្រូពេទ្យ។

លុះនៅក្រោយមរណភាព នៅយប់ថ្ងៃពុធ ទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ទើបបងប្រុស​របស់​​យុវជន ដែល​ឧស្សាហ៍​ចេញចូល សួរសុខទុក្ខយុវជន បានឆ្លើយប្រាប់មន្ត្រី​សុខាភិបាល​ថា យុវជនអាយុ២១ឆ្នាំ មាន​អាការៈ​ផ្ដាសាយ ២-៣ថ្ងៃមកហើយ និងបានប្រើខ្លួន ឲ្យទៅ​ទិញ​​ឱសថមកលេប ក្នុង១ពេល ៥មុខឱសថ។

ក្រសួងអះអាងបន្តថា ការយកសំណាកសពយុវជន ទៅធ្វើតេស្ដិ៍ បានបង្ហាញលទ្ធផល​វិជ្ជមាន នៅល្ងាចថ្ងៃទី២៣ ខែកក្កដានេះ។ សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា៖

«ដូច្នេះ ការសន្និដ្ឋានលើករណីស្លាប់នេះ គឺអាចបណ្ដាលមកពីខ្យល់គរ គួបផ្សំនឹងការ​លេប​ថ្នាំច្រើនមុខពេក ដែលសេរីរាង្គគាត់ (យុវជន) មិនអាចទ្រាំទ្របាន។»

យ៉ាងណា ការអះអាងរបស់ក្រសួងសុខាភិបាល បានបង្កមន្ទិល សម្រាប់ក្រុមអ្នក​ប្រើប្រាស់​បណ្ដាញសង្គមជាច្រើន ដោយពួកគេលើកឡើងថា យុវជនខាងលើ ត្រូវបានដាក់ ឲ្យធ្វើ​ចត្តាឡីស័ក ដែលមានគ្រូពេទ្យតាមដាន ។ល។និង។ល។ តែបែជាបងប្រុស​អាចចូលជួប​ចុះឡើង ហើយថែមទាំងទិញថ្នាំ ពីខាងក្រៅ យកទៅឲ្យយុវជន​លេបបាន​ទៀត។

គណនេយ្យហ្វេសប៊ុកមួយ បានឆ្ងល់ថា៖

«តើពលរដ្ឋទុកចិត្ត លើក្រុមគ្រូពេទ្យកម្ពុជា ដោយរបៀបណា បើពិនិត្យសុខភាព​រាល់ថ្ងៃ​ហើយ មិនដឹងថា មានជំងឺផ្តាសាយទៀត? បកស្រាយយករួចខ្លួន? បកស្រាយការពារ ជាជាងបកស្រាយការពិត?»

ចម្ងល់ និងការបកស្រាយ បានស៊ីចង្វាក់គ្នា ទៅនឹងនយោបាយ ស្លាប់«០»នាក់ ដែល​ប្រកាស​ឡើងថ្មីៗ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងមាន​មោទនភាព ធ្វើជា«បុរសសង្ហាដើរបញ្ច្រាសទិស»។ លោក ហ៊ុន សែន ទើបនឹងថ្លែងអះអាងដូច្នេះ និងជាថ្មីម្ដងទៀត កាលពីថ្ងៃអង្គារថា លោកនឹងមិនឲ្យនរណាម្នាក់ ស្លាប់​ដោយសារ​ជំងឺ​«Covid-19»​នេះទេ។

បុរសខ្លាំងកម្ពុជា អះអាងឡើងថា៖

«យើង​សុខចិត្ត​ទ្រាំ​បន្តិច ក៏ប៉ុន្តែ​យើង​មាន​សុវត្ថិភាព ធ្វើ​ម៉េច​កុំឱ្យ​ប្រជាជន​ណា​ម្នាក់ ​ស្លាប់​ដោយសារ​កូ​វីដ ហើយក៏​មិន​ត្រូវ​ទុក​ ឱ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់ ​ដោយ​អត់បាយ​ដោយ​យើង​មិនបាន​ដឹង ​មិនបាន​ដោះស្រាយ​នោះ​ដែរ៕»



លំអិតបន្ថែមទៀត

កម្ពុជា

CNRP អ៊ឺរ៉ុប ធ្វើបាតុកម្មព្រឹកនេះឲ្យបារាំង​បន្ថែមទណ្ឌកម្ម​លើរបប ហ៊ុន សែន

ដូចបានគ្រោងទុក ពលរដ្ឋខ្មែរ​ឬពលរដ្ឋមានដើមកំណើតខ្មែរ ច្រើនរយនាក់  ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ( CNRP អ៊ឺរ៉ុប ) នឹងធ្វើបាតុកម្មក្នុងថ្ងៃសុក្រនេះ នៅខាងមុខក្រសួងការបរទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការ ឲ្យបានខ្លាំងបន្ថែមទៀត ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថាព្រះរាជាសព្វថ្ងៃ មិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨

«សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ» នេះ ជាការអះអាងឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដោយពន្យល់ថា ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...

Comments are closed.