នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានក្នុងថ្ងៃព្រហស្បត្តិ៍ ទី០៤ ខែកុម្ភៈ មុននេះបន្តិច។

បើតាមសារសម្លេង ដែលមានរយៈពេលជិត៦នាទី ប្រមុខរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា កម្ពុជានឹងរៀបចំពិធីដ៏ធំដុំ ដើម្បីទទួលវ៉ាក់សាំង​ទាំងនោះ ដល់​ព្រលាន​យន្ដហោះពោធ៍ចិនតុង ក្រោមវត្តមានរបស់រូបលោក លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី។

ហ៊ុន សែន ៖ វ៉ាក់សាំងចិន ជាទំនិញយុទ្ធសាស្ត្រ

លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយការមកដល់ នៃវ៉ាក់សាំងចិនទាំងនេះ លោកនឹងរៀបចំពិធី​ចាក់វ៉ាក់សាំង សម្រាប់​រូបលោក​ដំបូងគេ នៅថ្ងៃទី១០ ខែកុម្ភៈ។ លោកថា៖

«កម្មវិធីទី៣ គឺខ្ញុំកំណត់តែម្ដង គឺយកថ្ងៃ១០ខែ២ (ខែកុម្ភៈ) ចំថ្ងៃពុធមុនចូលឆ្នាំចិន ដើម្បីធ្វើពិធីចាក់វ៉ាក់សាំងដំបូង ដោយខ្ញុំមិនអាចថា ត្រូវរងចាំឲ្យគ្រូពេទ្យយើង ទទួល(ចាក់)​វ៉ាក់សាំងសិន ចាំទទួល(ចាក់តាម)​ក្រោយទេ។ មុនក្រោយ ដូចតែគ្នាទេ។ អញ្ចឹងទេ គឺខ្ញុំនឹងទទួល​វ៉ាក់សាំង នៅថ្ងៃទី១០ ហើយថ្ងៃទី១០នេះ គឺធ្វើនៅមន្ទីរពេទ្យកាលម៉ែត្រ។»

ការបញ្ជាក់ខាងលើ របស់បុរសខ្លាំងនៅកម្ពុជា ជាការប្ដូរ«ជំហរ»ថ្មីទៀត បន្ទាប់ពីលោកបានអះអាង កាលពីព្រឹកថ្ងៃអាទិត្យកន្លងមកថា លោកទុកឲ្យក្រុមគ្រូពេទ្យ ទទួលបានថ្នាំវ៉ាក់សាំងមុនលោកសិន។ ក្រោយការអះអាងនោះ ការរិះគន់បានផ្ទុះឡើងព្រោងព្រាត ដោយលើកឡើងថា លោក ហ៊ុន សែន មានបំណងយកពលរដ្ឋខ្លួនឯង ធ្វើជា«សត្វកណ្តុរ» ដើម្បីធ្វើការពិសោធន៍ ឲ្យថ្នាំវ៉ាក់សាំងរបស់ប្រទេសចិន។

លោក ហ៊ុន សែន ខ្លាចស្លាប់ដោយសារចាក់វ៉ាក់សាំងកូវីដ១៩របស់ចិន ឥឡូវនេះលោកនិយាយថា…

Posted by Um Sam An Page អ៊ុំ សំអាន on Monday, February 1, 2021

សំនុំរឿងថ្នាំវ៉ាក់សាំង នៅក្នុងប្រទេសកម្ពុជា ត្រូវបានលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ចាត់ទុកថា ជារឿង«បន្ទាន់» ខណៈប្រទេសកម្ពុជា មានតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ មានចំនួន៤៦៧នាក់ និងគ្មានអ្នកជំងឺស្លាប់ទេ។ នៅក្នុងសារជាសម្លេងដដែល លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ពីមូលហេតុ ដែលលោកថាមិនអាចចាំបាននោះ គឺដោយសារវ៉ាក់សាំង របស់ប្រទេសចិន ជាទំនិញយុទ្ធសាស្ត្រ និងជានយោបាយក្នុង-ក្រៅប្រទេសរបស់លោក។

លោក ហ៊ុន សែន បានឲ្យដឹងថា៖

«យើងនឹងចុះឈ្មោះ នូវមន្ត្រីជាន់ខ្ពស់មួយចំនួនរបស់យើង ក្នុងការិយាល័យនយោបាយ ក្នុងរាជរដ្ឋាភិបាល ថា(មានចំនួន)ប៉ុន្មាននាក់ ទៅចាក់នៅកន្លែងនោះ គឺយើងមិនត្រូវរង់ចាំទេ គឺខ្ញុំបានបញ្ជាក់ហើយ ថានេះវាជាទំនិញយុទ្ធសាស្ត្រ ហើយវាបានក្លាយ ទៅជាបញ្ហា នយោបាយក្នុងស្រុកផង នយោបាយក្រៅប្រទេសផង៕»



លំអិតបន្ថែមទៀត

កម្ពុជា

លឺ ឡាយស្រេង អរគុណ ហ៊ុន សែន ដែល​បើកផ្លូវ​ឲ្យវិល​ចូល​កម្ពុជា

«ខ្ញុំសូមអរគុណសម្តេចតេជោ ព្រោះខ្ញុំស្គាល់សម្តេច ច្បាស់ណាស់។ អរគុណសម្តេច បានតបមកភ្លាមៗ» នេះ ជាការថ្លែងឡើង របស់លោក លឺ ឡាយស្រេង នៅមុននេះបន្តិច ដើម្បី«អរគុណ»តបទៅលោក ហ៊ុន ...
កម្ពុជា

អង្គការចំនួន៣ នៅអាស៊ី រួមគ្នាថ្កោលទោស​ដីកា​ចាប់ខ្លួន​មេដឹកនាំ CNRP

អង្គការចំនួន៣ នៅអាស៊ី បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ថ្កោលទោសការចេញ​ដីកា​របស់សាលាដំបូង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមិនា ឲ្យចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងទាំង៨រូប ដោយហៅដីកានោះ ថាជាភស្ដុតាងថ្មីបង្ហាញពីការប្ដេជ្ញាចិត្ត របស់របបឯកបក្សក្រុងភ្នំពេញ ក្នុងការបំបាត់សម្លេងប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា។ សម្រាប់អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា ...
កម្ពុជា

[វីដេអូ] ៖ «ស្បែកជើងហោះ»​ស្វាគមន៍ ហ៊ុន សែន នៅវ៉ាស៊ីនតោន

នៅខណៈលោក ហ៊ុន សែន កំពុងចាប់ដៃថតរូប ជាមួយបណ្ដាជន​ដែលមកទទួលស្វាគមន៍​លោក ស្រាប់តែ​«ស្បែកជើងហោះ»​មួយ បានហោះ​កាត់ក្បែរនោះ។ ជាទិដ្ឋភាពដែលបង្ក​ភាពរអាក់រអួលមួយភ្លែត ទៅដល់កម្មវិធី ក៏ដូចជាស្នាមញញឹម​​របស់នាយករដ្ឋមន្ត្រី​ចាស់វស្សាកម្ពុជា ដែលធ្វើដំណើរ​ទៅកាន់រដ្ឋធានី នៃសហរដ្ឋអាមេរិក ដើម្បីចូលរួមជំនួបកំពូល ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.