កម្ពុជាដំណឹង

CNRP ហៅការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី-ខេត្ត ថាដើម្បី​«បង្គ្រប់​កិច្ច»

សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញរំលាយចោល តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៧ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩​ខាងមុខ គ្រាន់តែជាការបោះឆ្នោត «បង្គ្រប់​កិច្ច ដើម្បីបំភ័ន្ដសាធារណមតិជាតិ-អន្តរជាតិ» ប៉ុណ្ណោះ។

តាមរយៈសេចក្ដីថ្លែងការណ៍ ដែលគណបក្សប្រឆាំងបានចេញផ្សាយ នៅក្រៅប្រទេស កាលពីមុននេះបន្តិច បានពន្យល់ពីមូលហេតុថា នោះបណ្ដាលមកពីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥០០៧នាក់សព្វថ្ងៃ ដែលជាអង្គបោះឆ្នោត មិនមែនចេញពីការបោះឆ្នោត​ទូទៅ ដែលតំណាងឲ្យឆន្ទះពិតប្រាកដ របស់ពលរដ្ឋកម្ពុជានោះទេ។

ការរំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បានបណ្ដាលឲ្យបាត់បង់សុពលភាព សម្រាប់សមាជិករដ្ឋសភា ៥៥រូប និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ៥០០៧រូប របស់គណបក្សមួយនេះ ដែលត្រូវបានជ្រើសតាំង ចេញពីការបោះឆ្នោតសាកល ឆ្នាំ២០១៣ និងឆ្នាំ២០១៦។

ការរំលាយគណបក្សប្រឆាំង នៅពេលនោះ ធ្វើឡើងដោយតុលាការកំពូល ដែលមានសមាជិកភាគច្រើន សុទ្ធសឹងជាមនុស្សជំនិត របស់គណបក្សកាន់អំណាច នៃលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយអនុលោមតាមច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានកែថ្មីជាច្រើនដង និងអនុម័តនៅប៉ុន្មានថ្ងៃ មុនការសម្រេចរំលាយនោះ។

គណបក្សសង្គ្រោះជាតិ បានប្រកាស នៅក្នុងសេចក្ដីថ្លែងការណ៍​ទៀតថា ខ្លួនថ្កោលទោស និងមិនទទួលស្គាល់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣នេះ ដោយចាត់ទុកថា ជាការបោះឆ្នោតមានលក្ខណៈ «បង្គ្រប់​កិច្ច» និង«ក្លែងក្លាយ ក្បត់ឆន្ទះប្រជាពលរដ្ឋម្ចាស់ឆ្នោត» ដែលមិនខុសពីការបោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា ខែកុម្ភៈ ឆ្នាំ២០១៨ និងការបោះឆ្នោត ជ្រើសតាំងសមាជិកសភា ខែកក្កដា ឆ្នាំ២០១៨នោះឡើយ។

លទ្ធផលផ្លូវការនៃការចុះបញ្ជីបេក្ខជន ជាសមាជិកក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ដែលចេញផ្សាយ ដោយគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត «NEC» បានឲ្យដឹងថា មានគណបក្សចំនួន៧ បានដាក់បេក្ខភាពរបស់ខ្លួន។

ពីក្នុងចំណោមនោះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានដាក់បេក្ខភាពច្រើនជាងគេ ចំនួន២២៨នាក់ នៅក្នុងមណ្ឌល ទាំង២៥ខេត្តក្រុង ខណៈគណបក្សខ្មែរសាធារណរដ្ឋ ដាក់បេក្ខភាពតិចជាងគេ ចំនួន២នាក់ នៅក្នុងមណ្ឌល ចំនួន១ខេត្តក្រុង៕



លំអិតបន្ថែមទៀត

កម្ពុជា

ប្រតិកម្មចម្រុះ ឲ្យ​​ស៊ើប​អង្កេត​ការផ្ទុះ​អាវុធ​ប្រឆាំង​ពលរដ្ឋ​នៅ​ក្រចេះ

នៅចំពោះភាពចម្រូងចម្រាស នៃតុល្យភាពចំនួនជនរងគ្រោះ នៅក្នុងហេតុការណ៍ផ្ទុះអាវុធ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីថ្ងៃព្រហស្បត្តិ៍ ទី៨ ខែមីនានេះ ប្រតិកម្មចម្រុះ បានធ្លាក់ចុះមកជាបន្តបន្ទាប់ ទាមទារឲ្យបើកការស៊ើបអង្កេត ដោយឯករាជ្យមួយ ...
កម្ពុជា

នៅពេល​ដែល​កូនស្រី កឹម សុខា រួមគ្នា​វាយបក សម រង្ស៊ី…

ការលើកឡើង​របស់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលថា «មតិយោបល់»របស់លោក កឹម សុខា «មិនឆ្លុះបញ្ចាំង ពីឆន្ទះពិតរបស់លោក» ព្រោះលោក «ជាចំណាប់ខ្មាំង» របស់លោក ...
កម្ពុជា

«ចាប់ខ្លួន»​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ក្នុងយប់​ថ្ងៃ​អង្គារនេះ

លោក ម៉ៃ ហុងស្រៀង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ«ចាប់ខ្លួន» ក្នុងយប់ថ្ងៃអង្គារទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មុននឹងត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្រសួងមហាផ្ទៃ។ ប្រភពពីមន្ត្រីច្រើននាក់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.