• CNRP ហៅការបោះឆ្នោត​ក្រុមប្រឹក្សារាជធានី-ខេត្ត ថាដើម្បី​«បង្គ្រប់​កិច្ច»

    សម្រាប់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានរបបក្រុងភ្នំពេញរំលាយចោល តាំងពី​ខែវិច្ឆិកា ឆ្នាំ២០១៧ បានអះអាងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ដែលនឹងប្រព្រឹត្តិទៅ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩​ខាងមុខ គ្រាន់តែជាការបោះឆ្នោត «បង្គ្រប់​កិច្ច ដើម្បីបំភ័ន្ដសាធារណមតិជាតិ-អន្តរជាតិ» ប៉ុណ្ណោះ។ តាមរយៈសេចក្ដីថ្លែងការណ៍ ដែលគណបក្សប្រឆាំងបានចេញផ្សាយ នៅក្រៅប្រទេស កាលពីមុននេះបន្តិច បានពន្យល់ពីមូលហេតុថា នោះបណ្ដាលមកពីសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ ចំនួន៥០០៧នាក់សព្វថ្ងៃ ដែលជាអង្គបោះឆ្នោត មិនមែនចេញពីការបោះឆ្នោត​ទូទៅ ដែលតំណាងឲ្យឆន្ទះពិតប្រាកដ របស់ពលរដ្ឋកម្ពុជានោះទេ។ ការរំលាយគណបក្សសង្គ្រោះជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បានបណ្ដាលឲ្យបាត់បង់សុពលភាព សម្រាប់សមាជិករដ្ឋសភា ៥៥រូប ...