កម្ពុជាដំណឹង

CNRP ប្រកាស​បើកផ្លូវ​ឲ្យមាន​«កិច្ចសន្ទនា​នយោបាយ» ដើម្បី​ចេញ​ពី​វិបត្តិ

គណបក្សសង្គ្រោះជាតិ បានប្រកាសបើកផ្លូវ ឲ្យមាន«កិច្ចសន្ទនា​នយោបាយ (ឬកិច្ចចរចា)» ដោយទូលំទូលាយ និងដោយផ្ទាល់ ដើម្បីដោះស្រាយវិបត្តិនយោបាយ ដែលគណបក្សនេះអះអាងថា មានលក្ខណៈកាន់តែធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍មួយ របស់គណបក្សប្រឆាំង ដែលចេញផ្សាយពីក្រៅប្រទេស កាលពីប៉ុន្មាននាទីមុន។

សេចក្ដីថ្លែងការណ៍ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូទទួលបាន បានសរសេរស្វាគមន៍ដំណើរបេសកកម្ម ស្វែងរកការពិតលើកទី២ របស់គណៈប្រតិភូ នៃសហភាពអ៊ឺរ៉ុប ដែលគណបក្សនេះសរសេរថា បានប្រព្រឹត្តិទៅ នៅក្នុងបរិបទនៃការគាបសង្កត់ និងការធ្វើទុក្ខបុកម្នេញ «មិនដែលធ្លាប់មាន» ក្នុងបីទសវត្សរ៍ចុងក្រោយ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ដែលមានបីទំព័រ គណបក្សប្រឆាំងបានសរសេរ រៀបរាប់យ៉ាងច្រើន ជុំវិញការបន្តឃុំឃាំង​ប្រធានគណបក្ស លោក កឹម សុខា – ការកោះហៅមន្ត្រីគណបក្ស និងអ្នកគាំទ្រជិត១៥០នាក់ ឲ្យបង្ហាញខ្លួន ពីសំណាក់តុលាការ និងអាជ្ញាធរ រហូតបណ្ដាលឲ្យមន្ត្រីគណបក្សម្នាក់ បានស្លាប់នៅក្នុងការឃុំខ្លួន ជាបណ្ដោះអាសន្ននោះ។

វិស័យសារព័ត៌មាន សិទ្ធិនៃការនិយាយស្ដី សិទ្ធិសហជីព (…) ក៏ត្រូវបានសេចក្ដីថ្លែងការណ៍នោះ យកមកពន្យល់ដែរ។ គណបក្សសង្គ្រោះជាតិ បានទម្លាក់កំហុស នៃការៀបរាប់ខាងលើរបស់ខ្លួន ទៅលើមេដឹកនាំរបបក្រុងភ្នំពេញ គឺលោក ហ៊ុន សែន តែម្នាក់គត់។ សេចក្ដីថ្លែងការណ៍សរសេរថា៖

«គណបក្សសង្គ្រោះជាតិ យល់ច្បាស់ណាស់ អំពីផលវិបាក និងសេចក្ដីវេទនា ដែលអាចនឹងកើតឡើង ដោយសារការព្យួរកម្មវិធី “EBA” របស់សហភាពអ៊ឺរ៉ុបជាមួយកម្ពុជា ដែលបញ្ហនេះ គឺអាចបញ្ចៀសបាន ដោយលោក ហ៊ុន សែន តែម្នាក់ប៉ុណ្ណោះ។ (…) លោក ហ៊ុន សែន ត្រូវតែផ្លាស់ប្ដូរនយោបាយឃោឃៅរបស់ខ្លួន និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីធានាអនាគត របស់ប្រជាជនខ្មែរ និងកូនចៅជំនាន់ក្រោយទៀត។»

គណបក្សប្រឆាំងបានសរសេរនៅចុងបញ្ចប់ថា៖

«គណបក្សសង្គ្រោះជាតិ នៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការបើកចំហរ ចំពោះកិច្ចសន្ទនានយោបាយ ដោយទូលំទូលាយ និងដោយផ្ទាល់ ដែលជាដំណោះស្រាយតែមួយគត់ ចំពោះវិបត្តិដែលកាន់តែធ្ងន់ធ្ងរនេះ ដោយតម្រូវឲ្យបញ្ចប់នយោបាយ​ឃោឃៅ ព្រមទាំងផ្ដល់សេរីភាព ដោយអ្នកទោសនយោបាយ និងការរៀបចំការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងមានតម្លាភាព៕»



លំអិតបន្ថែមទៀត

ទស្សនៈប្រិយមិត្ត

ទស្សនៈ៖ នយោបាយ​ជា​«រឿង​​ខ្មៅកខ្វក់» ដែល​ពលរដ្ឋ​មិន​គួរ​បៀត​ឬ?

«រឿង​​ខ្មៅកខ្វក់» ផ្នត់គំនិតដែលមិនពេញចិត្តស្អប់ខ្ពើម ចំពោះនយោបាយ មិនមែនកើតមាន តែនៅក្នុង​ប្រទេស​កម្ពុជាទេ ពោលគឺកើតមាន នៅលើពិភពលោកមួយភាគធំ ជាពិសេស គឺនៅបណ្តាប្រទេសដែលក្រីក្រ និងពលរដ្ឋ​មិនសូវ​មានចំណេះដឹងខ្ពស់។ ពួកគេបានចាត់ទុក​ការងារនយោបាយថា ជាការងារខ្មៅកខ្វក់ និងកាចសហាវ​ជាទីបំផុត ...
ដំណឹង

«អាមេរិក​និងអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ដើម្បីលើកកម្ពស់​គំរូ​លទ្ធិប្រជាធិបតេយ្យ»

សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ដើរទន្ទឹមគ្នា ក្នុងការគាំទ្រដល់គំរូលទ្ធិប្រជាធិបតេយ្យ ដែលជាមូលដ្ឋានគ្រឹះ នៃគោល​នយោបាយរួម​របស់ពួកគេ។ នេះ​ជាការអះអាងឡើង របស់លោក ឆាល មីឆែល (Charles Michel) ប្រធាន​ក្រុមប្រឹក្សា​អ៊ឺរ៉ុប ...
កម្ពុជា

សម រង្ស៊ី ថា​សម្ពាធ​អន្តរជាតិ​ធ្វើឲ្យ ហ៊ុន សែន សម្រេច​ចិត្ត​​«ត្រឡប់ត្រឡិន»

សម្រាប់មេដឹកនាំប្រឆាំង បានពន្យល់ថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលថា កម្ពុជាមិនបានដាក់សមាជិកសភាអ៊ឺរ៉ុប ចូលក្នុងបញ្ជីខ្មៅ នៃជនហាមឃាត់ចូលទឹកដីកម្ពុជានោះ ជាការសម្រេចចិត្តបែប«ត្រឡប់ត្រឡិន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងរងសម្ពាធ ពីសហគមន៍អន្តរជាតិ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.