កម្ពុជាដំណឹង

កម្ពុជាថា អាមេរិក​«គឃ្លើន»​ដែល​បរិហារ​ជាថ្មី ការបោះឆ្នោត​ឆ្នាំ​២០១៨

និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)
និមិត្តសញ្ញារបស់ស្ថានទូតអាមេរិក និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថតកាត់ត)

គឃ្លើន – របបក្រុងភ្នំពេញ បានប្រតិកម្ម​ខ្លាំងៗ តបការលើកឡើង របស់ស្ថានទូតសហរដ្ឋ​អាមេរិក ដែលបង្ហោះសារ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន រំលឹកឡើងវិញ ហៅការបោះឆ្នោតសកល ខែកក្កដា ឆ្នាំ២០១៨ ថា«មានកំហុសឆ្គងយ៉ាងខ្លាំង» និង«មិនបានតំណាងឲ្យឆន្ទៈ» របស់ពលរដ្ឋកម្ពុជា។

តាមរយៈ​សេចក្តីថ្លែងការណ៍​ ដែលចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ អ្នកនាំពាក្យ​ក្រសួងការបរទេសកម្ពុជា បានសំដែងការភ្ញាក់ផ្អើល និងការខកចិត្ត ចំពោះការបង្ហោះសារ របស់ស្ថានទូតប្រទេសមហាអំណាច និងបាន​ប្រើ​ភាសា​ធ្ងន់ ចាត់ទុកទង្វើនោះ ​ថាជាការវាយប្រហារដ៏«គឃ្លើន» ចំពោះរដ្ឋធិបតេយ្យមួយ។

អ្នកនាំពាក្យបានសរសេរថា៖

«​យើងនឹក​ស្មាន​មិន​ដល់​ ទាល់តែសោះ​ថា ទង្វើ​វាយប្រហារ​ដ៏​គឃ្លើន​បែបនេះ ដែល​រំលោភបំពាន​ ទៅលើ​បទ​ប្បញ្ញត្តិ​ទាំងឡាយ ​ក្នុង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ក្នុង​អនុសញ្ញា​ទីក្រុង​វី​យែ​ន​ ស្តីពី​ទំនាក់ទំនង​ការទូត ត្រូវបាន​បង្កឡើង​ ដោយ​ស្ថាន​បេសកកម្ម​ តំណាង​ឲ្យ​ប្រទេស ​ដែលមាន​អារ្យធម៌​មួយ។​»

​សេចក្ដីថ្លែងការណ៍ប្រវែងពីរទំព័រនោះ បានចាត់ទុកសកម្មភាព​ របស់​ស្ថានទូត​អាមេរិក ថាបានប្រព្រឹត្ត​ទៅ ផ្ទុយ​នឹង​ការខិតខំ​ប្រឹងប្រែង របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​ ជាមួយ​សហរដ្ឋអាមេរិក​។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពា​ក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ——- Statement of the Spokesperson​​​​…

Posted by Ministry of Foreign Affairs and International Cooperation – MFA.IC on Wednesday, July 31, 2019


សារបង្ហោះរបស់ស្ថានទូតអាមេរិក បានធ្វើឡើង ក្នុងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ពោលគឺមួយថ្ងៃក្រោយខួបមួយឆ្នាំ នៃការបោះឆ្នោតសកល ដ៏ចម្រូងចម្រាស ដែលបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ប៉ុន្មានខែបន្ទាប់ពីតុលាការកំពូល បានចេញសាលក្រមរំលាយ គណបក្សសង្គ្រោះជាតិ។

ស្ថានទូតបានសរសេរថា៖

«ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំ នៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង នៅកម្ពុជា។ ការបោះឆ្នោតនោះ មិនមានភាពសេរី និងយុត្តិធម៌ទេ ហើយក៏មិនបានតំណាង ឲ្យឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជា [នោះដែរ]។»

សារបង្ហោះនៅលើបណ្ដាញសង្គម ដែលមានការចែករំលែក ដល់ទៅច្រើនរយដង បានអះអាងថា ការបោះឆ្នោតនោះ បានផាត់ចោលគណបក្សប្រឆាំង ធំជាងគេនៅកម្ពុជា ហើយវារឹតតែធ្វើឲ្យបាត់បង់ថែមទៀត នូវសមិទ្ធិផលរបស់ប្រទេសកម្ពុជា ក្នុងការជំរុញការផ្សះផ្សានយោបាយ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច ចាប់តាំងពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១មក។

ស្ថានទូតមហាអំណាច បានបន្តថា៖

«យើងសូមអំពាវនាវ ឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់ស្តែងនានា ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ រួមទាំងធ្វើការទម្លាក់ បទចោទប្រកាន់ទាំងឡាយ ប្រឆាំងលោក កឹម សុខា និងអ្នកទោសនយោបាយដទៃទៀត ហើយបញ្ចប់ការអនុវត្ត នូវការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន និងក្រោមហេតុផលនយោបាយ ដើម្បីយាយីពលរដ្ឋរបស់ខ្លួន។»

«ប្រជាពលរដ្ឋ ទាំងអស់នៅកម្ពុជា គួរតែអាចប្រើសិទ្ធិរបស់គេ ក្នុងការសម្តែងមតិ ដោយសេរី និងអាចធ្វើការប្រមូលផ្តុំគ្នា ដោយសន្តិវិធី ហើយឲ្យពលរដ្ឋចូលរួម នៅក្នុងដំណើរការកិច្ចការសាធារណៈ៕»

(English below) ថ្ងៃនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក កត់សម្គាល់ខួបមួយឆ្នាំនៃការបោះឆ្នោតជាតិ ដែលមានកំហុសឆ្គងយ៉ាងខ្លាំង…

Posted by U.S. Embassy Phnom Penh, Cambodia on Monday, July 29, 2019


លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ព្រមាន​រឹបអូស​ទ្រព្យត្រកូល ហ៊ុន នៅពេល ហ៊ុន សែន អស់អំណាច

តបនឹងការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលឲ្យមេធាវីលោកប្ដឹងរឹបអូសទ្រព្យសម្បត្តិបណ្ដាមន្ត្រីប្រឆាំងកាលពីព្រឹកម៉ិញនេះ មេដឹកនាំប្រឆាំងរបស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានថ្លែងខ្លាំងៗព្រមានឡើងថា ក្រុមលោកនឹងរឹបអូសទ្រព្យសម្បត្តិ របស់ក្រុមគ្រួសារត្រកូល ហ៊ុន វិញ ...
កម្ពុជា

ហ៊ុន សែន អះអាង​ចាត់វិធានការ​ទប់ទល់​ទណ្ឌកម្ម​អាមេរិក-អ៊ឺរ៉ុប

បុរសខ្លាំងកម្ពុជា បានប្រកាសថា លោកកំពុងចាត់វិធានការ ដើម្បីទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក្រោមអ្វីមួយ ដែលលោកហៅថា ជា«យុទ្ធនាការពង្រឹងឯករាជ្យ របស់កម្ពុជា»។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ...
កម្រមាន

Covid-19៖ ចាប់ខ្លួន​«គិលានុបដ្ឋាយិកា»​ម្នាក់​ ព្រោះ​លួចលុយ​អ្នកជំងឺ

ក្នុងពេលដែលវិបត្តិជំងឺ«Covid-19» កំពុងរាតត្បាតសហរដ្ឋអាមេរិក «គិលានុបដ្ឋាយិកា»​ម្នាក់ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃព្រហស្បត្តិ៍។ មន្ទីរពេទ្យមួយក្នុងក្រុងញូយក បាន​ព្យួរ​ស្ត្រី​រូបនោះ​​ពីការងារ បន្ទាប់ពីរងការចោទថា បានលួចយកទៅប្រើប្រាស់ នូវ​ប័ណ្ណ​ឥណទាន (Credit Card) របស់​អ្នកជំងឺ«Covid-19»មួយរូប ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.