កម្ពុជាដំណឹង

«ចាប់ខ្លួន»​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ក្នុងយប់​ថ្ងៃ​អង្គារនេះ

លោក ម៉ៃ ហុងស្រៀង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ«ចាប់ខ្លួន» ក្នុងយប់ថ្ងៃអង្គារទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មុននឹងត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្រសួងមហាផ្ទៃ។

ប្រភពពីមន្ត្រីច្រើននាក់ ដែលស្និតនឹងលោក ម៉ៃ ហុងស្រៀង បានឲ្យដឹងថា ការឃាត់ខ្លួននោះ ធ្វើឡើងនៅវេលាម៉ោងប្រមាណជា ៨និង២០នាទីយប់ថ្ងៃអង្គារ នៅខណៈសកម្មជនគណបក្សប្រឆាំងរូបនេះ មានវត្តមានក្នុងរាជធានីភ្នំពេញ។

ព័ត៌មានក្តៅៗៗ: វេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី30/07/2019 នេះ សកម្មជនគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ឈ្មោះម៉ៃ …

Posted by Neang Sokhun on Tuesday, July 30, 2019


នៅលើគណនីហ្វេសប៊ុករបស់លោក ម៉ៃ ហុងស្រៀង ដែលដាក់ឈ្មោះ «ទោះស្លាប់ ក៏ជាខ្មែរ» គេឃើញមានការបង្ហោះចុងក្រោយ កាលពីម៉ោង៦ល្ងាច ក្នុងថ្ងៃអង្គារនេះដដែល។ គណនីហ្វេសប៊ុកនោះ តែងបង្ហោះសាររិះគន់ ដែលមានលក្ខណៈធ្ងន់ៗ និងចំចំណុចរសើបជាច្រើន ទៅដល់ការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចចាស់វស្សា នៅកម្ពុជា។

បញ្ជី«ចាប់ខ្លួន»ដ៏វែងអន្លាយ…

មកដល់វេលាយប់អាធ្រាតនេះ មិនមានការអះអាង​ពីមន្ត្រីអាជ្ញាធរ ជុំវិញការចាប់ខ្លួនខាងលើនេះ នៅឡើយ។

បើការចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង ត្រូវបានអះអាងមែននោះ វានឹងក្លាយជាហេតុការណ៍ចាប់ចងមួយទៀត បន្ថែមក្នុងបញ្ជីដ៏វែងអន្លាយ នៃការចាប់ចង ពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ ធ្វើទៅលើក្រុមសកម្មជន និងមន្ត្រីជាច្រើននាក់ របស់គណបក្សសង្គ្រោះជាតិ រាប់ចាប់តាំងពីគណបក្សនេះ ត្រូវបានរំលាយ យ៉ាងចម្រូងចម្រាស់ ដោយតុលាការកំពូលនោះមក។

កាលពីពាក់កណ្ដាល ខែមិថុនាកន្លងមក លោក ម៉ៃ ហុងស្រៀង បានប្រាប់វិទ្យុអាស៊ីសេរីថា លោកបានរស់នៅលាក់ខ្លួន នៅក្រៅគេហដ្ឋានអស់ជាច្រើនថ្ងៃ បន្ទាប់ពីលោកបានទទួលដំណឹង ពីមិត្តភ័ក្រដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា ថាក្រុមអាជ្ញាធរកំពុងតាមចាប់ខ្លួនលោក។ ប៉ុន្តែស្នងការ​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ បានបដិសេធ នៅពេលនោះថា លោកមិនបានដឹង អំពីគម្រោងនៃការតាមចាប់ខ្លួនលោក ម៉ៃ ហុងស្រៀង អ្វីទេ៕

ទោះបងប្អូនមិន Like ក៏ខ្ញុំត្រូវតែផុស ផុសហើយផុសទៀត ផុសទាល់តែរបប ហ៊ុន សែន រលាយពីកម្ពុជា!

Posted by ទោះស្លាប់ ក៏ជាខ្មែរ on Wednesday, July 24, 2019


(ព័ត៌មានបន្ថែម នឹងផ្សាយជូន ក្នុងអត្ថបទលើកក្រោយ)



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាង​លុយ​កខ្វក់

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម​ប្រទេសចំនួន១២ ដែលជាប់ក្នុង​«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់​«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” ...
កម្ពុជា

អ្នកវិភាគថា ក្រោយយួន«ដកទ័ព» កម្ពុជាមិនអាចដួលរលំបានទេ

នៅចំពោះការអះអាង របស់នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដែលថ្លែងអួតអាង ដោយមោទនភាព អំពីការដឹកនាំជិត៤០ឆ្នាំរបស់ខ្លួននោះ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គមកម្ពុជា បានប្រតិកម្មយ៉ាងសាមញ្ញថា គឺស្ថានការណ៍ភូមិសាស្ត្រនយោបាយតំបន់ និងពិភពលោក បង្ខំឲ្យយួនត្រូវ«ដកទ័ព» ចេញពីកម្ពុជា ...
អ្នកស្រី គា ស៊ី​សុគន្ធី (ភរិយា) និងលោក ម៉ៃ ហុងស្រៀង (ស្វាមី)។ (រូបថតហ្វេសប៊ុក)
កំណាព្យ កម្រងកែវ

កំណាព្យភរិយាសកម្មជន៖ «ឈឺ​ឆ្អាល​រឿង​ជាតិ ឃ្លាតគ្រួសារ»

ឃ្លាតគ្រួសារ – អ្នកស្រី គា ស៊ី​សុគន្ធី ភរិយាលោក ម៉ៃ ហុងស្រៀង សកម្មជនគណបក្សប្រឆាំង ដែលត្រូវអាជ្ញាធររបបក្រុងភ្នំពេញ ចាប់ខ្លួនយកទៅឃុំ ជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារព្រៃស ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.