កម្ពុជាដំណឹង

អ្នកវិភាគ​លើកពី​លទ្ធផល​ពីរ សម្រាប់​«បាតុកម្ម​ភ្លើង​ទៀន»​នៅកូរ៉េ

បាតុកម្មរបស់ពលរដ្ឋខ្មែរ នៅក្រុងក្វាងយូ ប្រទេសកូរ៉េខាងត្បូង ក្នុងរសៀលថ្ងៃសៅរិ៍នេះ ទទួលបានចំណាប់អារម្មណ៍ តាំងពីច្រើនថ្ងៃមកហើយ ពីគ្រប់មជ្ឈដ្ឋាន។ សម្រាប់លោកបណ្ឌិត មាស នី អ្នកវិភាគផ្នែកសង្គម និងនយោបាយ បានពន្យល់ថា «បាតុកម្ម​ភ្លើង​ទៀន»មួយនេះ អាចនឹងកំណត់ពីវាសនា ពីកម្លាំងនយោបាយប្រឆាំងកម្ពុជា។

អ្នកវិភាគវ័យចំណាស់ បានអះអាងឡើង នៅលើបណ្ដាញសង្គមថា៖

«នៅក្នុងរយះពេលប៉ុន្មានថ្ងៃ កន្លងទៅនេះ មានភាពចម្រូងចម្រាស់ជាច្រេីន បានកេីតមាន ទាក់ទិនទៅនឹងការប្រមូលផ្តុំ ក្រុមអ្នកប្រជាធិបតេយ្យខ្មែរ នៅប្រទេសកូរ៉េខាងត្បូង។ ក្នុងនោះ មានទាំងការប្រឆាំង ការគាំទ្រ និងការគំរាមផងដែរ។ អ្វីដែលខ្ញុំចាប់អារម្មណ៍ពេលនេះ គឺការតាមដានទៅលេីចំនួនមនុស្ស ឬទំហំនិងកំរិតជោគជ័យ ដែលនឹងស្តែងចេញ ពីការប្រមូលផ្តុំនេះ។»

លោកបន្តថា៖

«ឧទាហរណ៍ ប្រសិនបេីការប្រមូលផ្តុំនេះ អាចកៀងគរបានមនុស្សច្រេីន ចូលរួមកុះករនោះ បានន័យថា កម្លាំងប្រជាធិបតេយ្យកម្ពុជា នៅតែមានមានភាពរឹងមាំ ទោះបីជាកំពុងទទួល នូវការគំរាមកំហែងយ៉ាងណាក៏ដោយ ហេីយវាក៏ជាការផ្ញេីរសារ ដ៏សំខាន់មួយ ទៅអោយគណបក្សកាន់អំណចផងដែរ។ ប៉ុន្តែបេីការប្រមូលផ្តុំ នៅមានចំនួនតិចវិញ វាក៏ជាសារសំខាន់មួយ ផ្ញេីរទៅឲ្យអតីតគណបក្សប្រឆាំងផងដែរថា តេីអ្នកប្រជាធិបតេយ្យត្រូវធ្វេីអ្វីថែមទៀត នាពេលអនាគត។»

ចលនាយុវជនគណបក្សប្រឆាំង រួមនឹងអង្គការក្រៅរដ្ឋាភិបាលមួយ នៅកូរ៉េខាងត្បូង បានរៀបចំសមាជ និងបាតុកម្មដ៏សំខាន់មួយ ដែលប្រព្រឹត្តិទៅ ក្នុងថ្ងៃទី១៩-២០-២១ ខែមេសានេះ។ កម្មវិធីទាំងនេះ មានវត្តមានចូលរួម ដោយលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ​ច្រើននាក់ ​ផ្សេងទៀត។

សម្រាប់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបង្ហាញជំនឿថា បាតុកម្មខាងលើ នឹងមិនមានមនុស្សចូលរួមច្រើន ណាស់ណាទេ។ លោក សុខ ឥសាន ត្រូវបានស្រង់សំដី ដោយអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ យកមកផ្សព្វផ្សាយ នៅលើបណ្ដាញសង្គមថា៖

«លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ទាយទុកជាមុនថា បាតុកម្ម​ភ្លើង​ទៀន នៃពលករ​និងអ្នកប្រជាធិបតេយ្យខ្មែរ នៅ ក្វាងជូ ថ្ងៃនេះ នឹងមានអ្នកចូលរួមតែបីបួននាក់ប៉ុណ្ណោះ។»

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជន ទាយទុកជាមុនថា បាតុកម្ម​ភ្លើង​ទៀន នៃពលករ និងអ្នកប្រជាធិបតេយ្យខ្មែរ នៅ ក្វាងជូ ថ្ងៃនេះ…

Publiée par Chun Chanboth Vuthy Huot sur Vendredi 19 avril 2019


យ៉ាងណា លោក មាស នី បានសំដែងការគាំទ្រ ចំពោះសិទ្ធិពលរដ្ឋ ក្នុងការជួបជុំគ្នាសំដែងមតិ ដែលត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា៖

«សំរាបខ្ញុំ គឺតែងតែគាំទ្រជានិច្ច ចំពោះការប្រេីសិទ្ធជាពលរដ្ឋ ដែលមានការទទួលខុសត្រូវ ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៕»

នៅក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងទៅនេះមានភាពចំរូងចំរាស់ជាច្រេីនបានកេីតមានទាក់ទិនទៅនិងការប្រមូលផ្តុំក្រុមអ្នកប្រជាធិបតេយ្យខ្…

Publiée par Meas Nee sur Vendredi 19 avril 2019


លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​ប្រៀប​ស្មារតី CNRP ទៅ​នឹង​បក្សី​«ហង្សទេព»​ដែល​មិន​ចេះ​ស្លាប់

ការខ្វែងគំនិតគ្នា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំង​ដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង ...
កម្ពុជា

សម រង្ស៊ី ជូនពរ​«ឆ្នាំកុរ»​ដោយប្រើ​សារនយោបាយ​ប្ដេជ្ញា​ទម្លាក់ ហ៊ុន សែន

ប្រធានស្ដីទីគណបក្សប្រឆាំង លោក សម រង្ស៊ី បានថ្លែងជូនពរឆ្នាំថ្មី ឆ្នាំកុរ ព.ស.២៥៦៣ ដោយប្រើសារនយោបាយសង្កត់ធ្ងន់ អំពី«ការផ្លាស់ប្ដូរ» និងអះអាងអំពីអ្វីមួយ ដែលលោកបញ្ជាក់ថា ជា«ការរំដោះប្រទេសកម្ពុជា» ពីកណ្ដាប់ដៃ«លោក ...
កម្ពុជា

សម រង្ស៊ី៖ ហ៊ុន សែន ឲ្យចិន​ធ្វើអាណានិគម​លើកម្ពុជា ព្រោះ​ខ្លាចការ«បះបោរ»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅបរទេស​ឲ្យមក​«ការពារអំណាច»​ឲ្យលោក ដោយហេតុថា បុរសខ្លាំងកម្ពុជាខ្លាចពលរដ្ឋកម្ពុជាងើប«បះបោរ»ប្រឆាំងលោក។ លោក សម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.