ដំណឹងបារាំង

ត្រាំ ឲ្យប្រើទឹកម្សៅ​បាញ់​ពី​យន្ដហោះ​ដើម្បី​ពន្លត់​ភ្លើង​នៅ Notre-Dame

ទិដ្ឋភាពដ៏រន្ធត់ នៃអគ្គិភ័យ ដែលកំពុងឆេះកម្ទេចព្រះវិហារ «Notre-Dame» ដ៏ល្បីនៃរដ្ឋធានីប៉ារីស បានជំរុញឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ចេញមុខធ្វើប្រតិកម្ម ដោយស្នើឲ្យប្រើម្សៅ បាចពីឧទ្ធម្ភាគចក្រ (ដូចការពន្លត់ភ្លើងឆេះព្រៃ) ដើម្បីពន្លត់ភ្លើង។ តែក្រុមលត់អគ្គិភ័យបារាំង បានឆ្លើយតបវិញថា បើធ្វើដូច្នេះ វានឹងធ្វើសំណង់ដ៏ល្បីនេះ រំលំចុះទាំងស្រុងតែម្ដង។

ប្រធានាធិបតីអាមេរិក បានសំដែងការរញ្ជួលចិត្ត របស់លោក នៅលើបណ្ដាញសង្គមទ្វីសធើរថា៖

«វាពិតជាអាណោចអាធមណាស់ ដែលបានឃើញអគ្គិភ័យដ៏សម្បើម កំពុងឆាបឆេះព្រះវិហារ “Notre-Dame” នៃរដ្ឋធានីប៉ារីស។ ប្រហែលជាយើងអាចប្រើយន្ដហោះ ដើម្បីបាចម្សៅពីខាងលើ ដើម្បីពន្លត់ភ្លើងនេះ។»

មិនបង្អង់យូរឡើយ ស្ថាប័នសុវត្ថិភាពស៊ីវិល របស់ប្រទេសបារាំង បានឆ្លើយតបទៅវិញ តាមទំព័រទ្វីសធើររបស់ខ្លួនដែរថា៖

«ការប្រើប្រាស់យន្ដហោះ ដើម្បីបាញ់ទឹកម្សៅ ពន្លត់អគ្គិភ័យមួយនេះ នឹងធ្វើតួព្រះវិហារដែលនៅសេសសល់ រំលំបាក់ស្រុតទាំងស្រុងតែម្ដង។ មិនត្រឹមតែប៉ុណ្ណើឹង កម្លាំងទឹកម្សៅ ដែលបាញ់ពីយន្ដហោះ នឹងបំបាក់រូបចម្លាក់ទាំងឡាយ របស់ព្រះវិហារ ហើយអាគារដែលនៅជុំវិញ ក៏រងការប៉ះពាល់ដែរ។»

យ៉ាងណា ឥស្សរជនបារាំងច្រើននាក់ ក៏បានសំដែងសភាពខ្លោចចិត្ត របស់ផងខ្លួនដែរ នៅចំពោះកង្វះមធ្យោបាយ តាមផ្លូវអាកាស ដើម្បីពន្លត់អគ្គិភ័យ ដ៏សាហាវមួយនេះ ប្រកបដោយប្រសិទ្ធិភាព៕



លំអិតបន្ថែមទៀត

ដំណឹង

រដ្ឋាភិបាល​បារាំង​គ្រោងធ្វើ​ច្បាប់​«ប្រឆាំង​ជនបំផ្លាញ»​ពេល​ធ្វើបាតុកម្ម

រដ្ឋាភិបាលបារាំងកំពុងសិក្សា ពីការបង្កើតច្បាប់មួយ បំពេញបន្ថែមទៅលើច្បាប់ធ្វើបាតុកម្ម ដើម្បីអនុញ្ញាតឲ្យចាត់វិធានការ ប្រឆាំង​ជនបំផ្លាញ និងប្រឆាំងបាតុកម្មទាំងឡាយ ដែលមិនបានជូនដំណឹង ទៅអាជ្ញាធរ។ នេះ បើតាមការអះអាងឡើង របស់លោក អេឌូអឆរ ហ្វីលីព ...
ដំណឹង

Covid-19៖ នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង មាន​ករណី​ឆ្លង​៥០នាក់

នាវា​យក្ស​ផ្ទុក​យន្ដហោះ​ចម្បាំង​បារាំង ដែលកំពុងធ្វើដំណើរ លើមហាសាគរ អាត្លង់ទិក បានប្រកាសកាលពីថ្ងៃពុធ ថាខ្លួនសម្រេចពន្លឿន ការវិលត្រឡប់មកកាន់ទឹកដីបារាំងវិញ យ៉ាងលឿនតាមតែអាចធ្វើបាន បន្ទាប់ពីរកឃើញ ករណីឆ្លងជំងឺ «Covid-19» នៅលើនាវា។ ក្រសួងកងទ័ព​របស់​ប្រទេស​បារាំង ...
ដំណឹង

បារាំង៖ នគរបាល៣រូប​ត្រូវបានសម្លាប់ ក្នុង​​ជម្លោះ​ក្នុងគ្រួសារមួយ

នគរបាល៣រូប​ត្រូវបានសម្លាប់ នៅខណៈពួកគេ ត្រូវបានហៅដើម្បីធ្វើអន្តរាគមន៍ ក្នុងជម្លោះគ្រួសារមួយ ក្នុងក្រុង «Saint-Just» នៃតំបន់ «Puy-de-Dôme» ស្ថិតនៅភាគខាងត្បូង​ប្រទេសបារាំង។ ហេតុការណបានកើតឡើង ក្នុងយប់ថ្ងៃអង្គារទី២២ ចូលមកព្រឹក​ថ្ងៃពុធទី២៣ ខែធ្នូ។ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.