ដំណឹងបារាំង

អយ្យការបារាំងស្នើរឲ្យ ផ្ដន្ទាទោស​បុរស​ម្នាក់ ពីបទរំលោភ​កុមារ​ខ្មែរ-​នេប៉ាល់

អយ្យការនៃរដ្ឋធានីប៉ារីស (បារាំង) បានទាមទារឲ្យបើកសវនាការ ដើម្បីឈានទៅ ផ្ដន្ទាទោស​បុរស​ម្នាក់ ពី​បទ​​បៀតបៀន​ផ្លូវភេទ លើកុមារជិត៣០នាក់ នៅពេល​ដែល​បុរសរូបនោះ បាន​ធ្វើដំណើរ ទៅកាន់ប្រទេសកម្ពុជា និងប្រទេសនេប៉ាល់។

បើតាមប្រព័ន្ធយុត្តិធម៌បារាំង បានអះអាងថា បុរសម្នាក់នេះ ដែលមានឈ្មោះ «Philippe G.» មានអាយុ៥០ឆ្នាំ បានប្រើប្រាស់ផ្លាក «មនុស្សធម៌» ដើម្បីជួយ «ជនក្រីក្រ» នៅក្នុង​ប្រទេសទាំងពីរខាងលើ។ តែអ្វីដែលក្រុមអ្នកស៊ើបអង្កេត បានរកឃើញ គឺបុរសម្នាក់នេះ បានប៉ះពាល់ បៀតបៀន និងរំលោភ ទៅលើកុមារា សូម្បីអាយុ៦ឆ្នាំ និងក្មេងប្រុស​ជំទង់ សរុបទាំងអស់ ២៦នាក់ ក្នុងនោះ១០នាក់ ជាជនជាតិខ្មែរ។

ក្រុមអ្នកស៊ើបអង្កេត បានរកឃើញទៀតថា ដើម្បីជាថ្នូរ នឹងការប៉ះពាល់ផ្លូវភេទ របស់​កុមារា​ម្នាក់ ដែលមានអាយុទើបនឹង៦ឆ្នាំ បុរសខាងលើទំនងជា​ បានប្រគល់​ឲ្យ​កុមារ​តូច​រូបនោះ នូវ«បន្តោងខ្សែក រូបដំរីមួយ ស្កគ្រាប់ និងនំ»។

បើស្រាវជ្រាវពីសាវតា របស់បុរសឈ្មោះ «Philippe G.» គេនឹងមានអារម្មណ៍ កាន់តែ​ព្រឺព្រួច​ថែមទៀត។ ទីភ្នាក់ងារពត៌មានបារាំង «AFP» បានរាយការណ៍ថា ជនសង្ស័យ​ខាងលើ ធ្លាប់​បាន​ជាប់គុក ​៣ឆ្នាំរួចហើយ ពីបទបានបៀតបៀនផ្លូវភេទ ទៅលើក្មេង​​អាយុ​ជាង១០ឆ្នាំ នៅក្នុង​​ការបោះជំរុំមួយ ក្នុងប្រទេសបារាំង កាលពីដើមទសវត្សរ៍ ឆ្នាំ២០០០។

កាលនោះ តុលាការក្នុងតំបន់ «Haut-Savoir (ភាគខាងត្បូង)» បាន«ផ្ដន្ទាទោសបុរសម្នាក់»នេះ ឲ្យជាប់ពន្ធនាគារ តែពាក់កណ្ដាល និងព្យូរទោសពាក់កណ្ដាលទៀត ដោយតម្រូវឲ្យបុរស ត្រូវព្យាបាលរោគចិត្តរបស់ខ្លួន ក្នុងរយៈពេល៣ឆ្នាំ និងស្វែងរកការងារធ្វើ ឱ្យបានត្រឹមត្រូវ។

ផ្ទុយទៅវិញ ក្នុងពេលបន្ទាប់មក «Philippe G.» ត្រូវបានបណ្ដេញចេញ ពីការងារ​ជា​«ចុងភៅ» នៅក្នុង​​ជំរុំវិសមកាលមួយ បន្ទាប់ពីភ្ញៀវនៅក្នុងជំរុំនោះ បានរាយការណ៍ ប្រាប់​អ្នក​ទទួលខុសត្រូវ ពីចរិត​មិន​ធម្មតា ​របស់​បុរសរូបនេះ ជាមួយកុមារៗ នៅនឹង​អាង​ហែលទឹក។

នៅឆ្នាំ២០០៨ «Philippe G.» បានធ្វើដំណើរ ទៅកាន់ប្រទេស នេប៉ាល់ (និងកម្ពុជា?) ហើយ​​បាន​នៅ​ទីនោះ ៦ខែ។ លុះត្រឡប់មកប្រទេសបារាំងវិញ បុរស«ចិត្តធម៌» បាន​បង្កើត​សមាគមមួយ ឈ្មោះ «Philmy voyageurs solidaires» ដោយមានការជ្រោមជ្រែង ពី​សមាជិក​​គ្រួសារ​ខ្លួន និងអ្នកជិតដិត​ដទៃទៀត។

នៅក្នុងទំព័រ «Blog» នៃសមាគមនេះ គេឃើញ «Philippe G.» សរសេរបង្ហាញ ពីគម្រោង​ «អប់រំ» និងគម្រោង «មនុស្សធម៌» ដើម្បី​«ជួយសង្គ្រោះ»ជនក្រីក្រ នៅក្នុង​ប្រទេស​នេប៉ាល់ កម្ពុជា ឡាវ និងក្នុង​ប្រទេស ឥណ្ឌា។

តែក្នុងរបាយការណ៍ របស់ក្រុមអ្នកស៊ើបអង្កេត បានរៀបរាប់ថា នៅពីក្រោយ«ផ្លាក» នៃ​សកម្មភាព «មនុស្សធម៌» ខាងលើ ជននេះបានបង្ខំ​កុមារតូចៗ ជាច្រើននាក់ ដើម្បីអាច​ឲ្យខ្លួន បានស្ទាប​អង្អែល បៀតបៀនផ្លូវភេទ ឬបង្ខំឲ្យកុមារ​ទាំង​នោះ ប្រព្រឹត្តិកាម ដោយ​ការ«បៀមលិង្គ» នៅក្នុងបន្ទប់ទឹក ឬបន្ទប់គេង​នៅពេលយប់។

ទង្វើប្រកបដោយការសង្ស័យនោះ បានបណ្ដាលឲ្យអង្គការក្រៅរដ្ឋាភិបាលមួយ នៅក្នុងប្រទេសនេប៉ាល់ ធ្វើរបាយការណ៍ បញ្ជូនឡើងទៅអាជ្ញាធរបារាំង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៤។ បន្ថែមពីលើសេចក្ដីរាយការណ៍ ផ្សេងទៀតផង ប្រព័ន្ធយុត្តិធម៌បារាំង បានសម្រេចបើកសំនុំរឿង នៅខែមីនា ឆ្នាំ២០១៥ ដើម្បីធ្វើការស៊ើបអង្កេត ទៅលើបុរស «ចិត្តធម៌» ខាងលើ។

ក្រុមមេធាវីសង្ឃឹម​ទទួលបានសំណង បន្ទាប់ពី​«ផ្ដន្ទាទោស​បុរស​ម្នាក់»​នេះ

«Philippe G.» ត្រូវបានចាប់ខ្លួន នៅក្នុងប្រទេសបារាំង កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំ​២០១៥ ហើយបន្ទាប់មក​ត្រូវបាន​ដោះលែង បន្ទាប់ពីជននេះ​ទទួលស្គាល់ទង្វើខ្លួន តែត្រូវ​បានដាក់ ឲ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ ពីប្រព័ន្ធយុត្តិធម៌ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ រហូត​លុះត្រា​ មានការសម្រេចជាថ្មី ពីតុលាការ ឬមាន​សវនាការ​កាត់ទោស។

មេធាវីច្រើននាក់ ដែលតំណាងឲ្យសមាគម យ៉ាងហោចចំនួន៣ ដែលការពារសិទ្ធិ របស់​កុមាររងគ្រោះ ទាំងក្នុងប្រទេសកម្ពុជា និងប្រទេសនេប៉ាល បានបញ្ចេញ​ប្រតិកម្ម​ខ្លាំងៗ នៅចំពោះទង្វើ របស់បុរសអាយុ៥០ឆ្នាំ និងចំពោះប្រព័ន្ធយុត្តិធម៌ ក៏ដូចជាអាជ្ញាធរបារាំង ដែលមាន​កម្សោយ អនុញ្ញាតឲ្យទណ្ឌិត ដែលមានទោស ពីបទរំលោភបំពាន​លើកុមារ បានរួច​ពី​ពន្ធនាគារ ហើយអាចទៅបើកសមាគម ដើម្បី«ជួយសង្គ្រោះ»កុមារ (SIC)៕



លំអិតបន្ថែមទៀត

កំសាន្ដ

សុន្ទរកថា​ដំបូង​នៃ​អភិបាល​រដ្ឋ​កាលីហ្វ័នី ឆាឆៅដោយ… កូនប្រុស​លោក

អភិបាលថ្មី នៃរដ្ឋកាលីហ្វ័នី (ភាគខាងលិចសហរដ្ឋអាមេរិក) បានធ្វើសុន្ទរកថាដំបូង កាលពីថ្ងៃចន្ទកន្លងមក ប៉ុន្តែកូនប្រុស របស់លោកអភិបាល ក៏បានឆ្លៀតឱកាស ដើម្បីឡើងបង្ហាញខ្លួន ជាមួយឪពុក នៅលើវេទិកាដែរ។ ដោយទំនងជាជក់អារម្មណ៍ នឹងសំដីរបស់ស្វាមី ...
កម្រមាន

បារាំង៖ ម្ដាយបើករថយន្ដថយ កិន​ទារក​ខ្លួនឯង អាយុទើប​១៧ខែ

ទារកតូចមួយ អាយុទើប​១៧ខែ ដែលកំពុងលេង នៅក្នុងបរិវេណផ្ទះ ត្រូវបានរថយន្ដ បើកបរដោយស្ត្រីជាម្ដាយ កិនពីលើ បណ្ដាលឲ្យស្លាប់ កាលពីថ្ងៃអាទិត្យ។ វិទ្យុបារាំង «France Bleu» បានរាយការណ៍ពីហេតុការណ៍នេះ ...
កម្រមាន

បាតុកម្មអាវកាក់លឿង៖ បាតុករជាស្ត្រីដោះអាវបង្ហាញទ្រូង ដើម្បីតវ៉ា

រលកបាតុកម្មលើកទី៥ ក្នុងថ្ងៃសៅរ៍ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ មិនមានសន្ទុះខ្លាំងក្លា ដូចសប្ដាហ៍កន្លងទៅទេ ក្នុងប្រទេសបារាំងទាំងមូល។ បាតុករចូលរួមមិនមានច្រើន ក៏ពិតមែន តែរឿងដ៏លេចធ្លោជាងមុន ក៏រហ័សឆាប់ត្រូវបាន អ្នកកាសែតមើលឃើញដែរ។ បាតុករជាស្ត្រីប្រាំរូប ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.