ដំណឹងបារាំង

បារាំង​ប្រតិកម្ម​តប ដូណាល់ ត្រាំ ជុំវិញ​«បាតុកម្ម​អាវកាក់​លឿង»

មួយថ្ងៃ ក្រោយការលើកឡើង របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) អំពីបាតុកម្មរបស់បណ្ដាជនបារាំង ពាក់អាវកាក់ពណ៌លឿង លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) រដ្ឋមន្ត្រីការបរទេសបារាំង បានធ្វើប្រតិកម្មតបវិញ ដោយថ្លែងផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក ថាសូមទុកឲ្យបារាំង ដោះស្រាយបញ្ហាជាតិរបស់ខ្លួន ដោយខ្លួនឯង។

ថ្លែងនៅក្នុងកម្មវិធីមួយ របស់បណ្ដាទូរទស្សន៍បារាំង «LCI» ក្នុងព្រឹកថ្ងៃអាទិត្យនេះ លោក ហ្សង់-អ៊ីវ ឡឺឌ្រីយ៉ង់ បានបញ្ជាក់ថា៖ «ខ្ញុំបានប្រាប់ទៅលោក ដូណាល់ ត្រាំ ហើយលោកប្រធានាធិបតី នៃសាធារណរដ្ឋបារាំង (Emmanuel Macron) ក៏បានបញ្ជាក់ដូចគ្នាថា យើងមិនលូកលាន់ ចូលជ្រៀតជ្រែក ក្នុងកិច្ចការនយោបាយ​អាមេរិកទេ។ អញ្ចឹងទេ ត្រូវទុកឲ្យបារាំងដោះស្រាយបញ្ហាជាតិខ្លួន ដោយខ្លួនឯង។»។

កាលពីម្សិលម៉ិញ ប្រធានាធិបតីអាមេរិក បានប្រើទំព័រទ្វីសធើររបស់លោក បង្ហោះសារមួយចំនួន  នៅខណៈពេលដែលបណ្ដាជនបារាំង ដែលពាក់អាវកាក់ពណ៌លឿង រាប់ពាន់-ម៉ឺននាក់ កំពុងធ្វើបាតុកម្ម ជំទាស់នឹងកំណែរទម្រង់ថ្មីៗ របស់រដ្ឋាភិបាលប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron)។ ប៉ុន្តែ សារខ្លីៗនោះ ត្រូវបានលោក ដូណាល់ ត្រាំ ភ្ជាប់បាតុកម្ម ក្នុងប្រទេសបារាំង ទៅនឹងកិច្ចព្រមព្រៀងក្រុង ប៉ារីស ស្ដីពីអាកាសធាតុ ដែលត្រូវបានប្រទេសធំៗជាច្រើន ផ្ដល់សច្ចាប័ន កាលពីខែមេសា ឆ្នាំ២០១៦​នោះទៅវិញ។

លោក ត្រាំ បានសរសេរថា៖ «កិច្ចព្រមព្រៀងក្រុងប៉ារីស មិនមានដំណើរការល្អប្រសើរទេ សម្រាប់រដ្ឋាភិបាលក្រុងប៉ារីស។ បាតុកម្ម និងអំពើហិង្សា ផ្ទុះឡើងនៅគ្រប់កន្លែង ក្នុងប្រទេសបារាំង។ បណ្ដាជនទាំងឡាយ មិនចង់ចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ – មួយផ្នែកធំ បោះទៅឲ្យប្រទេស ដែលស្ថិតក្រោមបន្ទាត់ នៃការអភិវឌ្ឍន៍ (ដែលត្រូវបានដឹកនាំ​តាមនយោបាយ ពោរពេញដោយមន្ទិល) ជាមួយនឹងគោលដៅ – ដែលធ្វើឫក – ការពារបរិស្ថាន។»។

ប្រធានាធិបតីអាមេរិក បានលើកឡើងទៀតថា៖ «ពួកគេ (បាតុករ) កំពុង​ស្រែកច្រៀងថា “យើងចង់បានត្រាំ”»។

ផ្ទុយទៅវិញ គ្មានសេចក្ដីរាយការណ៍ណាមួយ អះអាងថា បាតុករអាវកាក់លឿងបារាំង បានស្រែកច្រៀង «យើងចង់បានត្រាំ» ដូច្នេះទេ ហើយក៏គ្មាននរណា យកកិច្ចព្រមព្រៀង​ក្រុង​ប៉ារីស ស្ដីអាកាសធាតុ ដែលត្រូវបានបង្កើតឡើង ក្នុងអាណត្តិប្រធានាធិបតីបារាំងមុន មកធ្វើជាបុព្វហេតុធំរបស់ពួកគេ នាពេលនេះដែរ៕



លំអិតបន្ថែមទៀត

កំសាន្ដ

ការជួយសង្គ្រោះ តាម​ឧទ្ធម្ភាគចក្រ ដែល​ធ្វើឲ្យ​«វិលមុខ»

ស្ត្រីចំណាស់អាយុ៧៥ឆ្នាំមួយរូប បានឆ្លងកាត់ការជួយសង្គ្រោះ ដ៏កម្របានជួបមួយ តាម​ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអង្គារមុន ចេញពីជ្រលងភ្នំ «Piestewa» ក្នុងរដ្ឋអារីហ្សូណា (Arizona)។ ជនរងគ្រោះបានដួល និងបានរងរបួសត្រង់មុខ ហើយទទួលបានការជួយសង្គ្រោះភ្លាមៗ ពីក្រុមអ្នកជួយសង្គ្រោះ ...
ជីវិតប្រចាំថ្ងៃ

បារាំង៖ ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក ប្រតិទិន​ឆ្នាំ២០២០

ក្នុងប្រទេសបារាំង ថ្ងៃបុណ្យ​ដែល​ត្រូវ​ឈប់​សម្រាក មាន១១ថ្ងៃ ស្របតាមច្បាប់ការងារ ជាធរមាន របស់ប្រទេសនេះ។ ពីចំណោមនោះ ថ្ងៃបុណ្យចំនួន៥ គឺជាទិវាបុណ្យជាតិ-អន្តរជាតិ សម្រាប់ឧទ្ទិស​ឲ្យការរំលឹក​ឡើងវិញ នៃប្រវត្តិនានា ដែលជាការតស៊ូ ដើម្បីសេរីភាព ...
ដំណឹង

ការផ្ទុះនៅ Nashville៖ នគរបាលឮ​សម្លេង​ ព្រមានពី​គ្រាប់បែក​ក្នុងរថយន្ដ

ភ្នាក់ងារនគរបាល ដែលដើរទៅក្បែររថយន្ដកំពីង បានស្ដាប់ឮសម្លេង ដែលទំនងជាខ្សែអាត់ថតទុក ព្រមានពីគ្រាប់បែកក្នុងរថយន្ដ ថានឹងផ្ទុះឡើង ក្នុងរយះពេល១៥នាទីទៀត។ នេះ បើតាមអះអាងរបស់លោក «John Drake» នាយនគរបាលក្រុង «Nashville» ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.