ដំណឹងសេដ្ឋកិច្ច

EU ពិន័យ GOOGLE ១,៤៩ពាន់​លានអ៊ឺរ៉ូ អំពី​ការរាំងខ្ទប់​គូប្រជែង

សហគ្រាសយក្ស ជំនាញនៅលើបណ្ដាញអ៊ិនធើណែត របស់អាមេរិក បានរងការពិន័យដ៏ធ្ងន់ធ្ងរមួយ​នៅថ្ងៃនេះ ជាទឹកប្រាក់ ១,៤៩ពាន់​លានអ៊ឺរ៉ូ ពីសំណាក់គណៈកម្មការអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប។ ហ្គូហ្គ័ល (Google) ត្រូវបានចោទប្រកាន់ថា បានហួងហែងលើប្រព័ន្ធផ្សាយពាណិជ្ជកម្ម នៅតាមបណ្ដាញអ៊ិនធើណែត ដែលបណ្ដាលឲ្យជម្រើស របស់អ្នកប្រើប្រាស់ ត្រូវបានរាំងខ្ទប់។

នេះ បើតាមការអះអាងឲ្យដឹង របស់គណៈកម្មការអ៊ឺរ៉ុប ដែលប្រកាសចេញពីរាជធានី ព្រុយស៊ែល នៃប្រទេសប៊ែលហ្សិក ក្នុងរសៀលថ្ងៃពុធ ទី២០ ខែមិនា ឆ្នាំ២០១៩។

ការពិន័យលើកនេះ ជាការសម្រេចលើកទី៣ហើយ របស់សហភាពអ៊ឺរ៉ុប ក្នុងរយៈពេលមិនដល់២ឆ្នាំផងទេ ដើម្បីអនុវត្តន៍គោលការណ៍របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំង ទល់នឹងការប្រើវិធីសាស្ត្រ​ខុសច្បាប់ (ឬតាមផ្លូវងងឹត) ដើម្បីបំបាក់​គូប្រជែង។

១,៤៩ពាន់​លានអ៊ឺរ៉ូ … តែនៅតិចជាងលើកមុន

អ្នកស្រី «Margrethe Vestager» ស្នងការជាន់ខ្ពស់របស់សហភាពអ៊ឺរ៉ុប ទទួលបន្ទុកផ្នែកការប្រកួតប្រជែង បានឲ្យដឹងថា៖

«គណៈកម្មការអ៊ឺរ៉ុបបានសម្រេចនៅថ្ងៃនេះ ដាក់ពិន័យលើសហគ្រាស “GOOGLE” ជាសាច់ប្រាក់ ១ ៤៩០ ០០០ ០០០អ៊ឺរ៉ូ (ឬនិយាយឲ្យខ្លី ១,៤៩ពាន់​លានអ៊ឺរ៉ូ) ពីការរំលោភលើគោលការណ៍របស់សហភាពអ៊ឺរ៉ុប ក្នុងការប្រឆាំងទង្វើខុសច្បាប់​ដើម្បីបំបាក់គូប្រជែង។»

«សហគ្រាស “GOOGLE” បានអនុវត្តន៍ដោយខុសច្បាប់ នូវវិធីសាស្ត្របែបឈ្មួញកណ្ដាល នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ជុំវិញការរុករក នៅលើអ៊ិនធើណែត ដើម្បីពង្រឹកការហួងហែងរបស់ខ្លួន នៅក្នុងទីផ្សារ។»

កាលពីខែកក្កដាកន្លងទៅ សហគ្រាសយក្សរបស់អាមេរិកមួយនេះ បានរងការពិន័យជាប្រាក់ ប្រមាណជា៤ពាន់លានអ៊ឺរ៉ូរួចហើយ ដែលនោះ វាជាការពិន័យដ៏សម្បើម មិនដែលធ្លាប់មាន នៅក្នុងប្រវត្តិសាស្ត្រកន្លងមក។

ការពិន័យនោះ ធ្វើឡើងបន្ទាប់សហភាពអ៊ឺរ៉ុប បានរកឃើញថា សហគ្រាសមួយនេះ​ បានហួងហែង ​ជ្រុលហួសហេតុ តាមរយៈ «Android» ប្រព័ន្ធមេរបស់ខ្លួន នៅក្នុងទូរស័ព្ទដៃ​វៃឆ្លាត (Smartphone)៕



លំអិតបន្ថែមទៀត

កម្ពុជា

EU បើក​នីតិវិធីផ្លូវការ​ដក EBA ពីកម្ពុជា ទោះបី ហ៊ុន សែន គម្រាម

សហភាពអ៊ឺរ៉ុប (EU) បានសម្រេចជាផ្លូវការ​នៅថ្ងៃចន្ទទី១១ ខែកុម្ភ ឆ្នាំ២០១៩នេះ បើកនីតិវិធីដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (Everything but Arms – ...
ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន៖ ហ្សេឡេនស្គី បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ

ប្រធានាធិបតី​នៃប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) បន្តថ្លែង​ក្នុងរដ្ឋសភា​នៃប្រទេសធំៗ នៅបស្ចឹមលោក​ជាបន្តទៀត។ ក្នុងថ្ងៃអាទិត្យនេះ លោកនឹងថ្លែងតាមរយៈប្រព័ន្ធវីដេអូ នៅក្នុងរដ្ឋសភានៃប្រទេស អ៊ីស្ត្រាអែល មុននឹងបន្តធ្វើ​ដូចគ្នានេះ ...
កម្ពុជា

សមាជិក​សភា​អ៊ឺរ៉ុប​និយាយ​ពី «ជន​ផ្ដាច់ការ ហ៊ុន សែន»

បន្ទាប់ពីកិច្ចប្រជុំ​ដ៏សំខាន់មួយ ក្នុងសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី៥ ខែមិថុនានេះ សមាជិកសភាពអ៊ឺរ៉ុបច្រើននាក់ បានលើកឡើងពីរបបដឹកនាំ របស់«ជន​ផ្ដាច់ការ ហ៊ុន សែន» ដែលពួកគេទាំងនោះយល់ថា បាននិងកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខាងក្រោមនេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.